លោក គីម ដារ៉ា ៖ អ្នកធ្វើការ ត្រូវបន្តអភិវឌ្ឍជំនាញជាប្រចាំទើបទីផ្សារការងារនៅតែត្រូវការ

នៅក្នុងតំណាក់កាលបម្រើការងារ មិនថានៅក្នុងក្រុមហ៊ុន ស្ថាប័ន វិស័យឯកជន ឬវិស័យសាធារណៈនោះទេ អ្នកធ្វើការ ឬបុគ្គលិក ចាំបាច់ត្រូវអភិវឌ្ឍជំនាញរបស់ខ្លួនឯងជាប្រចាំដើម្បីនៅតែជាតម្រូវការទីផ្សារ។ ទន្ទឹមគ្នានេះ ប្រសិនបើអ្នកធ្វើការ ឬបុគ្គលិក ឈប់អភិវឌ្ឍជំនាញរបស់ខ្លួន នោះអាចប្រឈមនឹងការបាត់ឱកាសល្អក្នុងវិស័យការងារ។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា អ្នកធ្វើការ ឬបុគ្គលិក ត្រូវពង្រឹងលើជំនាញខ្លួនឯង ព្រោះការអភិវឌ្ឍជំនាញ វាគឺជារឿងសំខាន់ណាស់។ លោកបន្តថា បញ្ហារបស់មនុស្សទូទៅ គឺឈប់ចង់បន្តអភិវឌ្ឍជំនាញនៅពេលចេញធ្វើការ។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

ស្ថាបនិកសាលាបង្វឹក Startup Community បន្ថែមថា សម្រាប់មនុស្សមួយចំនួនទៀតដែលឈានទៅរកភាពជោគជ័យនៅថ្ងៃអនាគត ពួកគាត់នៅតែបន្តអភិវឌ្ឍជំនាញជានិច្ចដែលធ្វើឱ្យតួនាទីកាន់តែខ្ពស់ មានទំនួលខុសត្រូវកាន់តែច្រើន ដោយសារគាត់មានសមត្ថភាពអាចទទួលខុសត្រូវលើតួនាទី ឬឋានៈរបស់ខ្លួនបាន។ ដូច្នេះ ធ្វើឱ្យចំណូលរបស់គាត់កាន់តែកើនឡើង ហើយស្តង់ដានៃការរស់នៅកាន់តែប្រសើរឡើង។

ចំណែកបុគ្គមួយចំនួនទៀតដែលឈប់ចង់អភិវឌ្ឍជំនាញរបស់ខ្លួនបន្ថែម គឺធ្វើឱ្យជំនាញនោះលែងជាតម្រូវការសំខាន់របស់ស្ថាប័ន ដោយសារជំនាញនោះអ្នកណាក៏ធ្វើបាន។ ដូច្នេះ នៅពេលមានបុគ្គលិកថ្មីចូលមក គេអាចចំណាយពេលអភិវឌ្ឍខ្លួនរៀនពីការងារតែប៉ុន្មានឆ្នាំគេអាចចេះស្មើយើងបាន។ ដូច្នេះ យើងត្រូវដឹងដោយខ្លួនឯង ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ តើយើងបានរីកចម្រើនទៅលើជំនាញដែលបានបម្រើការងារឬនៅ? ប្រសិនបើកិច្ចការដែលយើងធ្វើប្រសើរឡើងបន្តិចបន្តួច យើងត្រូវខិតខំជារៀងរាល់ថ្ងៃពង្រឹងជំនាញខ្លួនឯងបន្ថែមទៀត។

បើតាម លោក គីម ដារ៉ា ដើម្បីអាចពង្រឹងជំនាញខ្លួនឯង ជារៀងរាល់ថ្ងៃ យើងគួរអនុវត្ត​ដូចជា ទី១. ពង្រឹងជំនាញតាមរយៈការអាន សំដៅលើការអានសៀវភៅដែលពាក់ព័ន្ធជំនាញដែលយើងកំពុងធ្វើការឱ្យបានច្រើន ដើម្បីយល់ពីរបៀបគិត និងតាមឱ្យទាន់ការវិវត្តរបស់បច្ចេកវិទ្យា ការវិវត្តរបស់សង្គម ការវិវត្តរបស់ពិភពលោកទៅក្នុងជំនាញរបស់យើង។ « តើគេវិវត្តន៍ដល់ណាហើយ? ឥឡូវគេប្រើកម្មវិធីកុំព្យូទ័រអ្វីខ្លះដែលជួយសម្រួលការងារប្រចាំថ្ងៃ? ច្បាប់ទម្លាប់អ្វីខ្លះដែលមានការផ្លាស់ប្ដូរ?» ទី២. រៀនវគ្គសិក្សារយៈពេលខ្លី ឬវគ្គសិក្សារយៈពេលវែងបន្ថែម មានន័យថា នៅពេលមានវគ្គសិក្សារយៈពេលខ្លីពាក់ព័ន្ធជាមួយជំនាញដែលយើងធ្វើការ អាចចូលរៀនបន្ថែម។ ប្រសិនបើយើងគិតថា សមត្ថភាពយើងនៅស្ទើរខ្លាំង គឺអាចចូលរៀនវគ្គសិក្សារយៈពេលវែងបន្ថែម។ ដូច្នេះ ត្រូវបន្តការរៀនសូត្រ ក្នុងមួយថ្ងៃមួយម៉ោង ឬមួយម៉ោងកន្លះ ឬអាចរៀនដោយផ្ទាល់។ « ចំណុចនេះ សំខាន់ណាស់ បើទោះជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុន ឬស្ថាប័នណាមួយក៏ដោយ គឺត្រូវសុំការអនុញ្ញាតពីប្រធាន ដើម្បីបន្តការរៀនសូត្រ ព្រោះកាលណាយើងបន្តការរៀនសូត្រ គឺដើម្បីទាំងស្ថាប័នផង និងដើម្បីខ្លួនយើងផង»។

អភិវឌ្ឍជំនាញជាប្រចាំទើបទីផ្សារការងារនៅតែត្រូវការ

យើងមិនប្រាកដថា បម្រើការងារនៅស្ថាប័នណាមួយរហូតនោះទេ ដូច្នេះប្រសិនបើយើងមិនពង្រឹងសមត្ថភាព យើងនឹងក្លាយជាមនុស្សម្នាក់លែងជាតម្រូវការនៅក្នុងស្ថាប័ននោះ ហើយដើម្បីកុំឱ្យរឿងនេះ កើតឡើងចំពោះយើង គឺយើងត្រូវបន្តការរៀនសូត្រ

លោក គីម ដារ៉ា

បើតាម លោក គីម ដារ៉ា អ្វីដែលពាក់ព័ន្ធជាមួយជំនាញ គឺត្រូវតែដឹង និងតាមដាន រហូតក្លាយជាមនុស្សម្នាក់ដែលដឹងរឿងច្រើនជាងគេក្នុងជំនាញរបស់យើង។ ប្រសិនជានៅពេលណាមួយយើងគិតថា ចេះអស់ហើយក្នុងស្ថាប័នដែលយើងបម្រើការងារ មានន័យថា បញ្ហាដែលកើតមានទាក់ទងនឹងជំនាញដែលយើងធ្វើការ យើងអាចដោះស្រាយបាន។ ដូច្នេះ ត្រូវបន្តអភិវឌ្ឍជំនាញ បន្តការខិតខំប្រឹងប្រែង រហូតដល់អាចក្លាយជាអ្នកជំនាញក្នុងវិស័យរបស់ខ្លួនយ៉ាងពិតប្រាកដ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។