ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ៖ កុំបោះបង់! លទ្ធផលបាក់ឌុបមិន​មែនជា​ពេលវេលាបញ្ចប់ក្តីស្រមៃនោះទេ

ក្នុង​ពិធីចែកវិញ្ញាបនបត្រ​​ថ្នាក់ទី១២ ដល់សិស្សានុសិស្ស​នៃបណ្តាញ​សាលា​រៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ប្រមាណជាង៣រយនាក់ នាព្រឹក​ថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយក​ក្រុមហ៊ុន​វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍​លើកទឹកចិត្ត​ដល់សិស្សានុសិស្ស​ទាំងអស់ ទោះ​លទ្ធផលពេញចិត្ត​ក្តី ឬ​មិន​ពេញ​ចិត្ត សូម​កុំបោះបង់ ហើយ​ត្រូវ​គិតថា វា​មិន​មែន​ជា​ពេលវេលា​ដែល​ត្រូវ​បញ្ចប់​ត្រឹម​នេះទេ។

លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន មានប្រសាសន៍​ដោយសង្កត់ធ្ងន់ថា ការបញ្ចប់ថ្នាក់ទី១២ គឺជា​ការ​បិទនូវ​ទំព័រ​ចាស់មួយ និង​បើក​ទំព័រ​ថ្មីមួយ ឈាន​ទៅ​អភិវឌ្ឍ​ខ្លួនជា​បន្ត​បន្ទាប់ទៀត ដូច្នេះ ទោះបីកូនៗទទួលបានលទ្ធផលបាក់ឌុបល្អក្តី មិនល្អក្តី កត្តាសំខាន់បំផុតគឺកុំបោះបង់ក្តីសង្ឃឹម និងការខិតខំ។ លោកឧកញ៉ាបញ្ជាក់ថា ជីវិតសិក្សាមិនបានចប់ត្រឹមការប្រឡងបាក់ឌុបនោះទេ តែវាគ្រាន់តែជាទំព័រថ្មីមួយសម្រាប់បន្តទៅមុខទៀតប៉ុណ្ណោះ។

អគ្គនាយក​ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប លើកទឹកចិត្ត​ដល់សិស្សានុសិស្ស​រៀនជំនាញបច្ចេកទេស ឬ​រៀនជំនាញណាមួយនៅមហាវិទ្យាល័យ ក្នុងស្រុកក្តី ឬក្រៅស្រុកក្តី គឺត្រូវ​ខិតខំប្រឹងប្រែងរៀនជំនាញ​នោះ​ឱ្យ​ច្បាស់។

ការខិតខំប្រឹងប្រែង​រៀន​ជំនាញ​មួយ​ឱ្យ​បាន​ច្បាស់ ​​ត្រូវ​លោកឧកញ៉ា​ពន្យល់ថា នោះ​គឺ​ដោយសារ​តែ​ប្រទេស​កម្ពុជា​កាន់តែ​អភិវឌ្ឍ សេដ្ឋកិច្ច​កាន់តែរីកចម្រើន ដោយ​នៅ​ឆ្នាំ​២០២៩​ខាងមុខ កម្ពុជា​នឹង​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍតិចតួច ដែល​នឹង​​ត្រូវការធនធាន​មនុស្ស​មានសមត្ថភាព។

ជាមួយ​គ្នានេះ លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ក៏​បានផ្តល់ជា​ដំបូន្មាន​ដល់សិស្សានុសិស្ស​ នៅពេល​ចេញ​បម្រើ​ការងារ​នាពេលខាងមុខ សូម​ប្រកាន់ភ្ជាប់​នូវ​អត្តចរិតនៃការតស៊ូ និង​ឧស្សាហ៍ព្យាយាម ប្រឹងប្រែងធ្វើ​ការងារ​ឱ្យ​មានផលិតភាពខ្ពស់បំផុត​ ដែលជា​ការ​កសាងអត្តសញ្ញាណខ្មែរ​ឡើងវិញ។ “កូនចាំ ប្រសិនបើគ្រប់គ្នាទាំងអស់មានអារម្មណ៍ឈឺចិត្តជាមួយនឹងភាពយុត្តិធម៌ចំពោះប្រទេស​របស់យើង ចង់​ឱ្យ​ប្រទេស​របស់យើងមានមូលដ្ឋានមាំទាំផ្នែកសេដ្ឋកិច្ច មុខរបរ ឬជំនាញណាដែលកូនស្រឡាញ់ សូម​ដាក់ចិត្តរៀន រៀន​ឱ្យច្បាស់។ …វរៈកងទ័ព ពួកគាត់កាន់កាំភ្លើងការពារព្រំដែន ដូច្នេះសូមកូនៗ​យកសៀវភៅ ចំណេះជំនាញ ការពារប្រទេសយើង លើកតម្កើងប្រទេសជាតិ​យើង…”។

បើតាម​ប្រតិទិន​របស់ក្រសួងអប់រំ យុវជន និងកីឡា លទ្ធផល​នៃការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម័យ​ប្រឡង ២៨ សីហា ២០២៥ នឹង​ធ្វើ​ការ​ប្រកាសលទ្ធផល នៅ​ថ្ងៃទី២០ ខែកញ្ញា ខាងមុខ សម្រាប់មណ្ឌលសំណេរនៃរាជធានីខេត្តទាំង​២៥ ទូទាំង​ប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *