មកស្គាល់កម្មវិធីទូរស័ព្ទដៃ និងគេហទំព័រ ចំនួន៤ ជួយដល់សិស្សធ្វើស្វ័យសិក្សាត្រៀមប្រឡងបាក់ឌុប

ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប កាន់តែខិតជិតមកដល់ ធ្វើឱ្យប្អូនៗសិស្សានុសិស្សមួយចំនួនកំពុងមានក្ដីបារម្ភ ឬភ័យចំពោះការប្រឡងមួយនេះ ។ ជាមួយគ្នាមានបញ្ហាមួយចំនួនដែលបេក្ខជនតែងជួបនៅពេលរៀនត្រៀមប្រឡង គឺច្រើនតែពិបាករកឯកសារ ពិបាកសួរសំណួរនៅពេលមានចម្ងល់ មិនដឹងតេស្តសមត្ថភាពតាមវិធីណាជាដើម។

ដើម្បីរួមចំណែកជួយដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ខាងមុខនេះ AMS Education សូមបង្ហាញនូវកម្មវិធីទូរស័ព្ទដៃ (App) ក៏ដូចជាគេហទំព័រចំនួន៤ ដែលផ្ដល់ភាពងាយស្រួលក្នុងការស្វ័យសិក្សាសម្រាប់សិស្សត្រៀមប្រឡងបាក់ឌុប ៖

App MoEYS E-learning ៖ កម្មវិធីទូរស័ព្ទស្វ័យសិក្សាមួយនេះ បណ្ដុំទៅដោយវីដេអូ សៀវភៅ និងឯកសារគ្រប់មុខវិជ្ជា គ្រប់កម្រិតសិក្សាថ្នាក់ចំណេះទូទៅពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ។ កម្មវិធីទូរស័ព្ទដៃនេះ បង្កើតឡើងដើម្បីផ្ដល់នូវភាពកាន់តែងាយស្រួលដល់សកម្មភាពស្វ័យសិក្សាសម្រាប់សិស្សានុសិស្ស រួមមានថ្នាក់វិទ្យាសាស្រ្ត និងថ្នាក់វិទ្យាសាស្រ្តសង្គម គ្រប់មុខវិជ្ជា គ្រប់ជំពូក គ្រប់មេរៀន ដែលប្អូនៗអាចទស្សនាវីដេអូ ដោនឡូត ចូលទៅកាន់បណ្ណាល័យស្រាវជ្រាវបន្ថែម។

ជាមួយគ្នានេះ នៅក្នុងអេប MoEYS E-learning សិស្សានុសិស្សក៏អាចធ្វើលំហាត់តេស្តសមត្ថភាព ទទួលបានព័ត៌មានថ្មីៗ ព្រមទាំងអាចចេញមតិពិភាក្សា និងចែករំលែកទៅកាន់មិត្តភក្ដិផងដែរ។ តាមរយៈវីដេអូមេរៀន​នៅក្នុងអេប ប្អូនៗអាចរំលឹកមេរៀន និងពង្រឹងសមត្ថភាពបន្ថែមដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងបាក់ឌុបបានផងដែរ។ សិស្សានុសិស្សអាចសិក្សាបានដោយខ្លួនឯងគ្រប់មុខវិជ្ជា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែទាញយកកម្មវិធីដោយឥតគិតថ្លៃពី App store, Play store និង App Gallery។

គេហទំព័រ Duraseksa/ទូរសិក្សា ៖ ជាគេហទំព័ររបស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និង​ការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំឡើងដើម្បីជាជំនួយក្នុងការសិក្សារបស់សិស្សានុសិស្ស។ នៅក្នុងគេហទំព័រមួយនេះ មានវីដេអូមេរៀនគ្រប់កម្រិត ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ គ្រប់មុខវិជ្ជា និងឯកសារស្វ័យសិក្សា។ ទន្ទឹមគ្នានេះ សិស្សានុសិស្សអាចជ្រើសរើសប្រភេទវីដេអូតាមចំណង់ចំណូលចិត្ត ដែលមានបីប្រភេទដូចជា វីដេអូការបង្រៀន ឬវីដេអូថតក្នុង STUDIO, វីដេអូសង្ខេបមេរៀន ឬវីដេអូ SCREEN RECORD និងវីដេអូសកម្មភាពក្នុងថ្នាក់។

ជាមួយគ្នានេះ គេហទំព័រទូរសិក្សាក៏មានមាតិកាពិសេសៗដូចជា ការអប់រំក្រៅប្រព័ន្ធ ការអភិវឌ្ឍន៍យុវជន ការបណ្ដុះបណ្ដាលគ្រូ ការអប់រំបច្ចេកទេស កុមារតូច មាតិកាឌីជីថលពិសេស និងសេចក្ដីប្រកាសផ្សេងៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ម៉្យាងវិញទៀត នៅក្នុងគេហទំព័រទូរសិក្សាសិស្សានុសិស្សក៏អាចទាញយកវីដេអូ ឬមេរៀនទុកសម្រាប់សិក្សាដោយឥតគិតថ្លៃផងដែរ មានដូចជា សៀវភៅពុម្ពឌីជីថល ឯកសារសំណួរ ចម្លើយ ឯកសារស្វ័យសិក្សាផ្សេងៗទៀត។ ជាពិសេស ប្អូនៗអាចចូលទស្សនាគេហទំព័រ ដោយមិនចាំបាច់មានការចុះឈ្មោះនោះទេ លុះត្រាតែប្អូនៗចូលទស្សនាមេរៀន ទើបតម្រូវឱ្យចុះឈ្មោះ ដោយវិធីចុះឈ្មោះមានពីររបៀប ទី១. ត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន តាមទម្រង់វេបសាយកំណត់ ទី២. តភ្ជាប់ទៅកាន់បណ្ដាញសង្គមផ្ទាល់ខ្លួនដូចជា Fecebok ឬ Google ជាដើម ។

Tesdopi តេស្ត១២៖ ជាកម្មវិធីទូរស័ព្ទបង្កើតឡើងដើម្បីឱ្យសិស្សអនុវត្តបន្ថែមលើមេរៀន​ និងលំហាត់មុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រថ្នាក់ទី៧ដល់ទី១២ ក្នុងកម្មវិធីសិក្សាគោល។ នៅក្នុង TESDOPI មានកម្មវិធីរបៀបរៀនបែបថ្មី, មេរៀនខ្លីៗងាយយល់, ធ្វើលំហាត់ជាង ២ម៉ឺនលំហាត់, តាមដានរបាយការណ៍ និងធ្វើវិញ្ញាសាត្រៀមប្រឡង។ លើសពីនេះ សិស្សានុសិស្សអាចទាញយកកម្មវិធីនេះទៅប្រើប្រាស់បានដោយគ្រាន់តែ log in ចូលទៅក្នុង កម្មវិធី TESDOPI ហើយបំពេញព័ត៌មានផ្ទាល់ខ្លួនជាការស្រេច។

E-School Cambodia ៖ ជាកម្មវិធីទូរស័ព្ទនិងកុំព្យូទ័រ (Online) បង្កើតឡើងដើម្បីឱ្យសិស្សអនុវត្តបន្ថែមលើមេរៀន​ និងលំហាត់គ្រប់មុខវិជ្ជាថ្នាក់ទី៩និងទី១២ ក្នុងកម្មវិធីសិក្សាគោល នៅ​ក្នុងគោលបំណងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ លើសពីនេះ App E-School Cambodia ក៏មានមុខងារជាច្រើនទៀតដើម្បីគាំទ្រដល់ការសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន របាយការណ៍សិក្សា, ឯកសារមេរៀនជា PDF, មុខងារសួរសំនយរទៅលើវីដេអូមេរៀន, ការធ្វើតេស្តតាមមេរៀន, បណ្ណាល័យដែលមានសៀវភៅច្រើនប្រភេទ ក្រុមពិភាក្សា ព្រមទាំងការដោនឡូតវីដេអូទុកសិក្សាពេលគ្មានអ៊ីនធឺណិត។

សូមបញ្ជាក់ថា ក្នុងចំណោមកម្មវិធីទូរស័ព្ទ និងគេហទំព័រ បានណែនាំខាងលើនេះ សម្រាប់ App MoEYS E-learning និងគេហទំព័រ Duraseksa/ទូរសិក្សា គឺត្រូវបានបង្កើតឡើងដោយក្រសួងអប់រំ យុវជន និង​កីឡា ដោយសិស្សអាចចូលទៅប្រើប្រាស់ដោយមិនគិតថ្លៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...