រយៈពេល៥ឆ្នាំ សិស្ស និស្សិត និងកម្មករនិយោជិត៣០ម៉ឺននាក់ ទទួលបានការបណ្តុះបណ្តាលជំនាញ TVET

ភ្នំពេញ – គិតត្រឹម​រយៈពេល៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និង​កម្មករនិយោជិត​ប្រមាណ​៣០ម៉ឺននាក់ បានទទួល​ការ​បណ្តុះបណ្តាល និង​បញ្ចប់ការសិក្សាដោយ​ជោគជ័យក្នុងការ​ទទួល​បានជំនាញថ្មី និង​លើក​កម្ពស់​ជំនាញរបស់ខ្លួន ដោយ​បានចាប់​យកឱកាស​ការងារល្អៗ ក៏​ដូចជា​បង្កើតមុខរបរដោយខ្លួន​ឯង ក្នុង​ការ​បង្កើន​ប្រាក់ចំណូលក្នុងគ្រួសារ និង​ជួយ​លើក​ស្ទួយសេដ្ឋកិច្ច​ជាតិ។

ក្នុងនោះដែរ បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុក​ជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ​២០២៣ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា​មានគ្រឹះស្ថាន​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សរុបចំនួន ៣២៥គ្រឹះស្ថាន ក្នុងនោះ​ក្រោម​ឱវាទ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១៩៩, គ្រឹះស្ថានសាធារណៈចំនួន ៣៧ ឯកជនចំនួន ១៤១ និងអង្គការសមាគមចំនួន២១។

គិតត្រឹម​ឆ្នាំ​២០២២ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ​មានសរុបចំនួន ៣៧ ដែលមានអគារចំនួន ១៩៧, បន្ទប់សិក្សាចំនួន ៧០៤, រោងជាង/ទីពិសោធន៍​ចំនួន ២៣៥ និងអន្តេរវាសិកដ្ឋានចំនួន ៣៧។

សម្រាប់គ្រូបច្ចេកទេស គ្រូជាប់កិច្ចសន្យា និង​ជំនាញការ ក្នុងការបណ្តុះបណ្តាល TVET មានសរុបចំនួន ៤៩១៤នាក់ ក្នុងនោះក្របខណ្ឌ​ចំនួន ២២៥៥នាក់ និងគ្រូជាប់កិច្ចសន្យា និង​ជំនាញការចំនួន ២៦៥៩នាក់។ ជាមួយគ្នានេះ ក្រសួងក៏បានបន្ត​អភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាលផ្អែកលើសមត្ថភាពបានចំនួន ១៦៨គុណវុឌ្ឍិ លើ៧០មុខរបរ តាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជាពីកម្រិត១ ដល់កម្រិត​៥ នៃវិស័យសំណង់, មេកានិក, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្តសាល, បរិក្ខាត្រជាក់ និង​កម្តៅ, សេវាកម្មធុរកិច្ច និង​ព័ត៌មានវិទ្យា, សក់ និង​សម្រស់ និង​វាយនភ័ណ្ឌ។

គួរ​ជំរាបជូនថា នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ​២០២៣នេះ គឺជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀបចំធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌលពិពរណ៍កោះពេជ្រ ដោយ​ឆ្នាំនេះ​ប្រព្រឹត្ត​ឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និង​ការងារសមរម្យ»។ ទិវាជាតិនេះ ត្រូវ​បាន​ប្រារព្ធធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សហគមន៍ កម្មករនិយោជិត និយោជក និង​ផ្នែក​ឯកជន ព្រមទាំង​សាធារណជន​ឱ្យ​បានយល់ដឹងកាន់តែច្បាស់​អំពីសារៈសំខាន់ នៃការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងការ​អភិវឌ្ឍកម្លាំង​ពលកម្មជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅ​នឹងតម្រូវការទីផ្សារ​ការងារទាំងនៅក្នុងប្រទេស និង​ក្រៅប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...