យុទ្ធសាស្ត្រ ៤ ដែលអាចការពារមនុស្សវ័យចំណាស់ ពីបញ្ហាផ្លូវចិត្ត

សុខភាពផ្លូវចិត្តរឹងមាំ មានសារៈសំខាន់ក្នុងការរស់នៅ និងជាប្រភពមួយនៃសុភមង្គលសម្រាប់យើងទាំងអស់គ្នា រួមទាំងមនុស្សចាស់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អ្នកជំនាញរកឃើញថា មនុស្សវ័យចំណាស់មួយចំនួនធំកំពុងជួបបញ្ហាសុខភាពផ្លូវចិត្តញឹកញាប់ជាងពេលណាទាំងអស់ ខណៈអង្គការសុខភាពពិភពលោក (WHO) រាយការណ៍ថា ១៤ភាគរយ នៃអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ កំពុងតស៊ូជាមួយនឹងជំងឺផ្លូវចិត្ត ហើយថាមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ មានអត្រាធ្វើអត្តឃាតច្រើនជាងមួយភាគបួនក្នុងមួយឆ្នាំ (២៧,២%) ។ 

បញ្ហាប្រឈមដែលមនុស្សវ័យចំណាស់ កំពុងជួបប្រទះមានចំនួន ៤សំខាន់ៗ រួមមាន ការបាក់ទឹកចិត្ត ការថប់បារម្ភ ការប្រើប្រាស់សារធាតុញៀន និងបញ្ហាវង្វេង និងភ្លេចភ្លាំង។ បើតាមការសិក្សា មានមូលហេតុជាច្រើន ដែលនាំឱ្យមនុស្សវ័យចំណាស់ ត្រូវប្រឈមនឹងបញ្ហាផ្លូវចិត្ត ក្នុងនោះមានដូចជា ការបាត់បង់មនុស្សជាទីស្រឡាញ់ ការចូលនិវត្តន៍ ភាពឯកា ជំងឺប្រចាំកាយ និងការថយចុះមុខងារយល់ដឹង និងវែកញែកហេតុផល។ យ៉ាងណាក៏ដោយ ការស្រាវជ្រាវ បានបង្ហាញពីជំហានចំនួន ៤ ដើម្បីការពារមនុស្សវ័យចំណាស់ពីបញ្ហាផ្លូវចិត្ត។ 

១. រៀបចំរបៀបរស់នៅ​ដែលនាំឱ្យមានសុខភាពល្អ ៖ ការរៀបចំ និងដឹកនាំជីវិតឱ្យមានសុខភាពល្អ ត្រូវរួមបញ្ចូលនូវធាតុសំខាន់ៗមួយចំនួន ក្នុងនោះរួមមាន របបអាហារមានតុល្យភាព មានសកម្មភាពរាងកាយទៀងទាត់ អនាម័យល្អ ចូលគេងទៀងម៉ោង កាត់បន្ថយការប្រើប្រាស់សារធាតុញៀន  និងមានទម្លាប់ជួបពិគ្រោះជាមួយគ្រូពេទ្យ និងពិនិត្យសុខភាពជាប្រចាំ។ 

២. មានទំនាក់ទំនងសង្គម ៖ មនុស្សវ័យចំណាស់មានអារម្មណ៍ងាយស្រួល នៅពេលផ្ដាច់ខ្លួនពីសង្គម និងរស់នៅម្នាក់ឯង ក្នុងបរិយាកាសស្ងប់ស្ងាត់ ប៉ុន្តែការចូលរួម និងបង្កើតទំនាក់ទំនងក្នុងសង្គម គឺជារឿងសំខាន់បំផុតមួយ ដែលមនុស្សវ័យចំណាស់អាចធ្វើបានសម្រាប់ការលើកកម្ពស់សុខភាពខ្លួនឯង។ ការបង្កើតទំនាក់ទំនងសង្គម អាចការពារយើងពីភាពឯការ៉ាំរ៉ៃ និងពង្រឹងមុខងារយល់ដឹង និងវែកញែកហេតុផល។

៣. ពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ៖ ការចូលនិវត្តន៍នឹងនាំឱ្យមានការផ្លាស់ប្ដូរដ៏ធំក្នុងការរស់នៅ ហើយការផ្លាស់ប្ដូរចម្បងនោះគឺ របៀបរស់នៅ និងរចនាសម្ព័ន្ធហិរញ្ញវត្ថុ។ ដូច្នេះ សុវត្ថិភាពហិរញ្ញវត្ថុពិតជាមានសារៈសំខានណាស់ សម្រាប់មនុស្សវ័យចំណាស់ ព្រោះវាអាចកាត់បន្ថយភាពតានតឹង និងការព្រួយបារម្ភ។

៤. មានគោលបំណងជីវិត ៖ របៀបរស់នៅដែលអំណោយផលសម្រាប់មនុស្សវ័យចំណាស់ គឺចាំបាច់ត្រូវមានទម្លាប់ និងរចនាសម្ព័ន្ធ ដែលជំរុញឱ្យមានគោលបំណង និងមានភាពសកម្មក្នុងជីវិតជាប្រចាំ។ ដើម្បីបង្កើតគោលបំណងជីវិត អាចធ្វើបានតាមរយៈការបង្កើតចំណងចំណូលចិត្តថ្មីៗ ការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ និងចូលរួមកម្មវិធីផ្សេងៗក្នុងសហគមន៍ជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...