រយៈពេល៤ឆ្នាំ សិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ចូលរួមក្នុងការប្រកួតអន្តរជាតិទទួលបានមេដាយចំនួន៩១៣ ​​​​​​

វិទ្យាល័យជំនាន់ថ្មី នៃវិទ្យាល័យ​ព្រះស៊ីសុវត្ថិ ត្រូវ​ក្រសួងអប់រំ យុវជន និង​កីឡា ដាក់​ឱ្យដំណើរការ​កាលពីឆ្នាំ២០១៦ រហូត​មក​ដល់ពេលនេះ សាលារៀនជំនាន់ថ្មីមួយនេះ មានអាយុ៨ឆ្នាំហើយ ។ ជាការកត់សម្គាល់ ក្នុងរយៈពេល​ប្រមាណ៤ឆ្នាំចុងក្រោយនេះ សិស្ស នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ មានសមត្ថភាពរហូតចូលរួមក្នុងការប្រកួតអន្តរជាតិជាច្រើន ដោយទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធិ សរុបចំនួន ៩១៣។

លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី មានប្រសាសន៍ថា សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ មានកម្មវិធីសិក្សាខុសប្លែកពីសាលាដទៃទៀត ដោយធ្វើកម្មវិធីសិក្សាឱ្យទំនើប ទាន់សម័យ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារអន្តរជាតិ។ លោក សម្យ កំសាន្ត បន្តថា នៅក្នុងកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី ផ្ដោតលើការងារអប់រំបែបឌីជីថល ស្ទែម (STEM) ដែលធ្វើឱ្យសិស្ស និងគ្រូបង្រៀនបានផ្លាស់ប្ដូរនូវរបៀបរៀន និងបង្រៀន ដែលកត្តានេះជាគន្លឹះមួយធ្វើឱ្យលទ្ធផលនៃការសិក្សារបស់សិស្សមានការរីកចម្រើន និងគួរឱ្យកត់សម្គាល់។

លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី។

នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ បញ្ជាក់បន្ថែមថា លោកពិតជាមោទនភាពដែលវិទ្យាល័យព្រះស៊ីសុវត្ថិបានធ្វើកំណែទម្រង់កម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងបរិបទអប់រំសតវត្សរ៍ទី២១ ព្រមទាំងបានឃើញលទ្ធផលនៃការសិក្សារបស់សិស្សឆ្លើយតបលើសពីការរំពឹងទុក។ លោក សម្យ កំសាន្ត បន្តថា សាលាបានផ្លាស់ប្ដូរប្រព័ន្ធអប់រំ ឬរបៀបនៃការរៀន និងបង្រៀន តាមកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី ក្នុងរយៈពេលត្រឹមតែ៣ទៅ៤ឆ្នាំ ក៏ឃើញមានការប្រែប្រួលខ្លាំង។ ទន្ទឹមគ្នានេះ រហូតមកដល់ឆ្នាំទី៩នេះ សាលានៅតែឃើញមានការផ្លាស់ប្ដូរជាវិជ្ជមានកាន់តែខ្លាំងឡើងតាំងពីការចូលរួម ដោយកាលពីមុនអាណាព្យាបាលសិស្សមិនសូវមានការចូលរួមជាមួយសាលា តាមដានការសិក្សា ឬក៏ដឹងឮពីសាលាប៉ុន្មានទេ, ប៉ុន្តែបច្ចុប្បន្ននេះ អាណាព្យាបាលសិស្សសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ បានស្វែងយល់ដឹងថា កូនគាត់ត្រូវការអ្វី? សាលាត្រូវការអ្វី? ហើយគាត់ត្រូវការចូលរួមអ្វី? ដើម្បីឱ្យគុណភាពនៃការអប់រំ ឈានដល់កម្រិតមួយប្រហាក់ប្រហែលប្រទេសអភិវឌ្ឍ។

កូនសិស្សយើងមានសមត្ថភាពខ្ពស់ទៅដល់កម្រិតអន្តរជាតិ មានការទទួលស្គាល់​ធ្វើឱ្យមាតាបិតាសិស្សក្នុងសហគមន៍ ក៏ដូចជាលោកគ្រូ អ្នកគ្រូ សប្បាយចិត្តទាំងអស់គ្នា កូនសិស្សក៏គេមានមោទនភាពដែលមានឱកាសបានមករៀននៅសាលារៀនជំនាន់ថ្មី ហើយគេបានទទួលនូវលទ្ធផលជាក់ស្ដែង

លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី

លោក សម្យ កំសាន្ត បញ្ជាក់ទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំអាចមានសិស្សលើសពី១០០នាក់ មានឱកាសទៅប្រកួតនៅកម្រិតអន្តរជាតិ។ ទន្ទឹមគ្នានេះ សិស្សម្នាក់ៗមិនមែនទទួលបានមេដាយមួយនោះទេ មានសិស្សខ្លះបានច្រើន ហើយឆ្នាំទៅមានសិស្សម្នាក់ទទួលបាន៤៥មេដាយ បើគិតចាប់តាំងពីចូលមករៀននៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ។ លោកបន្តថា នៅសាលារៀនព្រះស៊ីសុវត្ថិ សិស្សពូកែ សិស្សដែលរៀនខ្លាំង ពួកគាត់បានត្រៀមលក្ខណៈ ឬធ្វើផែនការជីវិតរបស់ខ្លួន មានអាណាព្យាបាលក៏គាំទ្រ គ្រប់គ្រងចង្អុលបង្ហាញផ្លូវ ទើបលទ្ធផលសិក្សាល្អ។ ទន្ទឹមគ្នានេះ សម្រាប់សិស្សប្រឡងបាក់ឌុបឆ្នាំ២០២៣​កន្លងទៅ សិស្សចំនួន ១៥៩នាក់ ក្រោយប្រឡងចប់ មានអាហារូបករណ៍ជិត២០០កន្លែងរង់ចាំ ដោយមានន័យថា ក្នុងសិស្សម្នាក់ទទួលបានអាហារូបករណ៍​លើសពីមួយកន្លែងទាំងក្នុងប្រទេស និងក្រៅប្រទេស។

សិស្សសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលជ័យលាភីក្នុងការប្រកួតក្នុងកម្មវិធី World Scholar Cup (WSC 2022) វគ្គ Regional Round។

នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ លើកឡើងថា លទ្ធផលល្អនៅសាលារៀនជំនាន់ថ្មី មិនមែនកើតមានឡើងដោយចៃដន្យទេ គឺកើតឡើងដោយការខិតខំប្រឹងប្រែង ហើយអ្វីដែលពិសេសជាងគេ អ្នកដែលធ្វើការជិតស្និទជាមួយសិស្សជាងគេ គឺលោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលសំខាន់សម្រាប់សិស្សក្នុងការដឹកនាំ បង្ហាញ ណែនាំ តម្រង់ទិស ។ ទន្ទឹមគ្នានេះ នៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ លោកគ្រូអ្នកគ្រូត្រូវបានបំប៉នទាំងសមត្ថភាព ទាំងស្មារតីជាប្រចាំដើម្បីលើកកម្ពស់ភាពទុកចិត្តទៅលើវិជ្ជាជីវៈគ្រូបង្រៀន។ លើសពីនេះ គ្រូបង្រៀន មិនត្រឹមតែទទួលបានប្រាក់ឧបត្ថម្ភជាប្រាក់ខែពីរដ្ឋាភិបាល ប៉ុន្តែពួកគាត់ក៏ទទួលបានប្រាក់លើកទឹកចិត្តបន្ថែមទៀតពីសាលារៀន ក៏ដូចអាណាព្យាបាលសិស្សផងដែរ ប៉ុន្តែគ្រូបង្រៀនត្រូវយកចិត្តទុកដាក់បង្រៀន គ្មានការលក់មេរៀន គ្មានការគៀបសិស្សរៀនគួរជាដើម។ ទាំងនេះហើយជាការលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន លើកកម្ពស់ទាំងសមត្ថភាព គរុកោសល្យ និងសីលធម៌ សម្រាប់លោកគ្រូ អ្នកគ្រូ ដើម្បីឈានទៅដល់ការអប់រំ ដឹកនាំសិស្សឱ្យ​សម្រេចលទ្ធផលដូចការរំពឹងទុក។

លោក សម្យ កំសាន្ត បន្ថែមថា​ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ផ្ដោតលើការអប់រំ បណ្តុះបណ្ដាលសិស្សពោរពេញទៅដោយសមត្ថភាព បី រួមមាន ទី១. ចំណេះដឹង គឺសិស្សត្រូវមានចំណេះដឹងទូលំទូលាយដោយមិនគ្រាន់តែចេះក្នុងសៀវភៅសិក្សាគោល, ទី២. បំណិន គឺសិស្សត្រូវមានទាំងជំនាញរឹង និងជំនាញទុនដើម្បីដោះស្រាយបញ្ហា និងទី៣. ឥរិយាបទល្អ សិស្សានុសិស្សត្រូវក្លាយទៅជាពលរដ្ឋសកល ជាធនធានមនុស្សមួយនៅក្នុងសង្គមពោរពេញទៅដោយចំណេះដឹង និងមានសីលធម៌ និងចរិយាធម៌ល្អ។

រូបភាព៖ សិស្សសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ។

តាម លោក សម្យ កំសាន្ត ក្នុងរយៈពេល ២ឆ្នាំខាងមុខ សាលារៀនរៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ នឹងបន្តអភិវឌ្ឍសមត្ថភាពសិស្សឱ្យកាន់តែប្រសើរឡើង ដោយសាលានឹងខិតខំធ្វើឱ្យលើសពី 50% នៃសិស្សមានសមត្ថភាពខ្ពស់ៗ ខណៈបច្ចុប្បន្នសិស្សមានសមត្ថភាពមានប្រហែល ៣០%ទៅ៤០% ។ លោក បន្តថា សាលានឹងផ្ដោតការអប់រំសិស្សទៅរកការអប់រំបែបឌីជីថល ឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ដោយប្រើប្រាស់បញ្ញាសិប្បនិមិ្មត្ត (AI)។ ទន្ទឹមគ្នានេះ សម្រាប់រយៈពេល ៥ឆ្នាំទៅមុខទៀត សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ នឹងក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលតម្រង់ទិសវិជ្ជាជីវៈគ្រូបង្រៀនឌីជីថល ដល់សាលាបផ្សេងៗនៅទូទាំងប្រទេស ដែលមានបំណងចង់ប្រើប្រាស់និងអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សាលារៀនជំនាន់ថ្មី គឺជា​សាលា​រៀន​សម្រាប់អនាគត ។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងអប់រំបានវិនិយោគយ៉ាងច្រើនទៅ​លើសាលារៀន​ជំនាន់ថ្មី ដោយក្នុងនោះ​មាន ទី១ ការ​កែលម្អបរិវេណសិក្សា​ឱ្យ​ឆ្លើយតបទៅនឹងសាលា​សតវត្សរ៍ទី២១ ទី២ ពង្រឹងការគ្រប់គ្រងសាលារៀនឱ្យ​មានប្រសិទ្ធភាព ទី៣ គឺការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការរៀន និង​ការបង្រៀន ទី៤ ការ​រៀបចំវិធីសាស្រ្តបង្រៀនថ្មី។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ​​​​វិធីសាស្រ្តបង្រៀនដើរតួនាទីយ៉ាងសំខាន់​នៅ​ក្នុងសាលាសតវត្សទី២១ ដោយពេលនេះ គេលែងរៀនដោយទន្ទេញចាំមាត់ទៀតហើយ ប៉ុន្តែត្រូវរៀនដោយរិះរក រៀនដោយផ្តោតលើការត្រិះរិះពិចារណា រៀនដោយផ្តោតលើការបង្កើតថ្មី ធ្វើ​ឱ្យមានស្វ័យសិក្សា បង្កើតក្លឹបសិក្សា ពិសេសផ្តោតលើការរៀន និង​បង្រៀន​ដោយប្រើប្រាស់បច្ចេកវិទ្យា ដោយទាំងអស់នេះ គឺដើម្បីចូលរួមចំណែក​នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគឺការសម្រេចបាននូវយុទ្ធសាស្រ្ត និង​គោលនយោបាយរបស់រាជរដ្ឋាភិបាល នៃសង្គមឌីជីថល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។