៦ចំណុច​ជួយឱ្យ​សិស្ស​កត់ត្រា កាន់តែ​មាន​ប្រសិទ្ធភាព

ការកត់ត្រា គឺជា​ជំនាញ​មួយ​ដែល​ជួយ​ជំរុញ​ការសិក្សា​ និង​លទ្ធផល​កិច្ចការ​សាលា ដោយសារ​សិស្ស​ត្រូវ​ចំណាយ​ពេលច្រើន​ម៉ោង​នៅ​ក្នុង​ថ្នាក់​រៀន រួមទាំង​មាន​ចំណុច​ជាច្រើន ដែល​ផ្តល់ការ​ណែនាំ​ពី​សំណាក់​សាស្រ្តាចារ្យ​ ឬ​លោកគ្រូ អ្នកគ្រូ។​ ដូច្នេះ តើត្រូវ​ធ្វើយ៉ាង​ដូចម្តេច ដើម្បី​ជួយដល់​ការ​កត់ត្រា ឱ្យកាន់​តែមាន​ភាព​ងាយស្រួល​ និង​មាន​ប្រសិទ្ធភាព​ជាងមុន។ តាមរយៈ Kids Health បាន​បង្ហាញ​គន្លឹះ៦​ចំណុច​សម្រាប់​ក្មេង​ និង​មនុស្ស​វ័យជំទង ក្នុងការ​ពង្រឹង​ជំនាញ​កត់ត្រា ដោយ​មាន​ដូចជា សរសេរ​តែ​ពាក្យគោលៗ សំខាន់ៗ, មិនមែន​សរសេរ​គ្រប់ពាក្យ, សួរ​បន្ថែម​នូវចំណុច​ខ្វះខាត, ប្រៀប​ធៀបជាមួយ​អ្វីដែល​បានកត់​ និង​មេរៀន​ដែល​បាន​អាន​ និង​ការ​រៀបចំ​ទៅតាម​ផ្នែក​នីមួយៗ ដោយ​វិធីទាំងនោះ ក៏មាន​រៀបរាប់​នៅខាង​ក្រោម​បន្ថែម ៖

១. កត់​ចំណុច​សំខាន់ៗ ៖ នៅក្នុង​ដំណាក់​កាល​វិទ្យាល័យ ការ​សរសេរ​កត់ត្រាទុក ជាចំណុច​ដ៏សំខាន់​មួយ ប្រសិន​បើនៅ​លើក្តារខៀន មានគ្រូ​ដែល​សរសេរ​មេរៀន​ឱ្យស្រាប់ៗ នេះ​ជាភាព​ងាយស្រួល​មួយ​ហើយ ដោយ​សារតែវា​ងាយក្នុងការ​ចម្លង​ដាក់​ក្នុង​សៀវភៅ។ ស្វែងរក​ចំណុច​ដែល​សំខាន់ ព្រោះគ្រូខ្លះ​អាចនឹង​លើក​ឡើងអំពី​ចំណុច​សំខាន់ៗ ឬប្រាប់​ដោយ​ផ្ទាល់មាត់ ប៉ុន្តែ​បែរជា​មាន​ចំនួន​តិចតួច​ដែល​សរសេរចុះ​ក្នុង​ក្រដាស​សៀវភៅ។

២. កុំកត់​ច្រើន​ពេក ៖ ប្រសិន​បើមាន​ជំនាញ​កត់លឿនៗ ជាចំណុច​វិជ្ជមាន​មួយ​ហើយៗ តែយ៉ាង​ណា​មិញ ការដែល​កត់​ច្រើន​លើស​លុបពេក កត់គ្រប់​ពាក្យ កត់​គ្រប់​ម៉ាត់ គឺនឹង​នាំឱ្យ​ពិបាក​ក្នុង​ការជ្រើស​យកចំណុច​សំខាន់ៗ​ដើម្បី​រំលឹក​បន្ថែម។ ប្រសិន​បើផ្តោត​តែ​ទៅលើ​ការ​កត់គ្រប់​ពាក្យ នោះនឹង​ធ្វើឱ្យ​ជំនាញ​ស្តាប់ត្រូវ​បាន​កាត់បន្ថយ។

៣. សួរ​សំណួរ ៖ ការសួរ​បញ្ជាក់​បន្ថែម ក៏បានរួម​ចំណែក​ដល់ការ​កត់ត្រា​ឱ្យកាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​ដែរ សិស្ស​មិន​គួរខ្មាស់​អំពីការ​ចោទសួរ​ជាសំណួរ​នោះទេ! ជាពិសេស​នៅ​ពេល​ដែល​មានភាព​មិនច្បាស់លាស់​នៅត្រង់​ចំណុច​ណាមួយ។ ការ​សួរ មិនត្រឹម​តែបង្កើន​ភាព​ច្បាស់លាល់​ទៅលើ​ការកត់​សម្គាល់​ប៉ុណ្ណោះទេ ប៉ុន្តែក៏​ជួយឱ្យ​មិត្តរួមថ្នាក់​មានឱកាស​បានស្តាប់​នៅអ្វីដែល​ជាភាព​ខ្វះចន្លោះ​ដូចគ្នា។ មួយវិញ​ទៀត បើមិន​ហ៊ាន​សួរ​នៅ​ក្នុង​ថ្នាក់ ការសាក​សួរ​ក្រៅ​ថ្នាក់រៀន ឬម៉ោង​សម្រាក ក៏ជាការ​បញ្ជាក់​បន្ថែមបាន​មួយ​ផ្នែក​ដែរ។ ការ​ទទួលបាន​នូវ​កំណត់​ត្រា ច្បាស់​លាល់ ផ្តល់​អត្ថប្រយោជន៍​ជាង​ការ​រក្សា​នូវ​ភាព​មន្ទិល។

៤. ការ​ប្រៀបធៀប​ ៖ ប្រៀបធៀប​ការ​ស្វ័យសិក្សា ដោយ​ខ្លួន​ឯង​ដូចជា ការអាន និងការ​ស្តាប់​គ្រូ​ពន្យល់ ហើយ​យក​សាច់រឿង​ទាំងពីរ​នោះ​មក​ប្រៀបធៀប​គ្នា ដាក់នៅ​ក្នុង​សៀវភៅ​តែមួយ​ក្បាល។ មួយ​វិញទៀត យកការ​កត់ត្រា​របស់ខ្លួន​ឯង ទៅ​ប្រៀបធៀប​ជាមួយ​នឹង​មិត្តភ័ក្រ។ ការធ្វើបែប​នេះយូរៗ មិនត្រឹម​តែទទួល​បាន​ប្រសិទ្ធភាព នៃការ​កត់ត្រា​ប៉ុណ្ណោះទេ ប៉ុន្តែក៏​បង្កើន​បាន​នូវ​ភាព​ចងចាំ ការឆ្លុះបញ្ចាំង​ស្វែង​រក​កំហុស និងជាឱកាស​នៃការ​យកពិន្ទុនៅ​ពេលប្រឡង​ធ្វើត្តេស​ផងដែរ។

៥.​ ការ​ចម្លង​ឡើងវិញ ៖ ស្ថិតនៅក្នុង​ដំណាក់​កាល​ដែល​បន្ទាន់ៗ គឺមិនអាច​ចម្លងបាន​គ្រប់ពាក្យ​ទាំងស្រុង​នោះទេ ទោះសំខាន់​ក៏ដោយ ពេលខ្លះ​អាចគូសវាស​ជាសញ្ញា ហើយរៀបរៀង​និងចម្លង​តាមក្រោយ។ ការ​ចម្លង​មេរៀន​ឡើងវិញ ឬការកែ​សម្រួល​ឡើងវិញ បានសម្រួច​ដល់ជំនាញ​សរសេរ ការ​ចងចាំ​ពាក្យ និងភាពច្បាស់លាស់​នៃការសិក្សា​ផងដែរ។

៦. ការ​រៀបចំ ៖ បន្ទាប់ពី​អនុវត្តន៍ វិធីសាស្រ្ត​នៃ​ការកត់ត្រា ដោយមាន​ប្រសិទ្ធភាព​រួចហើយ អ្វីដែល​គួរ​អនុវត្តន៍​បន្ទាប់ គឺ​ការ​រៀបចំ បើអាច​ការ​រៀបចំ​នេះ គួរមាន​ការ​បែងចែក​ឱ្យហើយ​តាំងតែ​ពីដំបូងៗ​មក​ម្ល៉េះ ដូចជា​បែងចែក​ជាប្រភេទ​មេរៀន ប្រភេទ​ជំពូក និងការ​កំណត់​ភាពសំខាន់​នៃមេរៀន​នីមួយៗ ដោយ​ប្រើប្រាស់​ខូល័រ ប៊ិក ឬក៏ខ្មៅដៃ​ជាដើម។ កាល​ដែល​ពុំបាន​រៀបចំ រឹងរឹត​តែធ្វើឱ្យ​មានភាព​ជិន​ណាយ​ជាមួយ​នឹង​មេរៀន ហើយ​ធុញទ្រាន់​ពុំចង់​កត់ត្រា​បន្តទៅ​មុខ​ទៀត។ ជារួម វិធីសាស្រ្ត នៃការ​កត់ត្រា នៅតែ​សំខាន់​ជាពិសេស​សម្រាប់​សិស្សវិទ្យាល័យ ប្រសិន​បើពុំបាន​យក​ចិត្តទុក​ដាក់ គឺនាំឱ្យប៉ះពាល់​ទៅកាន់​ផលិតភាព​នៃការ​សិក្សា​ក្នុង​រយៈពេលវែង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *