រយៈពេល​៣០ឆ្នាំ អាហារូបករណ៍​អូស្រ្តាលី​បានជួយ​កសាង​សមត្ថភាព​បញ្ញវន្ត​កម្ពុជាជាង​១ពាន់នាក់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុង​ពិធី​អបអរ​ខួប​៣០ឆ្នាំ នៃ​កម្មវិធីអាហារូបករណ៍​អូស្រ្តាលី នៅ​កម្ពុជា ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ក្នុងរយៈពេល៣ទស្សវត្សរ៍មកនេះ តាមរយៈ​អាហារូបករណ៍​អូស្រ្តាលី បាន​កសាង​សមត្ថភាព​បញ្ញវន្ត​កម្ពុជាបានជាង​១ពាន់នាក់ ដែល​បច្ចុប្បន្ន​បាន​និង​កំពុង​ដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្តូរ​ចំណេះដឹងជំនាញ បទពិសោធន៍ វប្បធម៌ និង​ជំរុញ​សមាហរណកម្ម​កម្ពុជា​ទៅ​ក្នុង​អាស៊ាន។

ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី​ក៏​បានកោត​សរសើរ និង​ថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​អូស្រ្តាលី ចំពោះ​ការផ្តល់​នូវ​អាហារូបករណ៍​ដ៏​មានសារៈសំខាន់​សម្រាប់ប្រជាជន​កម្ពុជា​រយៈពេល​៣០ឆ្នាំកន្លងមកនេះ ដែល​បាន​រួមចំណែក​អភិវឌ្ឍធនធាន​មនុស្ស​កម្ពុជា​ឱ្យ​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​មានសក្តានុពល​ក្នុង​ការ​ចូលរួម​អភិវឌ្ឍសង្គម​សេដ្ឋកិច្ច​កម្ពុជា​ប្រកប​ដោយ​ចីរភាព ។ ក្នុងនោះ ឯកឧត្តម ហង់ជួន ណារ៉ុន ក៏​បានថ្លែងអំណរគុណ​ដល់អតីត​និស្សិត​ដែល​ទទួលបានជោគជ័យ​ក្នុងការសិក្សា ហើយ​បានយក​ចំណេះជំនាញ​ត្រឡប់​មក​អភិវឌ្ឍជាតិមាតុភូមិ​វិញ។

បើតាមឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អស់រយៈពេល ៣ទស្សវត្សរ៍មកហើយដែលអាហារូបករណ៍អូស្ដ្រាលីបានផ្ដល់ឱ្យនិស្សិតខ្មែរនូវឱកាសសិក្សាដើម្បីឱ្យពួកគេក្លាយទៅជាកត្តាជំរុញការផ្លាស់ប្ដូរ ការជួយដល់បុគ្គល ស្ថាប័ន គោលនយោបាយ និងការស្រាវជ្រាវនៅកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា និស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅអូស្ដ្រាលីសុទ្ធតែបានរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសទំនើប សកម្ម និងជោគជ័យក្នុងវិស័យដែលពួកគេបានសិក្សា។ ទន្ទឹមគ្នានេះ ស្ថានទូតបានបញ្ជាក់ថានៅពេលឆាប់ៗខាងមុខ គឺនឹងមានជនជាតិដើមភាគតិចដំបូងគេបង្អស់ពីកម្ពុជាទៅសិក្សានៅក្នុងប្រទេសអូស្ដ្រាលី។

គួររម្លឹកថា កម្មវិធីអាហារូបករណ៍អូស្ដ្រាលីបានបើកដំណើរការនៅកម្ពុជាតាំងពី ឆ្នាំ១៩៩៤ ហើយក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មាននិស្សិតខ្មែរជាស្ដ្រីប្រមាណជាង៦០% បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ដ្រាលី។ បើតាម​ស្ថានទូតក្នុង​ឆ្នាំ​សិក្សា​២០២៥នេះ កម្មវិធី​អាហារូបករណ៍​អូស្រ្តាលី នឹងផ្តល់អាហារូបករណ៍​សរុប​ចំនួន ៦២កន្លែង​ដល់និស្សិត​កម្ពុជា ក្នុងនោះ ៥៦កន្លែង​សម្រាប់​កម្រិត Master និង ៦កន្លែង​សម្រាប់​កម្រិត PhD៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *