ទម្លាប់​សាមញ្ញ​ទាំង ​៦ ​ដើម្បី​រស់នៅ​ដោយ​មាន​ន័យ​ ​និង​គ្មាន​វិប្បដិសារី

​នៅក្នុង​សៀវភៅ​ដ៏​ល្បីល្បាញ ​«​Who ​Will ​Cry ​When ​You Die​?​»​ អ្នក​និពន្ធ​ Robin Sharma ​បាន​លើក​ជា​សំណួរ​ដ៏​ចាក់​ដោត​មួយ​ថា​ ​«​នៅពេល​អ្នក​កើតមក​ ​អ្នក​យំ ​ខណៈ​ពិភពលោក​ទាំងមូល​សើច​អបអរ​។ ​ចុះ​តើ​អ្នក​អាច​រស់នៅ​បែប​ណា ​ដើម្បីឱ្យ​នៅពេល​អ្នក​ស្លាប់​ទៅ​ ​ពិភពលោក​ទាំងមូល​យំ​ស្តាយ​ស្រណោះ ​ចំណែក​អ្នក​អាច​ញញឹម​ចាកចេញ​ដោយ​ក្តី​ស្ងប់​?​»​

​សម្រាប់​យុវជន​សម័យ​ទំនើប​ដែល​កំពុង​រត់​ប្រណាំង​នឹង​សម្ពាធ​ការងារ​ ​ការ​សិក្សា ​និង​បណ្តាញ​សង្គម ​ជីវិត​ច្រើន​តែ​រអិល​ផុត​ទៅ​ដោយ​មិន​ដឹង​ខ្លួន​។ ​ដើម្បី​កុំ​ឱ្យ​ថ្ងៃ​ណាមួយ​ភ្ញាក់​ឡើង​ជាមួយ​វិប្បដិសារី ​នេះ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​ ​៦ ​ដែល​យុវជន​គ្រប់​រូប​គួរ​អនុវត្ត ​ដើម្បី​កសាង​ជីវិត​មួយ​ដែល​ពោរពេញ​ដោយ​តម្លៃ​ ​និង​សេចក្តី​សុខ​ពិតប្រាកដ​៖​

​១​.​ ​ក្រោក​ពី​ព្រឹក​ ​៖​ យក​ឈ្នះ​លើ​ខ្លួនឯង​មុនពេល​ថ្ងៃ​រះ​

​Robin Sharma ​ធ្លាប់​បាន​សង្កត់ធ្ងន់​លើ​គោលការណ៍​ ​The 5​ ​AM ​Club ​ថា​ ​របៀប​ដែល​អ្នក​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ ​នឹង​កំណត់​ទិសដៅ​នៃ​ជីវិត​របស់​អ្នក​ទាំងមូល​។ ​ព្រះ​អាទិត្យ​គឺជា​មិត្ត​ដ៏​ស្មោះត្រង់​។ ការ​ក្រោក​ពី​ព្រលឹម​មិន​មែន​គ្រាន់តែ​ជា​ការ​ភ្ញាក់ពី​គេង​នោះ​ទេ​ តែ​ជា​ការ​ផ្តល់​ពេលវេលា​ស្ងប់ស្ងាត់​ឱ្យ​ខ្លួនឯង​រៀបចំ​ផែនការ​ ហាត់ប្រាណ ​ឬ​អាន​សៀវភៅ​។ ​នៅពេល​អ្នក​គ្រប់គ្រង​ពេលព្រឹក​បាន​ ​អ្នក​នឹង​មានអារម្មណ៍​ថា​ខ្លួន​ជា​អ្នក​ឈ្នះ​តាំងពី​ថ្ងៃ​ទើបតែ​ចាប់ផ្តើម​។

​២​.​ ​សើច​ឱ្យ​បាន​ច្រើន​

​ជីវិត​តែងតែ​មាន​ភាព​ស្មុគស្មាញ​ ​ប៉ុន្តែ​ការ​មួម៉ៅ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ឡើយ​។ ​ដូច​ដែល​ Sharma ​បាន​រំឭក​ថា​ ​មនុស្ស​ភាគ​ច្រើន​ចំណាយ​ពេល​ព្រួយបារម្ភ​ចំពោះ​រឿង​ដែល​មិន​ទាន់​កើតឡើង​ ​រហូត​ភ្លេច​រីករាយ​នឹង​បច្ចុប្បន្ន​កាល​។ ការ​សើច​គឺជា​ថ្នាំ​ប៉ូវ​សម្រាប់​ចិត្ត​ ​និង​រាងកាយ​។ ​ចូរ​កុំ​ប្រកាន់​ជំហរ​តឹង​តែង​នឹង​ជីវិត​ពេក ​ចេះ​រក​ភាព​កំប្លុក​កំប្លែង​ក្នុង​រឿង​តូចតាច ​និង​ចែក​រំលែក​ស្នាមញញឹម​ទៅកាន់​មនុស្ស​ជុំវិញ​ខ្លួន​។

​៣​.​ ​រក្សា​ពាក្យ​សន្យា​ ​៖​ កិត្តិយស​ថ្លៃ​ជាង​ទ្រព្យសម្បត្តិ​

​តម្លៃ​ពិតប្រាកដ​របស់​មនុស្ស​ម្នាក់​មិន​វាស់វែង​លើ​ទ្រព្យសម្បត្តិ​ ​ឬ​តំណែង​ឡើយ​ តែ​វាស់​លើ​ភាព​ស្មោះត្រង់​ ​និង​ទំនួលខុសត្រូវ​។ បើ​សន្យា​ថា​នឹង​មក​ជួប​នរណា​ម្នាក់​ ​ត្រូវ​តែ​ទៅ​ឱ្យ​ទាន់​ពេល​។ Sharma ​បាន​លើកឡើង​ថា​ ​ពាក្យ​សន្យា​គឺជា​ចំណង​នៃ​ទំនុកចិត្ត​។ ​នៅពេល​អ្នក​ក្បត់​ពាក្យ​សន្យា​ ​អ្នក​មិន​ត្រឹមតែ​បាត់បង់​ការ​គោរព​ពី​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ​ តែ​អ្នក​កំពុង​បំផ្លាញ​តម្លៃ​ផ្ទាល់ខ្លួន​ឯង​ទៀតផង​។

​៤​.​ ​រៀន​និយាយ​ពាក្យ​ថា​ ​«​ទេ​»

​រាល់​ពេល​ដែល​អ្នក​ឆ្លើយ​ថា​ ​«​បាទ​/​ចាស​»​ ​ចំពោះ​រឿង​ដែល​មិន​ចាំបាច់​ ​មាន​ន័យ​ថា​ ​អ្នក​កំពុង​ឆ្លើយ​ថា​ ​«​ទេ​» ​ចំពោះ​គោលដៅ ​និង​ក្តី​សុបិន​ផ្ទាល់ខ្លួន​។ ​យុវជន​ជា​ច្រើន​តែង​ខ្លាច​គេ​អន់ចិត្ត​ ​រហូត​ទទួល​យក​ការងារ​ ​ឬ​ការ​សុំ​ជំនួយ​ដែល​ធ្វើឱ្យ​ខ្លួនឯង​ហត់នឿយ​ហួស​ហេតុ​។ ចូរ​ចាំ​ថា​ ​ពេលវេលា​គឺជា​ធនធាន​ដែល​មិន​អាច​កើតឡើង​វិញ​បាន​ទេ​។ ការ​ហ៊ាន​បដិសេធ​ដោយ​សុជីវធម៌​ ​គឺជា​សិល្បៈ​នៃ​ការ​បង្កើត​ព្រំដែន ​ដើម្បី​ការពារ​ថាមពល​សម្រាប់​ធ្វើ​កិច្ចការ​ដែល​សំខាន់​បំផុត​។

​៥​. ​ដើរ​ក្នុង​ធម្មជាតិ​ ​៖​ វិធី​លាង​សម្អាត​ចិត្ត​ ​និង​ខួរក្បាល​

ពិភព​ឌីជី​ថល​កំពុង​ស្រូបយក​ថាមពល​ផ្លូវចិត្ត​របស់​យើង​ជា​រៀងរាល់​ថ្ងៃ​។ ​នៅក្នុង​សៀវភៅ​ ​Who ​Will ​Cry ​When ​You Die​?​ ​អ្នក​និពន្ធ​បាន​លើកទឹកចិត្ត​ឱ្យ​យើង​ផ្សារភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ​ជាមួយ​ធម្មជាតិ​។ ការ​ចំណាយ​ពេល​ដើរ​ជាន់​ស្មៅ​ស្រស់ ស្តាប់​សំឡេង​ខ្យល់​បក់ ​ឬ​គយ​គន់​ដើមឈើ​បៃតង​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​ ​មិន​មែន​ជា​រឿង​ខ្ជះខ្ជាយ​ពេល​ទេ​ តែ​ជា​ការ​បញ្ចូល​ថ្ម​ជីវិត បន្ធូរបន្ថយ​ភាព​តានតឹង​ ​និង​ស្តារ​ភាព​ច្នៃប្រឌិត​ឡើង​វិញ​។

​៦​.​ ​សរសេរ​កំណត់​ហេតុ​

​មុនពេល​បិទ​ភ្នែក​គេង ​ចូរ​ចំណាយ​ពេល​ត្រឹមតែ​ ​៥​ ​ទៅ​ ​១០ ​នាទី​កត់ត្រា​នូវ​រឿងរ៉ាវ​ល្អ​ៗ​ ​ឬ​មេរៀន​ដែល​អ្នក​បាន​ជួប​ប្រទះ​ក្នុង​ថ្ងៃ​នោះ​។ ការ​អនុវត្ត​ទម្លាប់​ដឹង​គុណ ​(​Gratitude ​Journaling​)​ ​ជួយ​បង្វែរ​អារម្មណ៍​របស់​អ្នក​ពី​ ​«​អ្វី​ដែល​ខ្លួន​ខ្វះខាត​»​ ​ទៅកាន់​ «​អ្វី​ដែល​ខ្លួន​មាន​សំណាង​ទទួល​បាន​»​។ ​វា​មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​ក្នុង​សេចក្តី​ស្ងប់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បង្រៀន​ឱ្យ​អ្នក​ចេះ​ឱ្យ​តម្លៃ​លើ​រាល់ដង្ហើម​ចេញ​ចូល​នៃ​ជីវិត​៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។