រដ្ឋមន្រ្តីអប់រំ៖ ដើម្បីជំរុញការអប់រំបច្ចេកវិទ្យា សាលារៀនមួយត្រូវតែមានបន្ទប់ឌីជីថល និងបណ្ណាល័យសតវត្សទី២១

ដើម្បីជា​ការ​លើក​កម្ពស់​ដល់​ការ​អប់រំបែបឌីជីថល ក្រសួងអប់រំ យុវជន និ​ងកីឡា គ្រោង​នឹង​បង្កើតបន្ទប់ឌីជីថល ក៏ដូចជា​បណ្ណាល័យ​សតវត្សទី២១ នៅគ្រប់សាលារៀនទាំងអស់ ដើម្បី​ឱ្យ​សិស្ស ក៏​ដូចជា​លោកគ្រូអ្នក​គ្រូ​ធ្វើ​ការ​ស្រាវជ្រាវ។ នេះ​បើតាម​ប្រសាសន៍​លើក​ឡើង​របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​បុគ្គលិកអប់រំ នៅ​ស្រុកកង​មាស កាលពីពេលថ្មីៗនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ​បានលើក​ឡើងថា ការអប់រំឌីជីថល ត្បិតតែមានគុណវិប្បត្តិខ្លះ ប៉ុន្តែ​វា​ក៏​មានគុណសម្បត្តិ​ជាច្រើន​ ពិសេស​គឺសន្សំសច្ចៃពេលវេលា ដូច្នេះជា​គោលដៅ​ សាលាមួយត្រូវតែមានបន្ទប់ឌីជីថលមួយ ហើយ​ត្រូវ​មានកុំព្យូទ័រមួយ និង​ត្រូវ​មាន​​បណ្ណាល័យសវតវត្សទី២១ ។

“សាលាមួយត្រូវតែមានបន្ទប់ឌីជីថលមួយ ហើយ​ត្រូវ​មានកុំព្យូទ័រមួយ បណ្ណាល័យ ត្រូវ​តែជាបណ្ណាល័យសវត្តវត្សទី២១ បណ្ណាល័យមានធនធានសិក្សា មានកុំព្យូទ័រ ហើយនឹងប្រមូលទាំងវីដេអូ​ដាក់នៅកន្លែង លោកគ្រូអ្នកគ្រូចង់ដឹង ចង់កែលម្អការបង្រៀនរបស់ខ្លួន អាចទៅមើលវីដេអូហ្នឹង”

បើតាម​ប្រសាសន៍​របស់ ឯកឧត្តមសភាចារ្យ ហង់ជួន ណារ៉ុន ដោយ​សារ​តែការ​វិឌ្ឍន៍​នៃបច្ចេកវិទ្យា​កាន់តែលឿន ក្រសួងអប់រំ យុវជន និង​កីឡា ​កំពុងផ្តោត​ទៅ​លើ​ការ​បង្រៀន និង​រៀនតាមបច្ចេកវិទ្យា ជាពិសេសលើមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្រ្ត ដើម្បីបណ្តុះជំនាញវិស្វករ ដែលថ្ងៃក្រោយ ​គឺជា​អ្នកសាងសង់ ជាអ្នក​បង្កើតថ្មី ឆ្លើយតបទៅនឹងការបង្កើតគ្រឹះស្ថានទាក់ទាញអ្នកវិនិយោគឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា។

” កន្លែងនេះជាការបង្កើតថ្មី កសិកម្មធម្មតា ទៅជា​កសិកម្មទំនើប ការកែច្នៃម្ហូបអាហារ… ទៅថ្ងៃក្រោយ​យើង​នឹង​បង្កើតជា​ឧស្សាហកម្ម​អេឡិចត្រូនិច បានន័យថា បង្កើត​នូវ​ឧស្សាហកម្មផលិតទូរស័ព្ទ ផលិតគ្រឿងចក្រជាដើម អញ្ចឹងទាមទារ​នូវ​អ្នក​ឯកទេស នូវវិស្វករ អញ្ចឹងការវិនិយោគ​ទៅលើវិស័យបច្ចេកវិទ្យា និង​វិទ្យាសាស្រ្តនេះ គឺជា​កត្តាសំខាន់…”

គួរ​បញ្ជាក់ដែរថា ចាប់ផ្តើម​តាំងពីឆ្នាំ​២០១៣មក ដើម្បីឆ្លើយតបទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ក្នុង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាលទី៣ របស់​រាជរដ្ឋាភិបាល ក្រសួងអប់រំ​យុវជន និង​កីឡា បានដាក់ចេញ​នូវ​អាទិភាព​កំណែទម្រង់វិស័យ​អប់រំ​ជា​បន្ត​បន្ទាប់ ដោយ​មក​ដល់ពេលនេះ បានធ្វើ​ឡើង​ចំនួន៣ដំណាក់​កាល ដោយ​ដំណាក់កាលទី១ បានធ្វើ​កំណែទម្រង់​ទៅ​លើ ការ​ពង្រឹងគុណភាព​អប់រំ, ពង្រឹងការ​គ្រប់គ្រង​បុគ្គលិក, ពង្រឹងការប្រឡង, ធ្វើ​កំណែ​ទម្រង់​ឧត្តមសិក្សា, អភិវឌ្ឍសម្រាប់យុវជន​នូវ​ជំនាញ​បច្ចេក​ទេស និង​ជំនាញទន់, កំណែទម្រង់​គ្រប់គ្រងហិរញ្ញវត្ថុ, កំណែទម្រង់​ការ​អប់រំកាយ និ​ងកីឡា និង ការ​បង្កើត​អង្គភាព​ស្រាវជ្រាវ​គោល​នយោបាយ​វិស័យអប់រំ។

នៅ​ដំណាក់កាលទី២ ពោល​គឺនៅ​ឆ្នាំ​២០១៥ ក្រសួអប់រំ បានដាក់ចេញនូវ​ការ​ធ្វើ​កំណែទម្រង់​សាលារៀន ដោយ​បានបង្កើត​នូវ​គំរូ​កំណែទម្រង់​ចំនួន២ គឺការ​បង្កើត​សាលារៀនជំនាន់ថ្មី និង​ការ​គ្រប់គ្រងសាលា​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងនោះជា​លទ្ធផល សាលា​រៀន​ចំនួន​១០០ដែល​ក្រសួងបានជ្រើស​រើស​សម្រាប់កំណែទម្រង់ ស្ទើរទាំងអស់សម្រេចបាន​នូវ​ស្តង់ដារ​សាលា​មាន​ប្រសិទ្ធភាព និង​មានផលជះ​លើ​សាលា​បណ្តាញ​ជិត ៣០០ថែម​ទៀត។ ហើយ​សម្រាប់​កំណែទម្រង់​ដំណាក់​កាលទី៣ ដែលក្រសួងបានប្រកាស​កាលពីដើមខែមេសា ឆ្នាំ​២០២២ កន្លងទៅ​នេះ ក្រសួងបានផ្តោត​ទៅ​លើ​ការ​កសាងប្រព័ន្ធ និ​ងការ​អភិវឌ្ឍ​សមត្ថភាព ក្នុងនោះ​ក៏​មានផ្តោត​ទៅ​លើ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈគ្រូបង្រៀន ភាពជាអ្នកដឹកនាំ និង​ជា​អ្នកស្រាវជ្រាវផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...