ភ្នំពេញ – ឪពុកម្តាយភាគច្រើនតែងបារម្ភអំពីសុខភាពមាត់ធ្មេញរបស់កូនៗ, មានអាណាព្យាបាលមួយចំនួនបានដឹងខ្លះៗហើយអំពីការថែទាំសុខភាពមាត់ធ្មេញនេះ ប៉ុន្តែនៅមិនទាន់បានដឹងស៊ីជម្រៅ ដោយគ្រាន់តែដឹងថា ត្រូវឱ្យពួកគេដុសធ្មេញ ឬហាមកូនមិនឱ្យញាំរបស់ផ្អែមជាដើម ។ តាមពិតទៅនៅមានរឿងជាច្រើនពាក់ព័ន្ធនឹងការថែរក្សាសុខភាពមាត់ធ្មេញចំពោះកុមារ ដែលឪពុកម្តាយ ក៏ដូចជាអាណាព្យាបាលគួរស្វែងយល់ ។
លោកស្រីទន្តបណ្ឌិត ណម ចំណាន ប្រធានផ្នែកគ្លីនិក នៃមន្ទីរព្យាបាលធ្មេញមែលវីន បានលើកឡើងថា ធ្មេញមានសារៈសំខាន់ណាស់ក្នុងសរីរាង្គរបស់មនុស្ស ព្រោះមនុស្សត្រូវការធ្មេញដើម្បីទំពាអាហារមួយថ្ងៃ២ទៅ៣ដង មួយវិញទៀតវាបានផ្តល់ស្នាមញញឹមដ៏ស្រស់ស្អាត ផ្តល់ភាពងាយស្រួលក្នុងការបញ្ចេញសំឡេង ថែមទាំងនិយាយបានច្បាស់ល្អទៀតផង ។ ជាពិសេសមាត់ធ្មេញគឺជាច្រកទ្វារដ៏សំខាន់ដែលយើងត្រូវការសម្អាតជានិច្ចដើម្បីកុំឱ្យមេរោគបង្កហានិភ័យ ដូចជាបង្កឱ្យកើតមានជំងឺទូទៅផ្សេងៗទៀត។ ដូច្នេះឪពុកម្តាយ ឬអាណាព្យាបាលមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការនាំកូនៗមកទទួលការពិនិត្យមាត់ធ្មេញឱ្យបានទៀងទាត់ដើម្បីការពារធ្មេញកុំឱ្យខូចច្រើន ។

បើតាមការលើកឡើងរបស់លោកស្រីទន្តបណ្ឌិត តួអង្គសំខាន់ដែលអាចជួយកុមារ ក្នុងការការពារធ្មេញមិនឱ្យខូច គឺឪពុកម្តាយ ឬអាណាព្យាបាលតែម្តង ព្រោះជាទូទៅការឱ្យតម្លៃ និងចំណេះដឹងក្នុងការថែទាំសុខភាពមាត់ធ្មេញរបស់ប្រជាជនខ្មែរយើងនៅមានកម្រិត ដោយនៅមានជំនឿបែបបុរាណច្រើន ។ លោកស្រីថា បើទោះបីជាពេលខ្លះឪពុកម្តាយមានលុយ មានចំណេះដឹងក៏ដោយ តែពួកគាត់នៅតែយល់ថា ធ្មេញទឹកដោះគង់តែត្រូវផ្លាស់ដោយធ្មេញស្រុក ជាហេតុធ្វើឱ្យគាត់ មិននាំកូនមកទទួលការពិនិត្យធ្មេញនោះទេ ដោយទុករហូតទាល់តែមានបញ្ហាឈឺធ្មេញ ទើបបាននាំកូនមកទទួលការព្យាបាល។ ការធ្វើបែបនេះពុំបាននាំផលចំណេញសោះឡើយ ផ្ទុយទៅវិញមានតែធ្វើឱ្យការចំណាយកាន់តែច្រើនឡើងៗដើម្បីព្យាបាលនៅពេលអនាគត ហើយថែមទាំងផ្តល់នូវផលរំខានក្នុងការសិក្សារបស់កូនទៀតផង ។
លោកស្រីទន្តបណ្ឌិត ណម ចំណាន បានផ្តល់ដំបូន្មានដល់ឪពុកម្តាយទាំងឡាយ គួរយកចិត្តទុកដាក់ជួយកុមាររក្សាធ្មេញឱ្យបានល្អប្រសើរ គួរបង្រៀនឱ្យពួកគេចេះដុសធ្មេញនៅអាយុ២ឆ្នាំ ដោយធ្វើការដុសឱ្យត្រឹមត្រូវក្នុង១ថ្ងៃយ៉ាងហោចណាស់២ដង, ឪពុកម្តាយក៏គួរនាំកូនមកពិនិត្យធ្មេញជារៀងរាល់ ៣ ទៅ៤ខែម្តង ឱ្យបានទៀងទាត់។ ជាមួយគ្នាការអប់រំកូនឱ្យកាត់បន្ថយការបរិភោគចំណីអាហារ ឬភេសជ្ជៈដែលមានជាតិផ្អែមខ្លាំង ព្រមទាំងសង្កេតមើលកុមារ ដោយកុំឱ្យពួកគេបង្កើតនូវទម្លាប់មិនល្អមួយចំនួនដែលបង្កឱ្យមានការប្រែប្រួលដល់ឆ្អឹងធ្គាម និងកម្លាំងធ្មេញពេលកំពុងដុះ ដូចជា ការបៀមមេដៃ ខាំបបូរមាត់លេង ដកដង្ហើមតាមមាត់ លេបអាហារមិនប្រើអណ្តាតទប់ដល់ក្រអូមមាត់ជាដើម។

ជាមួយគ្នានេះ លោកស្រីទន្តបណ្ឌិត ក៏បានប្រាប់ដល់ឪពុកម្តាយទាំងអស់ គួរតែសង្កេតមើលកូនអំពីអាការៈដែលពួកគេអាចមានបញ្ហាធ្មេញធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវនាំពួកគេទៅកាន់មន្ទីរពេទ្យ ដូចជា នៅពេលដែលកុមារមិនអាចបរិភោគចំណីអាហារបាន ពុំចង់ញាំសាច់ ឬតែងតែត្អូញត្អែរថាឈឺធ្មេញពេលគាត់ញាំសាច់ ។ ចំណុចមួយទៀតដែលបង្ហាញពីស្ថានភាពធ្ងន់ធ្ងរ នៃការឈឺធ្មេញ គឺពេលកុមារញាំរបស់ផ្អែមខ្លាំង ត្រជាក់ខ្លាំង គាត់នឹងមានអាការៈស្រៀវធ្មេញ ហើយយកដៃក្តោបមាត់យំ ។ លោកស្រីថា ទាំងនេះភាគច្រើនជារោគសញ្ញាដង្កូវស៊ីធ្មេញជ្រៅដល់សសៃ ឬមានសាច់ជាប់នៅចន្លោះធ្មេញ ឬមានការបង្ករោគ មានខ្ទុះអាប់សែលើអញ្ចាញធ្មេញ ឬហើមអញ្ចាញធ្មេញជាដើម ហើយពេលខ្លះរោគសញ្ញាទាំងនេះអមមកជាមួយការរង្គើធ្មេញ ឬមានឈាមចេញតាមអញ្ចាញធ្មេញក៏មានដែរ ។
បើយោងតាមគេហទំព័រ KidsHealth កុមារចាប់ផ្តើមលេចចេញនូវធ្មេញដំបូងតាំងតែពីអំឡុងពេលម្តាយកំពុងពរពោះនៅត្រីមាសទី២ម្ល៉េះ ដោយគ្រាន់តែធ្មេញរបស់ពួកគេមិនទាន់ដុះរូបរាងធ្មេញចេញមក ដូច្នេះតម្រូវឱ្យយកចិត្តទុកដាក់តាំងពីនៅតូច ។ ជាធម្មតា គួរនាំពួកគេទៅមន្ទីរថែទាំធ្មេញពេលពួកគេមានអាយុគម្រប់មួយឆ្នាំ ។ ការទៅជួបគ្រូពេទ្យជាលើកដំបូង បើទោះបីជាមិនមានបញ្ហាក៏ដោយ ប៉ុន្តែនៅតែអាចព្យាបាលទាន់ពេលវេលា ហើយនៅពេលដែលកុមារមានទម្លាប់មកមន្ទីរពេទ្យតាំងតែពីក្មេងបែបនេះ គឺជាការបន្សាំខ្លួនដើម្បីកុំឱ្យមានការបារម្ភពេលពួកគេមកពេទ្យតែឯងនៅពេលពួកគេពេញវ័យ ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2024
ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2026
អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/09/2026
អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

ឱកាសសិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2024
សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2025
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2025
កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាសពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាសផ្តល់អាហារូបករណ៍...



































































