រដ្ឋមន្រ្តីក្រសួងអប់រំចង់ឱ្យ​មានការផ្តល់ពានរង្វាន់ដល់អ្នកជំនាញល្អ ដើម្បីលើកទឹកចិត្តដល់កិច្ចប្រឹងប្រែង

ភ្នំពេញ – ដើម្បីជាការលើកទឹកចិត្ត​ដល់បុគ្គលិកសិក្សា​ដែល​មាន​ជំនាញល្អ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និ​ងកីឡា ចង់បង្កើត​ឱ្យ​មានការ​ផ្តល់ពានរង្វាន់​សម្រាប់អ្នកដែលមានជំនាញ​ល្អ ដើម្បីជា​ការ​លើកទឹកចិត្ត​ដល់កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ពួកគេ។

ក្នុងពិធី​ដាក់​ឱ្យ​ដំណើរ​ការ​គម្រោង​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​សម្រាប់​ការ​អប់រំកម្រិតមធ្យមសិក្សា​ទុតិយភូមិ ដែលធ្វើ​ឡើង​កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍ថា កន្លងមក​ក្រុមការងារ​បានរៀបចំ​ពានរង្វាន់ជូន​សម្រាប់​នាយកសាលាល្អ គ្រូបង្រៀន​ល្អ ប៉ុន្តែ​មិន​ទាន់​មាន​ពានរង្វាន់​សម្រាប់អ្នកជំនាញ​ល្អនៅ​ឡើយទេ។ ឯកឧត្តមបញ្ជាក់ថា ចង់​ឱ្យ​មានការផ្តល់ពាននេះ ដោយ​ផ្តល់​ការ​លើកទឹកចិត្ត​ជាថវិកា ហើយ​ប្រសិន​ជាមាន​មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ នោះ​នឹង​ទទួល​ថវិកាបានច្រើន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា

“ប៉ុន្តែពេលនេះ យើងមិនទាន់មានអនុក្រឹត យើងអាចស្នើសុំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យមានអនុក្រឹត ក្នុងមួយឆ្នាំរើស ៤ទៅ៥នាក់មុន ប៉ុន្តែត្រូវតែវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ”

បើតាម​ការ​បញ្ជាក់របស់ ឯកឧត្តម ហង់ជួន ណារ៉ុន ពានរង្វាន់អ្នកជំនាញល្អនេះ នឹងផ្តល់ជូនអ្នកជំនាញក្នុងក្របខណ្ឌក្រសួងអប់រំ ដែលបានជួយគាំទ្រក្នុងការកែលម្អសាលារៀន រួមមាន អ្នកជំនាញផ្នែករង្វាយតម្លៃ អ្នកជំនាញខាងផ្នែកកម្មវិធីសិក្សា អ្នកជំនាញខាងផ្នែកវិធីសាស្រ្តបង្រៀន អ្នកជំនាញខាងផ្នែកគ្រប់គ្រងសាលារៀន។ ទន្ទឹមគ្នានេះ អាចជាគ្រូបង្រៀន ប៉ុន្តែត្រូវមានសមត្ថភាពមួយទៀតក្នុងការគ្រប់គ្រងសាលារៀនល្អ និងទទួលស្គាល់ជាអ្នកជំនាញ និងជាគ្រូឧទ្ទេសខាងផ្នែកអប់រំ ឬអ្នកជំនាញក្នុងផ្នែកកែលម្អសាលារៀន ឬកែទម្រង់សាលារៀន។

គួររំលឹកថា គិតចាប់តាំងពីឆ្នាំសិក្សា២០១៣-២០១៤មក ដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់គ្រូបង្រៀន ក្រសួងអប់រំបានលើកទឹកចិត្តនាយកសាលារៀនល្អ និងគ្រូបង្រៀនល្អ គ្រូបង្រៀនភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ ទី២ ទី៣ ដោយជ្រើសរើសប្រកបដោយលក្ខខណវិនិឆ្ឆ័យត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ទទួលបានពានរង្វាន់ “សម្ដេចតេជោ សែន” ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់