លោកបណ្ឌិត យ៉ង់ ពៅ ៖ ខ្ញុំ​មិន​គាំទ្រ​ករណី​ហិង្សា​នៅ​ក្នុង​វិស័យ​អប់រំ តែ​មុន​នឹង​ដាក់បន្ទុក ឬវាយតម្លៃហេតុការណ៍អ្វីមួយ ប្រជាពលរដ្ឋ​​គួរសិក្សា​បញ្ហានោះ​សិន

ភ្នំពេញ – ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃមកនេះ មានការ​ចែកចាយ​តៗគ្នា​​នៅ​លើ​បណ្តាញ​សង្គម​នូ​វវីដេអូ​បង្ហាញ​ពី​នាយក​វិទ្យាល័យ​ សេរីភាព ស្ថិត​ក្នុងក្រុងតាខ្មៅ ​បានយកដៃទះ​ស្មា​សិស្ស​ស្រី​ម្នាក់​នៅ​ដងទង់ជាតិ​ ។​ ការចែកចាយវីដេអូនេះ ក៏​មាន​នូវ​ការ​បញ្ចេញ​មតិ​ផ្សេងៗផងដែរ ហើយអ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​​ខ្លះ​ក៏​បានដាក់បន្ទុក និង​ចោទ​ប្រកាន់​លើលោកគ្រូ​នាយករូប​នោះ​ទៀតផង។​​

សម្រាប់​លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកមិនគាំទ្រចំពោះ​ករណីអំពើហិង្សានៅក្នុងវិស័យអប់រំ និងក្នុងសង្គមនោះទេ ប៉ុន្តែមុននឹងដាក់បន្ទុក ឬវាយតម្លៃលើរឿងអ្វី​មួយ​ លោកស្នើ​ដល់​មហាជនចាំបាច់ត្រូវសិក្សាជុំវិញបញ្ហាទាំងនោះសិនថា វាជាឥរិយាបទគ្រោងទុកធ្វើអំពើហិង្សា ឬជាឥរិយាបទមិនបានគ្រោងទុក។

លោកបណ្ឌិត យ៉ង់ ពៅ

“ទិដ្ឋភាពពិតប្រាកដខ្ញុំមិនបាននៅក្នុងសាលានោះទេ គឺយើងបានទទួលព័ត៌មានពីមហាជនបែបនេះ អាស្រ័យលើក្រសួងអប់រំវាយតម្លៃយ៉ាងណាទៀត ប៉ុន្តែខ្ញុំយល់ថាមុននឹងបញ្ចេញមតិ ឬការថ្លែងការណាមួយ យើងត្រូវសិក្សាអំពីបរិបទពាក់ព័ន្ធជុំវិញនឹងបញ្ហានោះ ថាពិតជាហិង្សា ឬមិនមែនជាហិង្សា ប្រសិនបើយើងមិនបានសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ ធ្វើឱ្យការដាក់បន្ទុកនោះខូចការ ខូចអនាគតរបស់បុគ្គល ជា នាយក សាលារៀន ឬវិស័យអប់រំតែម្ដង”

សម្រាប់​ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ករណី​ខាងលើនេះ ក្រសួង​កំពុង​តែធ្វើ​ការ​ស្រាវជ្រាវ ហើយ​ប្រសិន​បើ​រកឃើញថា លោកគ្រូ​មានកំហុស គឺគាត់អាច​នឹង​ត្រូវ​ដាក់វិធានការរដ្ឋបាល។

ក្នុងនោះ ឯកឧត្តមអ្នកនាំពាក្យ ក៏​បាន​លើក​យកមក​បញ្ជាក់ ពីមាត្រា១៧  នៃច្បាប់ស្តីពីការអប់រំ ដែល​បានចែងថា ការអប់រំចំណេះទូទៅ ជាការចាំបាច់ដែលធ្វើឱ្យអ្នកសិក្សាមានការរីកចម្រើនចំណេះដឹង និងសីលធម៌ បុគ្គលិកលក្ខណៈល្អ ដោយលើកកម្ពស់សមត្ថភាពខាងផ្លូវចិត្ត បញ្ញា កាយ និងធានាឱ្យចេះប្រើចំណេះដឹង និងបំណិនមូលដ្ឋាន។

ជាមួយ​គ្នា​នេះដែរ បើ​តាម មាត្រា៣៥ នៃច្បាប់ស្តីពីការអប់រំ ក៏​បានចែងពីសិទ្ធនិងករណីយកិច្ចរបស់អ្នកសិក្សា ដោយ​អ្នកសិក្សាមានករណីកិច្ចគោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា តម្លៃខាងសមធម៌យេនឌ័រដោយអនុវត្តសិទ្ធរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពសិទ្ធអ្នកដ៏ទៃដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ចិត្ត និងគុណភាពលទ្ធផលសិក្សា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...