អ្នកជំនាញវប្បធម៌ ៖ ការបង្ហាញខ្លួនរបស់តារារ៉េបកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ជាឱកាស​បង្ហាញពីសិល្បៈវប្បធម៌ខ្មែរ​នៅលើឆាកអន្តរជាតិ

នៅក្នុងបិទកម្មវិធីអូឡាំពិករដូវក្ដៅឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីពេលកន្លងទៅថ្មីៗនេះ កំពូលតារារ៉េបកម្ពុជា លោក ម៉ាន់ វណ្ណដា បានធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាព ក្រោយ​ពីបានបង្ហាញវត្តមានច្រៀងនៅលើឆាកក្នុងកម្មវិធី​អន្តរជាតិដ៏ធំនេះ។ តារារ៉េបមកពីខេត្តព្រះសីហនុរូបនេះ មិនភ្លេចនាំយកអ្វីដែលជាសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញនៅអន្តរជាតិឡើយ ដោយស្លៀកសម្លៀកបំពាក់ច្នៃចេញពីផាមួងសូត្រខ្មែររងជើងត្រក៤ ពណ៌ខ្មៅ ដែលការត្បាញដោយដៃផ្ទាល់របស់ប្រជាជនខ្មែរតែម្ដង។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការបង្ហាញខ្លួនរបស់តារារ៉េបខ្មែរ លោក វណ្ណដា ដែលច្រៀងនៅក្នុងពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង ជាចំណុចគួរឱ្យកត់សម្គាល់មួយដែលតារារ៉េបខ្មែរយើងមានឱកាសឈរនៅលើឆាកអន្តរជាតិ។

លោកបណ្ឌិតបញ្ជាក់បន្ថែមថា ប្រសិនបើការបង្ហាញនេះ ទាំងខ្លឹមសារ កាយវិការ អត្ថន័យ រូបភាពទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់ខ្មែរ គឺជាឱកាសមួយក្នុងការផ្សព្វផ្សាយអំពីអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាផងដែរ។ លោកបណ្ឌិតបន្តថា សកម្មភាពនេះ គឺត្រូវតែអបអរសាទរ និងលើកទឹកចិត្តសិល្បៈករខ្មែរបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។

សម្រាប់ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វិញ បានមានប្រសាសន៍គាំទ្រ និងមានមោទនភាពជាខ្លាំងចំពោះការបង្ហាញខ្លួនរបស់តារារ៉េបខ្មែរ លោក វណ្ណដា ដែលបានច្រៀងនៅក្នុងពិធីបិទ នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទីក្រុងបារីស ប្រទេសបារាំង។ ឯកឧត្តមថា នេះជាព្រឹត្តិការណ៍ដ៏កម្រដែលកម្ពុជាមិនងាយមានឱកាសបង្ហាញសិល្បៈវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិដែលមានមនុស្សរាប់ម៉ឺននាក់បានចូលរួមទស្សនា និងអាចស្គាល់កម្ពុជាកាន់តែច្បាស់។

«នៅក្នុងប្រទេសមួយដែលមានអរិយធម៌ល្បីល្បាញ ដូចជាប្រទេសបារាំង មិនងាយមានឱកាសក្នុងការចូលរួម ដូច្នេះ សមត្ថភាព និងទេព្យកោសល្យរបស់ តារារ៉េបខ្មែរ លោក វណ្ណដា ពិតជាអស្ចារ្យ និងបាននាំយកសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញលើឆាកអន្តរជាតិ»

ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានលើកទឹកចិត្តយុវជនកម្ពុជាទាំងអស់ដែលមានឱកាស និងទេពកោសល្យគួរពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដើម្បីធ្វើយ៉ាងណាលើកស្ទួយកេរ្តិ៍ឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិឱ្យកាន់តែល្បីល្បាញ។ ទន្ទឹមគ្នានេះ ទោះជាមានការអភិវឌ្ឍបែបណាក៏ដោយគ្រប់រូបភាពវប្បធម៌សិល្បៈគួររក្សាឱ្យបាននូវអត្តសញ្ញាណរបស់ជាតិ។ ជាក់ស្ដែង តារាចម្រៀងរ៉េប វណ្ណដា បានលើកយកបទចម្រៀងរបស់ខ្លួនដែលមានចង្វាក់ភ្លេងរំលេចអំពីឧបករណ៍តន្រី្តខ្មែរ គឺសម្លេងចាប៉ី។ ចំណែក សម្លៀកពាក់របស់គាត់ក៏បង្ហាញអំពីអត្តសញ្ញាណខ្មែរ។

ឯកឧត្តម ទិត ថារិទ្ធ បញ្ជាក់ថា នេះជាគំរូភាពមួយដែលសិល្បៈកររូបនេះ បានរំលេចអត្តសញ្ញាណជាតិ បើទោះជាបទចម្រៀងមួយនេះមានការវិវត្តតាមបែបបស្ចឹមប្រទេសក្តី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង