ជា តុង​ហ៊ួ​រ ៖​ ហេតុផល ៣ ដែលយុវជនគួរងាកមកវិនិយោគលើការអានសៀវភៅ

មនុស្សភាគច្រើនសម្រេចចិត្តធ្វើការវិនិយោគ ព្រោះចង់ទទួលបានផងចំណេញ។ ទន្ទឹមគ្នានេះ ការវិនិយោគលើការអានសៀវភៅ ជាការវិនិយោគដ៏មានប្រសិទ្ធភាពមួយក្នុងចំណោមការវិនិយោគជាច្រើនទៀត។ តើហេតុអ្វីទើបយុវជនគួរងាកមកវិនិយោគលើការអានសៀវភៅ?

លោក ជា តុង​ហ៊ួ​រ សហគ្រិន​វ័យក្មេង និង​ជា​អ្នក​និ​ព្ធ​ន​សៀវភៅ លើកឡើងថា ប្រទេសជាតិមួយដែលមានភាពរីកចម្រើន គឺត្រូវការធនធានមនុស្សដែលមានចំណេះដឹងទាក់ទងនឹងការអាន និងចំណេះដឹងជាច្រើនទៀត។ នៅពេលប្រជាជនខ្មែរទាំងអស់ចាប់ផ្ដើមស្រឡាញ់ការអាន និងចូលរួមលើកកម្ពស់ការអានបានច្រើន នោះពលរដ្ឋខ្មែរមានទាំងផ្នែកចំណេះដឹង វប្បធម៌ អរិយធម៌ និងផ្សព្វផ្សាយទៅដល់បណ្ដាប្រទេសជាច្រើនទៀត។

លើកកម្ពស់ការអានសៀវភៅ

បើតាមលោក ជា តុង​ហ៊ួ​រ ដើម្បីជួយឱ្យយុវជនងាកមកវិនិយោគលើការអានសៀវភៅវិញ គឺត្រូវផ្ដោតលើហេតុផលសំខាន់៣ រួមមាន៖

ទី១. ការអភិវឌ្ឍសមត្ថភាពខ្លួនឯង ៖ នៅសាលារៀនយុវជនទទួលបានចំណេះដឹងតាមរយៈការអានសៀវភៅស្របតាមកម្មវិធីសិក្សារបស់សាលា, ទន្ទឹមគ្នានេះ មានសៀវភៅជាច្រើនទៀតដែលអ្នកនិពន្ធបានចំណាយពេលស្ទើរពេញមួយជិវីតទើបនិពន្ធសៀវភៅបានមួយក្បាលដោយផ្ដល់ទាំងចំណេះដឹង ផ្នត់គំនិត និងវិជ្ជាជីវៈរបស់ខ្លួន។ ដូច្នេះ យុវជនត្រូវតែចំណាយពេលអានសៀវភៅ ដើម្បីយកចំណេះដឹងដែលបានមកពីការអានសៀវភៅនោះមកអភិវឌ្ឍខ្លួនឯង។

ទី២. អាចចិញ្ចឹមខ្លួនឯងរស់ ៖ ការវិនិយោគទៅលើការអានសៀវភៅ ក៏រួមចំណែកជួយឱ្យយុវជនរស់នៅក្នុងសង្គមដែលអាចចិញ្ចឹមខ្លួនឯងរស់ មានន័យថា មានសមត្ថភាពក្នុងការធ្វើអ្វីគ្រប់បែបយ៉ាងដោយខ្លួនឯង ។ នៅពេលយុវជនទទួលបានចំណេះដឹងច្រើន និងមានបទពិសោធន៍ជីវិតបន្ថែមទៀត នោះយុវជនអាចមានការងារសម្រាប់ចិញ្ចឹមជីវិត និងអាចធ្វើកិច្ចការងារបានដោយខ្លួនឯង មានភាពឯករាជ្យ ដោយមិនបាច់មានការជួយជ្រោមជ្រែងពីក្រុមគ្រួសារទៀតនោះទេ។

យុវជនគួរវិនិយោគលើការអាន

ទី៣. មានក្រមសីលធម៌ និងវិជ្ជាជីវៈល្អ ៖ នៅពេលយុវជនអានសៀវភៅបានច្រើន នាំឱ្យការនិយាយស្ដី សីលធម៌នៃការរស់នៅ មានភាពល្អប្រសើរ និងយល់ដឹងអំពីសង្គមបានច្រើន។  

សហគ្រិន​វ័យក្មេង និងជាអ្នកនិពន្ធ ​រូប​នេះ ក៏បានលើកទឹកចិត្តដល់អ្នកនិពន្ធទាំងអស់ចូលរួមសម្រិតសម្រាំងស្នាដៃរបស់ខ្លួនឱ្យមានគុណភាព​ដើម្បីរួមចំណែកផ្ដល់ចំណេះដឹងល្អដល់យុវជនជំនាន់ក្រោយ។ លោកថា លោកពិតជាចង់ឃើញយុវជនក៏ដូចជាប្រជាពលរដ្ឋខ្មែរស្រឡាញ់ការអានសៀវភៅ និងត្រឡប់មកអានសៀវភៅឡើងវិញ ជៀសវាងចំណាយពេលលើអេក្រង់ទូរស័ព្ទច្រើន ដើម្បីអាចជួយខ្លួនឯងផង ជួយក្រុមគ្រួសារផង និងជួយប្រទេសជាតិផង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...