គម្រោង​អនាគតបៃតងកម្ពុជា បើកប្រកួតស្នាដៃ និង​គំនិតច្នៃប្រឌិត ក្នុងយុទ្ធនាការ «បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ»

ភ្នំពេញ – គម្រោង​អនាគត​បៃតងកម្ពុជា របស់ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក (USAID) បានប្រកាស​ទទួលស្នាដៃ និងគំនិតច្នៃប្រឌិត ចូលរួមយុទ្ធនាការ ប្រធានបទទី៣ «បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ»។

ការប្រកួតប្រជែងនេះ អាចជាទម្រង់វីដេអូខ្លី ដែល​មានរយៈពេល ១-៣ នាទី, រឿងដែលបង្ហាញជារូបថត (Photo Story) ឬ Comic Book, Creative Infographic គំនូរ ឬ ផ្ទាំងរូបភាពដែលមានភាពច្នៃប្រឌិត ឬបទចម្រៀង បទភ្លេង ឬកំណាព្យ (អមដោយ ទំនុកច្រៀង និងអត្ថបទ) ឬ ស្នាដៃជារូបភាព ឬសោតទស្សន៍ (សម្លេង) ឬសំណេរនានាដែលមានភាពច្នៃប្រឌិត។

សម្រាប់លក្ខខណ្ឌនៃការចូលរួម គឺជាយុវជនកម្ពុជា បច្ចុប្បន្នរស់នៅក្នុងប្រទេសកម្ពុជា។ ចំពោះ សម្ហារ ឬផលិតផល (ស្នាដៃ) ក្នុងករណីមានសមាជិកច្រើនជាង១រូប សមាជិក១រូបក្នុងចំណោមសមាជិកទាំងអស់ ត្រូវមានអាយុចន្លោះពី១៥ទៅ២៤ឆ្នាំ។ សមាសភាពក្រុម មានយ៉ាងច្រើន៣រូប ហើយត្រូវមានស្រី្តយ៉ាងតិច១រូប យុវតី និងយុវជន ជនជាតិដើមភាគតិច ត្រូវបានលើកទឹកចិត្ត។ បេក្ខភាពដែលចូលរួមការប្រកួត អាចជាបុគ្គល ឬជាក្រុម ប៉ុន្តែការប្រកួតបានតែមួយ និងតែម្តងប៉ុណ្ណោះ។ បេក្ខភាពដែលធ្លាប់ចូលរួមការប្រកួតម្តងរួចហើយ ត្រូវបានលើកទឹកចិត្ត ដាក់ពាក្យចូលរួមម្តងទៀត។

ជាមួយគ្នានេះ ស្នាដៃដែលត្រូវដាក់ប្រកួត ត្រូវធ្វើឡើងជាភាសាខ្មែរ និងផ្តល់នូវគំនិត ឬដំណោះស្រាយពាក់ព័ន្ធនឹងប្រធានបទ «បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ»។ ទន្ទឹមគ្នានេះ ក្រុមការងារគម្រោងរក្សាសិទ្ធិ ដក សម្ហារ ឬ ផលិតផល (ស្នាដៃ) ចេញពីការប្រកួតដោយស្វ័យប្រវត្តិ ក្នុងករណីដែល សម្ហារ ឬ ផលិតផល (ស្នាដៃ) របស់បេក្ខភាពណាមួយ មានខ្លឹមសារ និងបង្ហាញ ភាពអាសអាភាស ការញុះញង់ ការរំលោភបំពាន ការប្រើហឹង្សា ឬខ្លឹមសារដែលទាក់ទងនឹងនយោបាយ និងប៉ះពាល់ដល់ វប្បធម៌ សាសនា និង ពូជសាសន៍ ឬខ្លឹមសារអវិជ្ជមានផ្សេងទៀត។

រង្វាន់សម្រាប់ជ័យលាភីចំនួន ៥នាក់ ឬ ក្រុម រួមមាន ដំណើរទស្សនកិច្ចសិក្សា បណ្ណសរសើរ និងសម្ហារផ្សេងៗទៀត របស់គម្រោង អនាគតបៃតងកម្ពុជា។ ទន្ទឹមគ្នានេះ រង្វាន់សម្រាប់បេក្ខភាពឈានមកដល់វគ្គផ្តាច់ព្រ័ត (វគ្គទី៣) រួមមាន បណ្ណសរសើរ និងសម្ហារផ្សេងៗទៀតរបស់គម្រោងអនាគតបៃតងកម្ពុជា។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាកើស្នាដៃចូលរួមប្រកួតដោយការទទួលស្នាដៃប្រកួតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ម៉ោង ១១:៥៩ នាទីយប់។ បេក្ខជនអាចផ្ញើស្នាដៃរបស់ខ្លួនមកកាន់អ៊ីមែល Cambodiagreenfuture@gmail.com, ឬប្រអប់សារហ្វេសប៊ុកផេ @USAIDCambodiaGreenFuture ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...