ភ្នំពេញ- ការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺជាវិធានការមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងនាពេលបច្ចុប្បន្ន។ ការលើកឡើងនេះ ស្របពេលដែលក្រុមនិស្សិតសង្កេតឃើញការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងព្រោងព្រាតនាពេលបច្ចុប្បន្នដែលការផ្សាយពាណិជ្ជកម្មនេះ បានទាក់ទាញយុវជនដែលជាធនធានទំពាំងស្នងឬស្សីឱ្យចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើន។
នៅក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងទៅលើយុវជន នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កញ្ញា ទិត្យ បូលាក់ ជាគរុនិស្សិតឆ្នាំទី៤ សិក្សានៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង បាននិយាយថា ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅកម្ពុជាបច្ចុប្បន្នមានភាពទូលំទូលាយនៅលើបដា ប៉ាណូ អេក្រង់ LED តាមទីសាធារណៈ និងការឧបត្ថម្ភកម្មវិធីកីឡា កម្មវិធីប្រគុំតន្រ្តី លេងល្បែងកម្សាន្ត ការជួលតារាល្បីៗឱ្យផ្សព្វផ្សាយ ដែលនាំឱ្យមានការធ្វើត្រាប់តាម IDOLរបស់ពួកគេ។

យុវតីគរុនិស្សិតឆ្នាំទី៤ រូបនេះ បន្ថែមថា ការផ្សព្វផ្សាយគ្រឿងស្រវឹងបានផ្ដល់ផលប៉ះពាល់ដល់យុវជនយ៉ាងខ្លាំង ព្រោះយុវជនមួយចំនួនអាចមិនស្គាល់គ្រឿងស្រវឹង ប៉ុន្តែបន្ទាប់ពីបានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងទូលំទូលាយនឹងជំរុញឱ្យមានភាពគួរឱ្យចាប់អារម្មណ៍ចង់ទទួលទានគ្រឿងស្រវឹង។
“ខ្ញុំសូមគាំទ្រឱ្យមានការដាក់កំហិតទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងគួរមានការបង្កើតច្បាប់ស្ដីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសម្រាប់យុវជន និងមនុស្សទូទាំងប្រទេសក៏ដូចជាសាកលលោកផងដែរ”
កញ្ញា ទិត្យ បូលាក់ ជាគរុនិស្សិតឆ្នាំទី៤ សិក្សានៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ។

ជាមួយគ្នានេះ លោក ស្វាង ពិសាល ជាគរុនិស្សិតឆ្នាំទី៤ សិក្សានៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង និយាយថា លោកគាំទ្រចំពោះវិធានការដាក់កំហិតលើការផ្សព្វផ្សាយគ្រឿងស្រវឹងដើម្បីកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ព្រោះប្រសិនបើមិនមានការដាក់កំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នោះនឹងកាន់តែជំរុញឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយពេក។ លោកបន្តថា ត្បិតថាការផ្សព្វផ្សាយមិនបានធ្វើឱ្យយុវជនចាប់ទទួលទានគ្រឿងស្រវឹងភ្លាមៗ ប៉ុន្តែវាជាផ្នែកកមួយដែលទាក់ទាញអារម្មណ៍ និងជំរុញឱ្យយុវជនចង់សាកល្បងទទួលគ្រឿងស្រវឹងនៅពេលខាងមុខ។
“ខ្ញុំយល់ថាវិធានការដែលអាចទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺមានតែវិធានការផ្លូវច្បាប់ និងអាស្រ័យទៅលើការចូលរួមរបស់សហគមន៍ក្នុងការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង”
លោក ស្វាង ពិសាល ជាគរុនិស្សិតឆ្នាំទី៤ សិក្សានៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ។
គ្រឿងស្រវឹងត្រូវគេកត់សម្គាល់ឃើញថា វាជាមូលហេតុចម្បងដែលបណ្ដាលឱ្យមានអ្នកស្លាប់ប្រមាណ ៣លាននាក់ក្នុងមួយឆ្នាំៗ។ ការប្រើប្រាស់គ្រឿងស្រវឹងបង្កឱ្យមានជំងឺជាង២០០មុខ ជាកត្តាចម្បងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាកត្តាហានិភ័យជំរុញឱ្យមានអំពើហិង្សាគ្រប់ប្រភេទ ព្រមទាំងភាពក្រីក្រផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
ក្រោមកម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្តឈៀងរ៉ៃ នៃព្រះរាជាណាចក្រថៃ បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន ២រូប...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2023
ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជាសាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2026
សម្រាប់យុវជនដែលកំពុងស្វែងរកឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សាជំនាញរហូត

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/03/2023
វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































