តំណាង ILO ៖ កម្ពុជាត្រូវការការបណ្តុះបណ្តាលជំនាញបច្ចេកទេសបន្ថែម ដើម្បីឆ្លើយតបនឹងការប្រកួតប្រជែងក្នុងទីផ្សារការងារ

តំណាងអង្គការអន្តរជាតិខាងការងារ (ILO) បានលើកឡើងថា នៅក្នុងរបត់អាស៊ីអាគ្នេយ៍ មានប្រជាជនប្រមាណ ៦៤៦លាននាក់ , ក្នុងនោះប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រជាជាតិអាស៊ានដែលមានកម្លាំងប្រជាជនវ័យក្មេងយ៉ាងច្រើន ដែលមានន័យថា ប្រទេសកម្ពុជានៅមានកម្លាំងយុវជនច្រើនក្នុងការទាក់ទាញវិនិយោគទុនបរទេស។ តែយ៉ាងណា តំណាង ILO ថា កម្ពុជាត្រូវការការបណ្តុះបណ្តាលជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការប្រកួតប្រជែងក្នុងទីផ្សារការងារដែលកំពុងមានការផ្លាស់ប្តូរយ៉ាងលឿន។

ក្នុងឱកាសចូលរួមពិព័រណ៌ការងារ និងមគ្គទេស៍អាជីព នៅអគារ KAMPUS នាព្រឹកថ្ងៃទី៩ ខែឧសភា លោក គួយ គីមរើន អ្នកសម្របសម្រួលគម្រោងជាតិ អង្គការអន្តរជាតិខាងការងារ (ILO) មានប្រសាសន៍ថា របាយការណ៍ ILO បានឱ្យដឹងថា ស្ថានភាពការងារជាសកលក្នុងឆ្នាំ២០២៣ គឺមានភាពល្អប្រសើរជាទូទៅ ដោយអត្រាគ្មានការងារធ្វើបានថយចុះពី ៥,៣ភាគរយនៅឆ្នាំ២០២២ មកនៅត្រឹម ៥,១ភាគរយនៅឆ្នាំ២០២៣។ លោកបន្តថា បើយើងមើលទៅលើតួលេខនេះ គឺនៅមិនទាន់មានភាពវិជ្ជមានទាំងស្រុងនៅឡើយទេ នៅពេលដែលយើងគិតអំពីគុណភាព នៃការងារ ដែលពិភពនៃការងារកំពុងតែមានភាពផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយវិវឌ្ឍទៅតាមការបម្រែបម្រួលអាកាសធាតុ បច្ចេកវិទ្យា ក៏ដូចជាប្រជាសាស្រ្តជាដើម ហើយការផ្លាស់ប្តូរទាំងអស់នេះ បានបង្កើតនូវគម្លាតជំនាញ ភាពមិនស៊ីគ្នានៃជំនាញ កង្វះខាតជំនាញ ដែលបណ្តាលឱ្យការងារខ្លះនៅមិនទាន់អាចបំពេញបាន។

បើតាមអ្នកតំណាងអង្គការអន្តរជាតិខាងការងាររូបនេះថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច នៅពេលដែលនិន្នាការផ្លាស់ប្តូរពីការពឹងផ្អែកទៅលើពលកម្មកសិកម្ម ទៅជាឧស្សាហកម្ម និងសេវាកម្ម គឺបុគ្គលិក និងក្រុមហ៊ុន ត្រូវការរៀនសូត្រនូវបច្ចេកទេសថ្មីៗ សហគ្រិនភាព ក៏ដូចជាជំនាញសង្គមបន្ថែមទៀត។

“ការវិនិយោគទៅលើការងារផលិតភាព និងជំនាញ រួមទាំងជំនាញបៃតង ជំនាញឌីជីថល ជួយអភិវឌ្ឍសេដ្ឋកិច្ចឆ្ពោះទៅរកកំណើនប្រកបដោយថាមពល”

លោក គួយ គីមរើន អ្នកសម្របសម្រួលគម្រោងជាតិ អង្គការអន្តរជាតិខាងការងារ (ILO)

ជាមួយគ្នានេះ លោក គួយ គីមរើន ក៏បានលើកទឹកចិត្តទៅដល់យុវជនទាញយកប្រយោជន៍នៅក្នុងឱកាសពិព័រណ៌ការងារ និងមគ្គទេស៍អាជីព ដើម្បីបន្តអភិវឌ្ឍជំនាញ ក៏ដូចជាចំណេះដឹងបន្ថែមទៀត ហើយលោកជឿថា មនុស្សគ្រប់រូបត្រូវការការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ប្រកបដោយគុណភាព ដែលស្របទៅនឹងសេចក្តីប្រាថ្នា និងទេពកោសល្យរបស់ខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។