ដំណោះស្រាយ ៣ចំណុច បំបាត់ភាពខ្ជិល ស្តារការតាំងចិត្ត និងយកឈ្នះភាពភ័យខ្លាចពេលប្រឡង

ការសិក្សាគឺជាដំណើរការដ៏វែងឆ្ងាយដែលទាមទារការតាំងចិត្តខ្ពស់ ប៉ុន្តែសិស្សានុសិស្សស្ទើរតែគ្រប់រូបតែងតែជួបប្រទះនូវឧបសគ្គផ្លូវចិត្ត និងទម្លាប់អវិជ្ជមានមួយចំនួនដែលអាចរារាំងដល់ភាពជោគជ័យរបស់ពួកគេ។ ក្នុងចំណោមបញ្ហាប្រឈមទាំងនោះ កត្តា៣ចំណុចដែលសិស្សតែងជួបប្រទះជាញឹកញាប់ជាងគេគឺ ការពន្យារពេលលើការសិក្សាមេរៀននីមួយៗ, បាត់បង់កម្លាំងចិត្តក្នុងការសិក្សា និង អាការថប់បារម្ភពេលមានតេស្តសាកល្បងសមត្ថភាពណាមួយ។ បញ្ហាទាំងនេះ ប្រសិនបើទុកចោលអាចបង្កឱ្យមានភាពតានតឹង រហូតដល់ចង់បោះបង់ការសិក្សាទៀតផង។

ឆ្លើយតបទៅនឹងស្ថានការណ៍នេះ គេហទំព័រ Oxford Learning បានបង្ហាញពីវិធីដោះស្រាយដ៏មានប្រសិទ្ធភាពទៅតាមបញ្ហានីមួយៗ ដើម្បីជួយសិស្សឱ្យអាចគ្រប់គ្រងស្ថានភាពទាំងនេះបានប្រកបដោយទំនុកចិត្ត និងទទួលបានលទ្ធផលសិក្សាកាន់តែប្រសើរឡើង។

១. ការពន្យារពេល ៖ ទុកកិច្ចការសាលាចោល ចាំដល់ម៉ោងបានរួតរះធ្វើការងារសាលា ឬដល់ពេលប្រឡងបានចាប់ផ្តើមសម្រុករៀន, សកម្មភាពតូចៗទាំងនេះហើយ បង្កបានទៅជាទម្លាប់ពន្យារពេលក្នុងការសិក្សា និងប៉ះពាល់ទៅកាន់សុខភាពទៀតផង។

ឆ្លើយតបទៅនឹងបញ្ហាទាំងនេះ សិស្សគួរពុះចែកមេរៀនពិបាកៗឱ្យទៅជំហានតូចៗ ក្នុងការជួយបន្ធូរបន្ថយភាពតានតឹងឱ្យមានសមភាពស្រាលជាងមុន។ ជាងនេះទៅទៀត ការសិក្សាបន្ថែមអំពីការបែងចែកពេលវេលា និងការតាមដានភាពរីកចម្រើនឱ្យបានជាប្រចាំ រួមទាំងផ្តល់រង្វាន់លើកទឹកចិត្តចំពោះខ្លួនឯងសុទ្ធសឹងតែកត្តាដែលពុំអាចខ្វះបាន។

២. បាត់បង់កម្លាំងចិត្ត ៖ កត្តាប្រឈមដ៏លំបាកមួយទៀតគឺការបាត់បង់ទំនុកចិត្ត ជាពិសេសស្ថិតក្នុងដំណាក់កាលត្រូវការរៀនសូត្រក្នុងរយៈពេលវែង ឬក៏ត្រូវស្វ័យសិក្សាលើប្រធានបទដដែលៗច្រើនដង។ ឆ្លើយតបទៅនឹងស្ថានការណ៍បែបនេះ សិស្សចាំបាច់ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ឬក៏ធ្វើដំណើរកម្សាន្តកំឡុងពេលវិស្សមកាល ដើម្បីបង្កើនថាមពលត្រឡប់មកវិញ ក៏ដូចជាការជៀសវាងពីអាការអស់កម្លាំងមិនធម្មតា។

ហើយវិធីសាស្រ្តមួយទៀតគឺការផ្លាស់ប្តូរវិធីសាស្រ្តសិក្សា ឬក៏វិធីសាស្រ្តដែលពុំធ្លាប់សាកល្បងពីមុនៗមក មិនថាការអាន ការអនុវត្តជាក់ស្តែងរាល់ទ្រឹស្តីដែលបានរៀន ការសរសេរស្នាដៃ ឬគំនិតដែលបានរៀន រួមទាំងការពិភាក្សាដោយមានភាពចម្រុះនិងសកម្មផងដែរ។​ ក្រៅពីការអនុវត្ត ឬសាកល្បងវិធីសាស្រ្តចម្រុះចប់សព្វគ្រប់ហើយ សិស្សគួរឧស្សាហ៍រំលឹកខ្លួនឯងជារឿយៗថា ការប្រឹងប្រែងថ្ងៃនេះ វានឹងហុចផលជាវិជ្ជមាននៅពេលខាងមុខ។

៣. ថប់បារម្ភពេលជិតប្រឡង ៖ ស្ថិតក្នុងដំណាក់កាលថប់បារម្ភពេលជិតប្រឡង ជំនាញនៃការរក្សាសុខភាពផ្លូវចិត្តរបស់សិស្សកាន់តែសំខាន់ ដើម្បីបន្ថយភាពតានតឹង បើពុំដូច្នោះទេ អាចធ្វើឱ្យសិស្សភ័យខ្លាច និងធ្វើឱ្យអារម្មណ៍កាន់តែជ្រួលច្របល់ នៅពេលថ្ងៃប្រឡងមកដល់។ ហើយបច្ចេកទេសនៃការបន្ធូរអារម្មណ៍មានដូចជា៖ ដកដង្ហើមវែងៗ ការប្រមើលពីភាពជោគជ័យនៅផ្លូវខាងមុខ ដើម្បីបណ្តុះនូវក្ដីសង្ឃឹម និងផ្នត់គំនិតវិជ្ជមានឱ្យបានជាប្រចាំ និងការកសាងទំនុកចិត្តចំពោះខ្លួនឯង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...