ភ្នំពេញ – យុទ្ធនាការ #BeyondTheGames ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសចាប់ផ្តើមកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដែលជាផ្នែកមួយ នៃយុទ្ធនាការរួមរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដើម្បីបង្កើត និងផ្សារភ្ជាប់ជាមួយមហាជនទូទៅនូវមនោសញ្ចេតនា និងមោទកភាព នៃភាពជាខ្មែរ ទៅនឹងភាពជាម្ចាស់ផ្ទះរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃយុទ្ធនាការ Beyond the Games បានថ្លែងថា យុទ្ធនាការ #BeyondTheGames ដែលមានន័យជាភាសាខ្មែរថា «លើសពីការប្រកួត» ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ រួមមាន ៖ (១) យកព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីលើកតម្កើងកម្ពុជាលើសពីកីឡា លើសពីស៊ីហ្គេម លើសពីអាស៊ានប៉ារ៉ាហ្គេម ប៉ុន្តែលើកតម្កើងកម្ពុជាទាំងមូល តាមរយៈការបង្ហាញពីមុខមាត់ សុខសន្តិភាព សមត្ថភាព ឧត្តមភាព និងសក្តានុពលរបស់កម្ពុជា។ (២) ផ្សារភ្ជាប់តម្លៃ នៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាមួយមោទកភាព នូវអ្វីដែលកម្ពុជាមានក្នុងនាមជាម្ចាស់ផ្ទះ និងរំលេចភាពសម្បូរសប្បាយ ការរីកចម្រើន វប្បធម៌ អរិយធម៌ និងមោទកភាពជាតិ ប្រកបដោយភាពសុទិដ្ឋិនិយម ភាពជឿជាក់ និងក្តីសង្ឃឹមចំពោះអនាគតកម្ពុជា។ (៣) ជំរុញឱ្យសាធារណជនស្វែងយល់បន្ថែមទៀត ហើយបន្សល់ទុកនូវស្មារតី និងចងចាំនូវអនុស្សាវរីយ៍ល្អៗទាំងមុន អំឡុង និងក្រោយព្រឹត្តិការណ៍។

ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ» យុទ្ធនាការ #BeyondTheGames នឹងផ្សារភ្ជាប់ជាមួយសាធារណជនជាក្រុមគោលដៅ ទាំងមុនព្រឹត្តិការណ៍ (ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣) កំឡុងពេលព្រឹត្តិការណ៍ (ចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២៣) និងក្រោយព្រឹត្តិការណ៍ (ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២៣) ដែលនឹងធ្វើឡើងជា ៤ដំណាក់កាល រួមមាន ៖ ទី១-ការបញ្រ្ជៀបការយល់ដឹង ទី២-ការកៀរគរការចូលរួម និងការគាំទ្រ ទី៣-ការបញ្ជាក់ពីភាពជោគជ័យ នៃយុទ្ធនាការ និងទី៤-ការនាំយកនូវអនុស្សាវរីយ៍ នៃយុទ្ធនាការ និងការបន្តនូវស្មារតីយុទ្ធនាការ។
ជាមួយគ្នា គេរំពឹងថា យុទ្ធនាការនេះ នឹងក្លាយទៅជាតឹកតាង នៃការបញ្ជាក់ពីលទ្ធភាព និងសមត្ថភាពរបស់កម្ពុជា ក្រោមស្មារតី «ខ្មែរធ្វើបាន», ជាអនុភាព នៃឱកាសដ៏ក្រម ក្នុងការយកព្រឹត្តិការណ៍ស៊ីហ្គេមមកលើកតម្កើងកម្ពុជា ជាពិសេសបង្ហាញពីមុខមាត់ថ្មីរបស់កម្ពុជា ភាពសម្បូរបែប និងឧត្តមភាព នៃវិស័យកីឡាកម្ពុជា ក៏ដូចជាសុខសន្តិភាព មោទនកភាពជាតិ ការរួបរួម និងសាមគ្គីភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលរក្សាស្មារតីទាំងនេះ និងនៅតែបន្តមាន ទោះបីព្រឹត្តិការណ៍ត្រូវបានបញ្ចប់។

យុទ្ធនាការនេះ ក៏ជាឱកាសនៃការកៀរគរការចូលរួម ការគាំទ្រ និងការសាទរពីប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន ដែលនឹងបង្កើតជូនសាធារណជននូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន លើសពីការប្រកួត ពីស្មារតី និងឆន្ទៈរបស់ពលរដ្ឋកម្ពុជាគ្រប់រូប សម្រាប់ភាពជោគជ័យ និងកិត្យានុភាពជាតិកម្ពុជាលើឆាកតំបន់ និងអន្តរជាតិ។ ហើយក៏ជាប្រវត្តិសាស្រ្ត នៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទីមយយ ដោយជោគជ័យ និងមានការទទួលស្គាល់ទាំងក្នុងបក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ។

គួររម្លឹកផងដែរថា នៅក្នុងសារអារម្ភកថា នៃឯកសារផែនការមេឆ្ពោះទៅការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមុខមាត់ ជាកេរ្តិ៍ឈ្មោះ និងជាកម្លាំងថាមពល ដេលត្រូវដាក់បង្ហាញពិភពលោកឱ្យស្គាល់ យល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច សង្គមខ្មែរដ៏រុងរឿងថ្កុំថ្កើងបន្ថែមទៀត» ។ ក្នុងន័យនេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ គឺជាកំណត់ត្រាប្រវត្តិសាស្រ្ត និងជា ឱកាសមាស ដើម្បីបង្ហាញពីកិត្យានុភាពកម្ពុជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រៀនជំនាញបច្ចេកទេស ១៣ជំនាញ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2026
សម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការសិក្សាជំនាញបច្ចេកទេស ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសសិស្សឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទៅលើ ១៣ជំនាញដោយឥតគិតថ្លៃ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៨កន្លែង សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2023
មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍ ១០០% ៥៥ កន្លែង កម្រិតបរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/09/2026
អាហារូបករណ៍ ១០០% ចំនួន ៥៥ កន្លែងសិក្សានៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2025
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញសំខាន់ៗចំនួន៧ដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2025
តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប បានប្រកាសផ្តល់អាហារូបករណ៍ក្នុងការសិក្សាជំនាញធុរកិច្ចភេសជ្ជៈដោយឥតគិតថ្លៃ ទៅដល់យុវជន និងអ្នកកំពុងត្រូវការជំនាញ។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2024
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់យុវជន ដែលមានបំណងចង់សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































