#BeyondTheGames យុទ្ធនាការ​ផ្សារ​ភ្ជាប់មនោសញ្ចេតនា និង​អនុស្សាវរីយ៍ សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ និង​អាស៊ានប៉ារ៉ាហ្គេម​លើកទី១២ ឆ្នាំ២០២៣

ភ្នំពេញ – យុទ្ធនាការ #BeyondTheGames ត្រូវ​បានសហភាព​សហព័ន្ធយុវជន​កម្ពុជា ប្រកាស​ចាប់ផ្តើម​កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២២ ដែលជា​ផ្នែក​មួយ​ នៃយុទ្ធនាការ​រួមរបស់គណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ដើម្បី​បង្កើត និង​ផ្សារ​ភ្ជាប់​ជាមួយ​មហាជន​ទូទៅ​នូវ​មនោសញ្ចេតនា និង​មោទកភាព នៃភាពជាខ្មែរ ទៅ​នឹង​ភាពជា​ម្ចាស់ផ្ទះ​របស់​ព្រះរាជាណាចក្រកម្ពុជា សម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើកទី១២ ឆ្នាំ​២០២៣។

ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃយុទ្ធនាការ Beyond the Games បានថ្លែងថា យុទ្ធនាការ #BeyondTheGames ដែលមានន័យ​ជា​ភាសា​ខ្មែរថា «លើសពីការប្រកួត» ធ្វើ​ឡើង​ក្នុង​​គោល​បំណង​សំខាន់ៗ​ចំនួន ៣ ​រួមមាន ៖ (១) យក​ព្រឹត្តិការណ៍​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ដើម្បី​លើក​តម្កើង​កម្ពុជា​លើសពីកីឡា លើសពីស៊ីហ្គេម លើស​ពីអាស៊ាន​ប៉ារ៉ាហ្គេម ប៉ុន្តែ​លើក​តម្កើង​កម្ពុជា​ទាំងមូល តាមរយៈ​ការ​បង្ហាញ​ពីមុខមាត់ សុខសន្តិភាព សមត្ថភាព ឧត្តមភាព និង​សក្តានុពល​របស់​កម្ពុជា។ (២) ផ្សារភ្ជាប់​តម្លៃ នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម ជាមួយ​មោទកភាព នូវ​អ្វីដែល​កម្ពុជា​មាន​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ និង​រំលេច​ភាព​សម្បូរសប្បាយ ការ​រីកចម្រើន វប្បធម៌ អរិយធម៌ និង​មោទកភាព​ជាតិ ប្រកបដោយ​ភាពសុទិដ្ឋិនិយម ភាពជឿជាក់ និង​ក្តីសង្ឃឹម​ចំពោះអនាគតកម្ពុជា។ (៣) ជំរុញ​ឱ្យ​សាធារណជនស្វែង​យល់បន្ថែមទៀត ហើយ​បន្សល់​ទុកនូវស្មារតី និង​ចងចាំនូវអនុស្សាវរីយ៍ល្អៗ​ទាំងមុន អំឡុង និង​ក្រោយ​ព្រឹត្តិការណ៍។

ក្រោម​មូលបទ «បេះដូងលោតក្នុង​ចង្វាក់តែមួយ» យុទ្ធនាការ #BeyondTheGames នឹងផ្សារ​ភ្ជាប់ជាមួយ​​សាធារណជនជាក្រុមគោលដៅ ទាំង​មុនព្រឹត្តិការណ៍ (ចាប់ពីខែកញ្ញា ឆ្នាំ​២០២២ ដល់ខែមេសា ឆ្នាំ២០២៣) កំឡុង​ពេល​ព្រឹត្តិការណ៍ (ចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២៣) និង​ក្រោយព្រឹត្តិការណ៍ (ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ​២០២៣) ដែលនឹង​ធ្វើ​ឡើង​ជា ៤ដំណាក់កាល​ រួមមាន ៖ ទី១-ការ​បញ្រ្ជៀប​ការ​យល់ដឹង ទី២-ការ​កៀរគរការ​ចូលរួម និង​ការ​គាំទ្រ ទី៣-ការបញ្ជាក់ពីភាពជោគជ័យ នៃយុទ្ធនាការ និង​ទី៤-ការនាំ​យក​នូវ​អនុស្សាវរីយ៍ នៃយុទ្ធនាការ និង​ការ​បន្ត​នូវ​ស្មារតី​យុទ្ធនាការ។

ជាមួយ​គ្នា គេ​រំពឹងថា យុទ្ធនាការ​នេះ នឹង​ក្លាយទៅ​ជា​តឹកតាង នៃ​ការ​បញ្ជាក់ពីលទ្ធភាព និង​សមត្ថភាព​របស់កម្ពុជា ក្រោម​ស្មារតី «ខ្មែរ​ធ្វើបាន», ជា​អនុភាព នៃ​ឱកាស​ដ៏ក្រម ក្នុង​ការ​យក​ព្រឹត្តិការណ៍​ស៊ីហ្គេម​មក​លើក​តម្កើង​កម្ពុជា ជាពិសេស​បង្ហាញ​ពីមុខ​មាត់ថ្មី​របស់កម្ពុជា ភាពសម្បូរបែប និង​ឧត្តម​ភាព នៃវិស័យ​កីឡា​កម្ពុជា ក៏​ដូចជា​សុខសន្តិភាព មោទនកភាពជាតិ ការ​រួបរួម និង​សាមគ្គីភាព​របស់ប្រជាពលរដ្ឋ​កម្ពុជា ដែលរក្សា​ស្មារតី​ទាំងនេះ និងនៅ​តែបន្ត​មាន ទោះបីព្រឹត្តិការណ៍​ត្រូវ​បាន​បញ្ចប់។

យុទ្ធនាការនេះ ក៏​ជា​ឱកាស​នៃ​ការ​កៀរគរការចូលរួម ការ​គាំទ្រ និង​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​គ្រប់វ័យ និង​គ្រប់មជ្ឈដ្ឋាន ដែល​នឹង​បង្កើត​ជូន​សាធារណជន​នូវ​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន លើស​ពី​ការ​ប្រកួត ពីស្មារតី និង​ឆន្ទៈរបស់ពលរដ្ឋកម្ពុជា​គ្រប់រូប សម្រាប់​ភាពជោគជ័យ និង​កិត្យានុភាព​ជាតិ​កម្ពុជា​លើឆាកតំបន់ និង​អន្តរជាតិ។ ហើយ​ក៏​ជា​ប្រវត្តិសាស្រ្ត នៃ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទីមយយ ដោយ​ជោគជ័យ និង​មានការ​ទទួលស្គាល់​ទាំងក្នុង​បក្របខណ្ឌជាតិ តំបន់ និង​អន្តរជាតិ។

គួរ​រម្លឹក​ផងដែរថា នៅ​ក្នុង​សារអារម្ភកថា នៃឯកសារ​ផែនការ​មេឆ្ពោះ​ទៅ​ការ​ធ្វើម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ​២០២៣ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២៣ ពិតជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​របស់ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​មុខមាត់ ជា​កេរ្តិ៍ឈ្មោះ និង​ជា​កម្លាំង​ថាមពល ដេលត្រូវដាក់បង្ហាញ​ពិភពលោក​ឱ្យ​ស្គាល់ យល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច សង្គម​ខ្មែរ​ដ៏​រុងរឿង​ថ្កុំថ្កើង​បន្ថែមទៀត» ។ ក្នុង​ន័យ​នេះ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើកទី៣២ និង​អាស៊ានប៉ារ៉ា​ហ្គេម​លើកទី១២ ឆ្នាំ​២០២៣ គឺជា​កំណត់ត្រាប្រវត្តិសាស្រ្ត និង​ជា ឱកាស​មាស ដើម្បីបង្ហាញ​ពីកិត្យានុភាព​កម្ពុជា​នៅ​ក្នុង​តំបន់ និង​លើ​ឆាកអន្តរជាតិ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។