ភ្នំពេញ – ស្ថិតក្នុងបរិបទនៃការវិវត្តឥតឈប់ឈររបស់បច្ចេកវិទ្យា ទាមទារឱ្យគ្រប់វិស័យទាំងអស់ពង្រីកវិសាលភាពរបស់ខ្លួនចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់ស្ថានភាពនៃការរីកចម្រើនដ៏ឆាប់រហ័សនេះ។ ទន្ទឹមគ្នានេះ ក្រោយវិបត្តិកូវីដ-១៩ វិស័យអប់រំបានដើរតួនាទីសំខាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការរៀន និងការបង្រៀនផងដែរ។
ដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់សិស្សានុសិស្ស គ្រូបង្រៀន គណៈគ្រប់គ្រងសាលា អាណាព្យាបាលសិស្ស និងសហគមន៍ជាដើម ក្រសួងអប់រំ យុវជន និងកីឡា បានសម្ភោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល កាលពីថ្ងៃទី០១ ខេវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។ តើមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល មានតួនាទីធ្វើអ្វីខ្លះ?
ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិកាដ្ឋានមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល បានផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ AMS ដោយបង្ហាញអំពីគោលបំណង និងដំណើរការមួយចំនួនរបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ៖
១. តើមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលបង្កើតឡើងក្នុងគោលបំណងអ្វី?
នៅក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសដែលបានធ្វើជាប្រធានប្ដូរវេនអាស៊ាន និងភ្ជាប់ជាមួយកិច្ចប្រជុំអាស៊ានលើកទី៤០-៤១ ព្រមទាំងបង្កើតឱ្យមានជាសេចក្ដីណែនាំអាស៊ានសម្រាប់ការបើកឡើងវិញនៃការអប់រំក្រោយពេលកូវីដ-១៩ និងការផ្ដួចផ្ដើមឱ្យមានជាសេចក្ដីថ្លែងការអាស៊ានស្ដីពី បរិវត្តកម្មឌីជីថលក្នុងការអប់រំ។ ជាមួយសកម្មភាពទាំងអស់នេះ ហើយទើបក្រសួងអប់រំ យុវជន និងកីឡា បានផ្ដួចផ្ដើមរៀបចំឱ្យមានការសម្ភោធមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ជាព្រឹត្តិការអមមួយនៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំសំខាន់ៗដទៃទៀត។

ឯកឧត្តម សាន វឌ្ឍនា បន្ថែមថា គោលដៅសំខាន់នៃការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល គឺ ទី១. ចង់ផ្សារភ្ជាប់បរិវត្តកម្មអប់រំទៅកាន់គ្រឹះស្ថានផ្សេងទៀតនៅក្នុងអាស៊ាន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍អប់រំទៅវិញទៅមករវាងស្ថាប័ន និងស្ថាប័ន។ ទី២. ចង់ពង្រឹងការអប់រំឌីជីថលឱ្យមានប្រសិទ្ធភាព និងមានភាពស័ក្តសិទ្ធិកាន់តែខ្លាំងជាងមុនជាមួយគ្រឹះស្ថានអបរំផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។ ទី៣. បង្ហាញពីការឈានមុខរបស់វិស័យអប់រំនៅកម្ពុជា ឬហៅថា ការប្រែមុខមាត់ថ្មីនៃវិស័យអប់រំ (Transforming) ដែលក្នុងនោះ មានការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការអប់រំឌីជីថល និងការអប់រំយុវជនផ្សេង។
២. តើមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលនេះ ដំណើរការដោយរបៀបណា?
ចំពោះដំណើរការនៅក្នុងមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលនេះ ១.គឺយើងផ្ដោតទៅលើការផលិតមាតិកាឌីជីថល ដែលក្នុងនោះ មានប្រភេទវីដេអូជាច្រើនប្រភេទ មានវីដេអូបែបចម្រុះមានភាពច្នៃប្រឌិត ធនធានសិក្សាជាសៀវភៅអំណាន និងធនធានដែលមានអន្តរកម្ម អាចគាំទ្រទៅដល់ការរៀនតាមបែបថ្មីរបស់សិស្សានុសិស្សនៅកម្ពុជា។ ក្នុងនោះរួមមាន ការរៀនដោយឯករាជ្យ (Independent Learning), ការរៀនតាមចំណូលចិត្ត (Personal Life Learning), ការរៀនទៅតាមល្បឿនរបស់សិស្ស (Self-Pace Leering), និងការរៀនតាមបែបសហការ (Collaborative Learning)។
ប្រធានលេខាធិកាដ្ឋានមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល បញ្ជាក់បន្ថែមថា លក្ខណៈនៃការរៀនទាំងអស់នេះ ត្រូវការវីដេអូជាច្រើនប្រភេទ ព្រោះសិស្សខ្លះត្រូវការវីដេអូវែង សិស្សខ្លះត្រូវការវីដេអូខ្លី និងសិស្សខ្លះទៀតត្រូវការវីដេអូបែបសង្ខេប។ ដូចនេះ តួនាទីរបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល គឺការផលិតវីដេអូដោយអញ្ជើញគ្រូដែលមានបទពិសោធន៍ និងល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាមកផលិតវីដេអូដើម្បីបង្រៀនសិស្សានុសិស្ស។

បន្ថែមពីនេះ ២.មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលនេះ ជាមជ្ឈមណ្ឌលទិន្នន័យ (Data Center) ធំជាងគេក្នុងវិស័យអភិវឌ្ឍសង្គមនៅកម្ពុជា ដែលអាចផ្ទុកទិន្នន័យ និងមានមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យផងដែរ។ សម្រាប់ទិន្នន័យទាំងអស់ បានរក្សាទុកនៅក្នុងប្រទេសកម្ពុជា ដែលអាចឱ្យសិស្សានុសិស្សអាចមើលវីដេអូបានលឿនជាងវីដេអូក្នុងយូធូប (YouTube)។
ទី៣. ផ្ដល់នូវវេទិកាឌីជីថលស្រាប់ការសិក្សារបស់សិស្ស ហើយបច្ចុប្បន្នក្រសួងអប់រំមានវេបសាយ និងអេបមួយឈ្មោះថា ទូរសិក្សា/Duraseksa ដែលជាការសិក្សាពីចម្ងាយ សម្រួលដល់សិស្ស និងសាលាឆ្ងាយៗ ហើយនៅកន្លែងណាក៏ដោយក៏អាចប្រើវេទិកាឌីជីថលថ្មីមួយដែលអាចហៅថា ថ្នាក់រៀនត្រឡប់ (Flip classroom)។
ទី៤. វិភាគ ស្វែងយល់ និងកែលម្អទៅលើវិធីសាស្រ្តបង្រៀន និងគរុកោសល្យនៃការអប់រំឌីជីថល ដោយមានការចូលរួមពីស្ថាប័នបណ្ដុះបណ្ដាលគ្រូ និងគ្រូដែលមានចំណេះដឹងថ្មីៗមកណែនាំ ពន្យល់បន្ថែម ហើយក៏ជាកន្លែងដែលគូ្របង្រៀន សមគមន៍អ្នកសិក្សាវិជ្ជាជីវៈ អាចផ្លាស់ប្ដូរយោបល់។
ទី៥. ការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផលិតវីដេអូ ដោយនៅកន្លែងនេះ មានស្ទូឌីយោ ឧបករណ៍ទំនើបៗ រួមទាំងប្រព័ន្ធប្រតិបត្តិការជាច្រើនផងដែរ។

៣. តើមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលនេះ មានសារៈសំខាន់ និងលក្ខណៈពិសេសអ្វីខ្លះ?
នៅក្នុងគោលនយោបាយថ្មីរបស់ក្រសួងអប់រំបានបង្ហាញពីចក្ខុវិស័យរបស់ បរិវត្តកម្មវិស័យអប់រំ គឺចាប់ពីពេលនេះតទៅយើងផ្ដោតទៅលើការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ដោយផ្ដោតទៅលើលទ្ធផលនៃការសិក្សារបស់សិស្ស។ ទន្ទឹមគ្នានេះ ការអប់រំឌីជីថល ជាចំណុចមួយនៅក្នុងចំណោមចក្ខុវិស័យទាំង ៨ចំណុចរបស់ក្រសួងអប់រំ ។
ឯកឧត្តម សាន វឌ្ឍនា បញ្ជាក់បន្ថែមថា យើងអាចប្រើពាក្យ បរិវត្តកម្មឌីជីថលនៅក្នុងអ៊ីកូស៊ីស្ទែមនៃការអប់រំ មានន័យថា ធំទូលាយ ដោយមានអ្នកចូលលរួមទាំងគ្រូបង្រៀន សិស្ស សហគមន៍ មាតាបិតា សាលារៀន និងគណៈនាយកសាលាជាដើម ដែលតួអង្គនីមួយមានសកម្មភាព និងមានសារៈសំខាន់ដូចៗគ្នានៅក្នុងវិស័យអប់រំ។ ដូច្នេះ ការធ្វើបរិវត្តកម្មឌីជីថល គឺដើម្បីឱ្យតួអង្គនីមួយៗកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន មិនមែនប្រើប្រាស់ដើម្បីជំនួសតួអង្គ ឬក៏បច្ចេវិទ្យាមិនអាចជំនួសបាន ប៉ុន្តែអាចជំនួយទៅដល់តួអង្គនីមួយៗនៅក្នុងការអប់រំ។
មជ្ឈមណ្ឌលនេះ ដើរតួនាទីយ៉ាងសំខាន់ ទី១. ទិដ្ឋភាពផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ទំនើបកម្មសម្រាប់សិស្សានុសិស្សប្រកបដោយសមធម៌ សមភាព និងបរិយាបន្នពេញមួយជីវិត ទី២.បង្ហាញតួអង្គនីមួយៗមានភាពចាំបាច់ មានសារៈសំខាន់ដូចគ្នា និងកាន់តែប្រសើរជាងមុននៅក្នុងការលើកកម្ពស់វិស័យអបរំ។
៤. តើការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលបានជួបបញ្ហាប្រឈមដែរឬទេ?
ក្នុងនាមជាប្រធានលេខាធិកាដ្ឋានមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ឯកឧត្តម សាន វឌ្ឍនា មិនបានគិតថាការបង្កើតមជ្ឈមណ្ឌលនេះ បង្កជាបញ្ហាប្រឈមនោះទេ ប៉ុន្តែឯកឧត្តមមើលឃើញថាជាឱកាសទៅវិញ ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការងារថ្មីច្រើនទៅៗ។

ឧទាហរណ៍៖ កាលពេលដែលយើងចាប់ផ្ដើមដំណើរការផលិតវីដេអូសម្រាប់ការរៀន គឺយើងគិតថា ថតវីដេអូឱ្យហើយដាក់នៅលើយូថូប (YouTube) និងហ្វេសប៊ុកសិស្សអាចមើលបាន។ ផុតពីនេះទៅ យើងបានមើលឃើញថា សិស្សត្រូវការអ៊ីនធឺណិតដែលមានល្បឿន មើលវីដេអូបានខ្លះ មានគុណភាពខ្ពស់ ហើយយើងក៏បានសហការជាមួយក្រុមហ៊ុនទូរស័ព្ទដៃ ដើម្បីចរចារសុំការអនុគ្រោះ ចុះថ្លៃ ឬសម្រួលការបង់ថ្លៃសម្រាប់អ្នកសិក្សា។ បន្ទាប់មកទៀត យើងចាប់ផ្ដើមបង្កើតមាតិកាឌីជីថលជាអេប ជាវេបសាយផ្សេងៗ ព្រមទាំងបន្តផលិតវីដេអូប្លែកៗ ។ បច្ចុប្បន្ននេះ យើងកំពុងផលិតវីដេអូទាក់ទងនឹងការបង្កើតគម្រោង តាមរយៈគ្រូបង្រៀនច្បិចយកខ្លឹមសារសំខាន់ៗក្នុងមេរៀន ដើម្បីឱ្យសិស្សចេះបង្កើតគម្រោងដោះស្រាយបញ្ហា ។ មួយវិញទៀត វីដេអូពិសោធន៍លើមុខវិជ្ជារូបវិទ្យា គីមីវិទ្យា គឺសិស្សភាគច្រើនចូលចិត្ត។ ក្រុមការងាររៀបចំរបស់ក្រសួងអប់រំ តែងតែស្វែងរកដំណោះស្រាយផ្នែកបច្ចេកវិទ្យានេះ ដើម្បីបម្រើសេចក្ដីត្រូវការរបស់សិស្សានុសិស្សយើងឱ្យទទួលបានលទ្ធផលនៃការសិក្សាខ្ពស់ជាងមុន។
៥. តើឯកឧត្តមមានការរំពឹងទុកអ្វីខ្លះចំពោះមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលនេះនៅថ្ងៃអនាគត?
សម្រាប់ការរំពឹងទុក មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលនេះ នឹងជាទីកន្លែងមួយ ដែលយើងអាចស្វែងរកដំណោះស្រាយផ្នែកបច្ចេកវិទ្យាឌីថលនៅក្នុងការរៀន និងកាបង្រៀនឱ្យបានប្រសើរជាមុន ។ ខ្ញុំសង្ឃឹមថា មាតាបិតានៅតាមផ្ទះលោកពង្រឹងតួនាទីកាន់តែខ្លាំងជាងមុនសម្រាប់អនាគតបុត្រធីតា ដើម្បីផ្ដល់ឱវាទ ការណែនាំប្រៀនប្រដៅ ឱ្យកូនៗមកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ សម្រាប់រៀននៅផ្ទះ ហើយផ្ដល់ជាបរិស្ថានសមរម្យសម្រាប់កូនរៀននៅផ្ទះឱ្យបានប្រសើរជាងមុន។ លើសពីនេះ លើកទឹកចិត្តកូន និងផ្ដល់ភាពកក់ក្ដៅដល់កូនដើម្បីរៀនឱ្យបានច្រើនជាងមុនជាមួយបច្ចេកវិទ្យាឌីជីថលនេះ។

ឯកឧត្តម សាន វឌ្ឍនា បន្ថែមថា ប្រសិនយើងមើលឃើញបច្ចេកវិទ្យាឌីជីថលជាឧបសគ្គ ឬជាកត្តាប្រឈមយើងនឹងមើលឃើញវាជាបញ្ហា ហើយប្រសិនបើកូនៗពិបាក គឺត្រូវខិតខំតស៊ូប្រឹងប្រែបន្ថែមទៀត នោះយើងនឹងក្លាយជាម្ចាស់ នៃបច្ចេកវិទ្យា។ សម្រាប់សិស្សនុសិស្សវិញ ត្រូវឆក់ឱកាសនេះឱ្យខ្លាំងជាងមុនដើម្បីប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពក្នុងការរៀន និងបង្រៀន។ ខ្ញុំសូមបញ្ជាក់បន្ថែមថា កម្មវិធីទូរសិក្សា បានតម្លើងជាអេប និងវេបសាយ ដែលមានមេរៀន និងវីដេអូគ្រប់ប្រភេទ សម្រាប់សិស្សអាចរៀនដោយខ្លួនឯងនៅផ្ទះ។ លោកគ្រូអ្នកគ្រូក៏អាចប្រើប្រាស់ធនធានទាំងអស់នេះ សម្រាប់ជំនួយដល់ការបង្រៀនកាន់តែប្រសើរផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...
អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2025
សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥
អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...
សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...
អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2024
ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...
ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/03/2026
ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...
អគ្គនាយកដ្ឋានយុវជន ជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជា៤រូប ចូលរួមសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2025
អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជាចំនួន៤រូប ចូលរួមក្នុងសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2025
សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។





























