អាហារ ៥ប្រភេទ ល្អបំផុតសម្រាប់ការបំបាត់ស្ត្រេស

អាហារូបត្ថម្ភ គឺជាមូលដ្ឋានយ៉ាងសំខាន់ ដែលមានឥទ្ធិពលទៅលើខួរក្បាល និងរាងកាយ ក្នុងដំណើរការគ្រប់គ្រងភាពតានតឹង។ យោងតាម វេជ្ជបណ្ឌិត IAN K.SMITH ជាអ្នកជំនាញផ្នែកសុខភាពពោះវៀន បានឱ្យដឹងថា របបអាហារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងមីក្រូជីវសាស្ត្រពោះវៀនមនុស្ស។ ចំណែក សុខភាពពោះវៀនមានទំនាក់ទំនងទៅនឹងសមត្ថភាពរាងកាយក្នុងការគ្រប់គ្រងភាពតានតឹង។ ដូច្នេះ អ្នកជំនាញបានណែនាំឱ្យទទួលទាន អាហារ ៥ប្រភេទ ដែលជំនួយដល់សុខភាពពោះវៀន និងជួយគ្រប់គ្រងភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។

១. ត្រីសាល់ម៉ុន និងប្រូតេអ៊ីនគ្មានខ្លាញ់សម្បូរ អូមេហ្គា-3 ៖ ត្រីសាម៉ុនជាអាហារដែលសម្បូរទៅដោយ អាស៊ីតខ្លាញ់អូមេហ្គា-3 (omega-3 fatty acid) ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងសុខភាពខួរក្បាល និងកាត់បន្ថយភាពតានតឹង។ លើសពីនេះ លោកវេជ្ជបណ្ឌិតខាងលើ បានលើកឡើងថា ប្រូតេអ៊ីនគ្មានខ្លាញ់ ដូចជា​សាច់មាន់ ក៏មានអត្ថប្រយោជន៍ច្រើនដែរ ព្រោះអាមីណូអាស៊ីតដែលមានក្នុងសាច់ អាចធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរឡើង។ យ៉ាងណាមិញ ត្រូវជៀសវៀងការទទួលទានសាច់ ដែលមានជាតិខ្លាញ់ឆ្អែត។

២. ផ្លែឈើដែលមានជាតិសរសៃរ៖ យោងតាម វេជ្ជបណ្ឌិត Smith អាហារសរសៃរ គឺជាកត្តាជំរុញដ៏សំខាន់ ដែលនាំឱ្យកើតមានបាក់តេរីល្អក្នុងពោះវៀន។ លើសពីនេះ អាហារដែលសម្បូរជាតិសរសៃរ គឺងាយស្រួលរកទិញ ដែលយើងអាចស្វែងរកបាននៅគ្រប់ទីកន្លែង ហើយភាគច្រើនជាបន្លែ និងផ្លែឈើ។ ក្នុងនោះមានដូចជា គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ សណ្ដែកសៀង ពោតលីង និងផ្លែប័ររីជាដើម។ យោងតាមគេហទំព័រ REAL SIMPLE បានឱ្យដឹងថា ផ្លែប័ររី ជាផ្លែឈើ ដែលមានផ្ទុកជាតិសរសៃរជាច្រើនជាងគេក្នុងចំណោមផ្លែឈើ។ លើសពីនេះ ផ្លែប័ររី ក៏ត្រូវបានគេដឹងថា អាចចូលរួមកាត់បន្ថយ អរម៉ូនកទីសូល និងអរម៉ូនស្ត្រេសផងដែរ។

៣. ផ្លែក្រូច៖ ក្រូច គឺជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយ វីតាមីន C ដែលជាវីតាមីនដ៏សំខាន់មួយក្នុងដំណើរការពង្រឹងប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយភាពតានតឹង។ យោងតាមការពិសោធន៍របស់ Science Alert ដែលបានឱ្យអ្នកស័្មគ្រចិត្តមួយក្រុម ធ្វើកិច្ចការដែលស្មុគស្មាញខ្លាំង បន្ទាប់ឱ្យស្ម័គ្រចិត្តទាំងអស់ទទួលទានផ្លែក្រូច ក្រោយពីទទួលទានបានមួយស្របក់ អ្នកទាំងអស់គ្នាក៏មានអារម្មណ៍ប្រសើរឡើង។

៤. សណ្ដែកសៀង ៖ អាហារមួយប្រភេទនេះ សម្បូរទៅដោយសារធាតុ Tryptophan ដែលសម្បូរទៅដោយអាមីណូអាស៊ីត ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ពោះវៀន និងខួរក្បាល ព្រោះរាងកាយប្រើសារធាតុនេះ ដើម្បីជួយផលិតអរម៉ូន Serotonin ដែលមានតួនាទីរក្សាលំនឹងអារម្មណ៍ និងជាសារធាតុគីមីល្អក្នុងខួរក្បាល។

៥. សូកូឡាខ្មៅ ៖ សូកូឡាមានផ្ទុកសារធាតុ polyphenols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពព្រមទាំងធ្វើឱ្យប្រសើរឡើងនូវមុខងារខួរក្បាល និងអារម្មណ៍ ។ យ៉ាងណាមិញ វេជ្ជបណ្ឌិត Smith បានបញ្ជាក់ថា មិនមែនសូកូឡាដែលមានជាតិទឹកដោះគោនោះទេ ប៉ុន្តែជាសូកូឡាខ្មៅ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)