ផលអវិជ្ជមាន ៥ ដែលបណ្ដាញសង្គមមានលើសុខភាពផ្លូវចិត្តក្មេងជំទង់

បណ្ដាញសង្គមដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង និងជួយក្មេងជំទង់ឱ្យមានឱកាសរៀនជំនាញ និងចំណេះដឹងថ្មីៗ។ ទន្ទឹមនឹងផលវិជ្ជមាន ក្មេងជំទង់ក៏ងាយរងគ្រោះ ដោយសារបណ្ដាញសង្គមដូចគ្នា ដោយរបាយការណ៍ភាគច្រើនបង្ហាញថា ពួកគេពិបាកក្នុងគ្រប់គ្រងពេលវេលាចំណាយជាមួយអេក្រង់ ហើយហានិភ័យផ្សេងៗកើតឡើងដោយសារសកម្មភាពនេះ។ បើតាមការស្រាវជ្រាវជាច្រើន បានបង្ហាញថា មានបញ្ហាផ្លូវចិត្តចំនួន ៥ ដែលក្មេងជំទង់ងាយជួបប្រទះ ដោយសារការប្រើប្រាស់បណ្ដាញសង្គម និងនៅជាមួយអេក្រង់លើសកំណត់។

១. ជំងឺធ្លាក់ទឹកចិត្ត ៖ អ្នកស្រាវជ្រាវ ទើបតែបង្ហាញពីទំនាក់ទំនងរវាងជំងឺធ្លាក់ទឹកចិត្ត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ខណៈពេលដែលពួកគេមិនទាន់រកឃើញពីមូលហេតុ និងផលប៉ះពាល់ច្បាស់លាស់ នៃទំនាក់ទំនងរវាងជំងឺធ្លាក់ទឹកចិត្ត និងប្រព័ន្ធផ្សព្វផ្សាយសង្គម, របាយការណ៍ស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ប្រពន្ធផ្សព្វផ្សាយសង្គម បានផ្សារភ្ជាប់ជាមួយនឹងការកើតឡើងនៃរោគសញ្ញាជំងឺធ្លាក់ទឹកចិត្ត ជាពិសេសគឺការថយចុះនៃសកម្មភាពចូលរួមក្នុងសង្គម និងការកើនឡើងនូវអារម្មណ៍ឯកា។

២. ការថប់បារម្ភ ៖ ក្មេងជំទង់ មានទំនោក្នុងការដាក់អារម្មណ៍ទាំងស្រុងទៅក្នុងគណនីបណ្ដាញសង្គមរបស់គេ។ ពួកគេមិនត្រឹមតែ មានប្រតិកម្មរហ័សជាមួយនឹងព័ត៌មានផ្សេងៗនៅលើបណ្ដាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានអារម្មណ៍ថា មានសម្ពាធ ដោយសាររូបភាព និងអត្ថបទ ដែលមានភាពល្អឥតខ្ចោះលើបណ្ដាញសង្គមផងដែរ។ សម្ពាធនេះ កើតឡើងដោយសារការប្រៀបធៀបខ្លួនឯង ជាមួយមិត្តភក្តិលើបណ្ដាញសង្គមដោយមិនដឹងខ្លួន។ ការសិក្សាមួយចំនួនបានរកឃើញថា រង្វង់សង្គមរបស់ក្មេងជំទង់កាន់តែធំនៅលើបណ្ដាញសង្គម មានអារម្មណ៍ថប់បារម្ភ ដោយសារការដាក់អារម្មណ៍របស់ខ្លួនទៅក្នុងបណ្ដាញសង្គមខ្លាំងពេក។

លើសពីនេះ ក្មេងស្រីជំទង់ ងាយនឹងព្រួយបារម្ភអំពីការគិតរបស់អ្នកដទៃមកលើពួកគេ និងងាយរងគ្រោះដោយសារការគម្រាមកំហែងតាមអ៊ីនធឺណិត និងអាកប្បកិរិយាខ្វះក្រមសីលធម៌ជាច្រើនទៀត ដែលធ្វើឱ្យបណ្ដាញសង្គមកាន់តែស្មុគស្មាញ ហើយក្លាយជាប្រភព នៃភាពថប់បារម្ភរបស់ក្មេងជំទង់ជាច្រើន។

៣. ការគេងមិនលក់ ៖ ការញៀននឹងបណ្ដាញសង្គមខ្លាំងពេក បណ្ដាលឱ្យក្មេងជំទង់លែងមានពេលគ្រប់គ្រាន់សម្រាប់គេង ហើយការទទួលបានដំណេកមិនគ្រប់គ្រាន់ អាចនាំឱ្យពួកគេមានអារម្មណ៍មិនល្អ លទ្ធផលនៃការសិក្សាធ្លាក់ចុះ កង្វះសកម្មភាពរាងកាយ ការញ៉ាំច្រើន ជំងឺធា្លក់ទឹកចិត្ត ការថប់បារម្ភ និងជំងឺខ្សោយស្មារតី (ADHD) ជាដើម។ កាស្រាវជ្រាវបានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងការចំណាយពេលច្រើនម៉ោងជាមួយអេក្រង់ និងការវិវត្តនៃរោគសញ្ញា ជំងឺខ្សោយស្មារតី (ADHD) ដែលក្នុងនោះមានអាការៈដូចជា ការពិបាកផ្ដោតអារម្មណ៍ ការគ្រប់គ្រងអារម្មណ៍ ការយកចិត្តទុកដាក់មិនបានល្អ និងការទទួលបានដំណេកមិនគ្រប់គ្រាន់។

៤. ការច្រណែន ៖ ការសិក្សាបង្ហាញថាអារម្មណ៍ច្រណែន និងចង់បាន អាចបំផ្លាញខួរក្បាលរបស់ក្មេងជំទង់។ សម្រាប់ក្មេងជំទង់ ឬយុវវ័យ គឺងាយនឹងធ្លាក់ខ្លួនទៅក្នុងការប្រៀបធៀប និងច្រណែន ហើយយល់ថា ជីវិតអ្នកដទៃគឺល្អឥតខ្ចោះ, គិតថា គេសប្បាយ និងមានជីវិតល្អប្រសើរជាងខ្លួន ប៉ុន្តែជាក់ស្ដែង មនុស្សគ្រប់គ្នា សុទ្ធតែមានទុក្ខលំបាក និងបញ្ហារៀងៗខ្លួន ហើយគ្មានជីវិតនរណាម្នាក់ល្អឥតខ្ចោះនោះទេ។

៥. បញ្ហាទំនាក់ទំនង ៖​ ទោះជាប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជាមធ្យោបាយដ៏ល្អមួយ ក្នុងការទំនាក់ទំនង ជាមួយមិត្តភក្ដិ គ្រួសារ និងមនុស្សជាទីស្រឡាញ់ ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យា ក៏មិនដូចគ្នាទៅនឹង ការជួបគ្នាទល់មុខដែរ។ ជាក់ស្ដែង ក្មេងជំទង់ មិនអាចស្គាល់មុខ ដឹងច្បាស់ពីទឹកមុខ និងយល់ការលើកដាក់សំឡេងរបស់ដៃគូសន្ទនាច្បាស់នៅលើអ៊ីនធឺណិតនោះទេ។ ជាលទ្ធផល វាងាយបង្កជាការយល់ច្រឡំ ឬបញ្ហាណាមួយដោយអចេតនា។ ក្រៅពីនេះ ការបង្កើតទំនាក់ទំនង ជាលក្ខណៈមិត្តភាព ឬស្នេហា តាមបណ្ដាញអ៊ីនធឺណិត គឺជាប្រភេទទំនាក់ទំនង ដែលមានភាពផុយស្រួល និងគ្រោះថ្នាក់សម្រាប់ផ្លូវចិត្ត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី