អតីតសិស្សនិទ្ទេស A ប្រាប់ពីកំហុសគួរចៀសវាងចំនួន៥ សម្រាប់បេក្ខជនបាក់ឌុបដែលចង់ទទួលបាននិទ្ទេសល្អ

មនុស្សម្នាក់ៗមានរបៀបរៀនខុសប្លែកពីគ្នាដើម្បីធ្វើយ៉ាងណាឱ្យការសិក្សារៀនសូត្រទទួលបានលទ្ធផលល្អ។ យ៉ាងណាមិញ ក៏មានសិស្សមួយចំនួនឆ្ងល់ថា ហេតុអ្វីមនុស្សមួយចំនួនចំណាយពេលតិចក្នុងការរៀនសូត្រ ប៉ុន្តែបែរជារៀនពូកែ និងទទួលបាននិទ្ទេសល្អ ? កញ្ញា សេង រ័ត្នសេដ្ឋាមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ បានចែករំលែកកំហុសគួរចៀសវាងចំនួន៥ ប្រសិនបើសិស្សានុសិស្សចង់ទទួលបាននិទ្ទេសល្អ។

ទី១. រៀនខុសពេល ៖ ជាធម្មតាមនុស្សម្នាក់ៗមានពេលវេលាខុសៗគ្នា អ្នកខ្លះរៀនចូលនៅពេលព្រឹក អ្នកខ្លះរៀនចូលពេលយប់ និងអ្នកខ្លះក្រោកពីព្រលឹមដើម្បីរៀន។ សម្រាប់ការសិក្សារៀនសូត្រ យើងមានពេលវេលាខុសៗគ្នាទៅតាមមនុស្សម្នាក់ៗ។ ដូច្នេះ យើងគួរស្វែងរកឱ្យដឹងថា ម៉ោងណាដែលល្អសម្រាប់ខ្លួនឯងក្នុងការរៀន ធ្វើឱ្យយើងរៀនចូល ហើយរៀនមិនធុញ និងមិនខ្ជិល។ ឧទាហរណ៍ ខ្ញុំចូលចិត្តរៀនពេលយប់ ហើយប្រសិនបើខ្ញុំបង្ខំខ្លួនឯងត្រូវតែក្រោកម៉ោង៤ព្រឹក ដើម្បីរៀន នឹងរៀនមិនយល់។ ដូច្នេះ ប្រសិនបើយើងជ្រើសរើសម៉ោងរៀនបានត្រឹមត្រូវល្អ ធ្វើឱ្យយើងកាន់តែមានកម្លាំងចិត្តក្នុងការរៀន និងមានភាពងាយស្រួលក្នុងការរៀន។

ទី២. អត់គេង ឬគេងតិចពេក ៖ នៅពេលយើងយកពេលវេលាដែលមានទៅធ្វើការសិក្សារៀនសូត្រគឺល្អ ប៉ុន្តែមិនមែនមានន័យថា រៀនដាច់យប់រាល់ថ្ងៃនោះទេ។ កាលណាយើងគេងបានតិច នឹងធ្វើឱ្យប៉ះពាល់សុខភាព ឈឺក្បាល និងពេលខ្លះត្រូវចំណាយថវិកាទៅជួបគ្រូពេទ្យ។ ដូច្នេះ យើងមិនចាំបាច់រៀនដាច់យប់នោះទេ គ្រាន់តែរៀនតាមភាពជាក់ស្ដែង។ លើសពីនេះ ត្រូវគេងឱ្យបានគ្រប់គ្រាន់ នឹងជួយឱ្យផ្ចង់អារម្មណ៍បានល្អក្នុងថ្នាក់រៀន។ ប្រសិនបើយើងគេងមិនគ្រប់ ពេលទៅដល់ថ្នាក់រៀននឹងធ្វើឱ្យយើងងងុយគេង ពិបាករៀន ប៉ុន្តែបើយើងគេងបានគ្រប់គ្រាន់ យើងផ្ដោតអារម្មណ៍បានល្អ មានន័យថា យើងអាចរៀនកាន់តែឆាប់យល់ ឆាប់ចេះ និងឆាប់ចាំជាងមុន។

ទី៣. មិនផ្ដោតអារម្មណ៍ក្នុងការរៀន ៖ បើយើងស្វ័យសិក្សា គឺត្រូវផ្ដោតអារម្មណ៍លើការសិក្សារបស់យើង។ អំឡុងម៉ោងរៀន យើងមិនគួរចុចទូរស័ព្ទដែលធ្វើឱ្យយើងមិនផ្ដោតអារម្មណ៍។ មិនថានៅសាលា ឬអំឡុងពេលស្វ័យសិក្សា បើយើងចុចទូរស័ព្ទ នឹងធ្វើឱ្យយើងចង់លេងវាទៀត ។ ប៉ុន្តែយើងអាចរៀបចំជាការសិក្សាហើយមានពេលសម្រាកវិញទើបជាការល្អ។ ឧទាហរណ៍ រៀន២៥នាទី បន្ទាប់មកទើបសម្រាក៥នាទី។

ទី៤. មិនសុំជំនួយ ៖ បើលំហាត់ណាមួយយើងធ្វើមិនចេញ យើងមិនហ៊ានសួរគ្រូ នឹងធ្វើឱ្យយើងនៅតែអត់យល់ដដែល។ ប៉ុន្តែបើយើងក្លាហាន ទៅសុំជំនួយពីលោកគ្រូ អ្នកគ្រូឱ្យជួយពន្យល់បន្ថែម យើងនឹងចេះមេរៀននោះ​ ហើយធ្វើឱ្យការសិក្សាកាន់តែងាយយល់។ ម៉្យាងវិញទៀត នៅពេលយើងដឹងពីកំហុសរបស់យើង ឬចំណុចខ្សោយរបស់យើង នឹងជួយឱ្យយើងកែប្រែ ហើយអនុវត្តយូរៗទៅនឹងក្លាយជាចំណុចខ្លាំងរបស់យើងវិញ។

ទី៥. មិនមានកាលវិភាគរៀន និងគោលដៅរៀនបានត្រឹមត្រូវ ៖ មនុស្សម្នាក់ៗតែងមានការរៀបចំកាលវិភាពខុសៗគ្នាសម្រាប់ជំនួយក្នុងការសិក្សារបស់ខ្លួន។ ទោះកាលវិភាគនោះរៀបចំបែបណាក៏ដោយឱ្យតែដឹងថា ថ្ងៃនេះយើងត្រូវរៀនអ្វីខ្លះ? ត្រូវមានគោលដៅច្បាស់លាស់ ដើម្បីយើងមានកម្លាំងចិត្តក្នុងការសិក្សា។ ឧទាហរណ៍ថា អ្នកចង់បាននិទ្ទេស A ដើម្បីទទួលបានឱកាសសិក្សាល្អៗ និងធ្វើឱ្យឪពុកម្ដាយសប្បាយចិត្ត គឺត្រូវមានគោលដៅមួយនេះ ដើម្បីឱ្យងាយស្រួលក្នុងការសម្រេចគោលដៅ «រៀនដើម្បីអ្វីនៅថ្ងៃអនាគត»។

ជារៀងរាល់ថ្ងៃ​អ្នកសិក្សា​ អាចមានទម្លាប់មិនល្អណាមួយដែលធ្វើឱ្យការសិក្សារបស់យើងមិនទទួលបានលទ្ធផលល្អ។ ដូច្នេះ ការចៀសវាងកំហុស និងដឹងពីវិធីសាស្រ្តកែប្រែកំហុស នឹងជួយឱ្យសិស្សានុសិស្សចាប់ផ្ដើមពង្រឹងភាពខ្លាំងរបស់ខ្លួន ដើម្បីឱ្យទទួលបាននិទ្ទេសល្អក្នុងការសិក្សា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...