ភ្នំពេញ – ក្រោយពីវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល ហើយរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ សកម្មភាពពាណិជ្ជកម្ម និងសេវាកម្មនានាក៏បានចាប់ផ្តើមកំរើកឡើងវិញដែរ។ ជាមួយគ្នានេះ គេក៏សង្កេតឃើញថា ក្រុមហ៊ុនឯកជនកាន់តែច្រើនកំពុងមានតម្រូវការបុគ្គលិកទៅតាមជំនាញផ្សេងៗ។
មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុន រោងចក្រ សហគ្រាសជាច្រើនកំពុងប្រកាសស្វែងរកបុគ្គលិកតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ ដោយចំនួនមានការកើនឡើងជាលំដាប់។ លោកបានបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ត្រូវការបុគ្គលិករហូតដល់ទៅ ១៦១២កន្លែង សម្រាប់មុខតំណែងជាច្រើននៅក្រុមហ៊ុនធំៗ ចំនួន១៣។

មន្រ្តីដដែលមិនបានបញ្ជាក់ថាទេថា តើមុខតំណែងអ្វី ឬជំនាញអ្វីដែលក្រុមហ៊ុនទាំងនោះត្រូវការច្រើនជាងគេ ប៉ុន្តែជាការកត់សម្គាល់របស់លោក ក្រុមហ៊ុនសហគ្រាសទាំងនោះ មានតម្រូវការបុគ្គលិកស្ទើរតែគ្រប់តំណែង និងគ្រប់ជំនាញ រាប់ចាប់តាំងពីកម្មករអនាម័យ រហូតដល់ប្រធានសាខាក្រុមហ៊ុន។
យ៉ាងណាក៏ដោយ មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ លើកទឹកចិត្តទៅដល់យុវជន ក៏ដូចជាអ្នកដែលកំពុងស្វែងរកការងារធ្វើ អាចមកស្វែងរកការងារតាមជំនាញរបស់ខ្លួននៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារបាន។
ការស្វែងរកការងារនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ អ្នកស្វែងរកការងារអាចដាក់ពាក្យ និងសម្ភាសន៍ដោយផ្ទាល់ជាមួយក្រុមហ៊ុន ដោយមិនចាំបាច់រង់ចាំ Short List ដូចការដាក់ពាក្យនៅតាមក្រុមហ៊ុននោះឡើយ។

បើយោងតាមការបញ្ជាក់របស់មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តាមរយៈវេទិកាការងារដែលត្រូវបានរៀបចំដោយតាមមជ្ឈមណ្ឌលការងារទាំង១៤ទីតាំងទូទាំងប្រទេស មានសិស្ស និស្សិត ក៏ដូចជាអ្នកស្វែងរកការងារធ្វើប្រមាណជាង ៥ម៉ឺននាក់ បានដាក់ពាក្យ ក្នុងនោះមានអ្នកស្វែងរកការងារប្រមាណជាង ១ម៉ឺននាក់ទទួលបានការងារធ្វើ។ របាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បានបញ្ជាក់ថា កំឡុងនៃវិបត្តិកូវីដ១៩ ដែលផ្តើមកាលពីឆ្នាំ២០២០ បានធ្វើឱ្យប៉ះពាល់ដល់ការងារចំនួន ២៥លានការងារនៅទូទាំងពិភពលោក ។ ក្នុងនោះនៅកម្ពុជា អ្នកបាត់បង់ការងារមានប្រមាណ ១៥ម៉ឺននាក់សម្រាប់វិស័យកាត់ដេរ ខណៈបុគ្គលិកវិស័យទេសចរណ៍បានបាត់បង់ការងារជិត ២ម៉ឺននាក់ ដោយមិនទាន់រាប់បញ្ចូលវិស័យផ្សេងៗទៀតនៅឡើយទេ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

រដ្ឋាភិបាលឆែក ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក បានប្រកាសពីការបើកទទួលពាក្យស្នើសុំអាហារូបករណ៍ជាផ្លូវការសម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨ ដល់និស្សិតកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2024
ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានប្រកាសដល់សិស្សនិស្សិត ដែលចង់ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដោយវិទ្យាស្ថាននឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2024
ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសជប៉ុន ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/05/2026
នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្សកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយអាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2024
ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































