ភាពយន្តខ្លីប្រតិដ្ឋបែបអប់រំពីជីវិត និង​ភាពយន្តឯកសារខ្លីពីកម្ពុជាសរុប ៧៧រឿង នឹង​ដាក់បញ្ចាំង​ក្នុងមហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ភាពយន្ត​ខ្លី​កម្ពុជា​បែប​មេរៀនជីវិត ផ្លូវចិត្ត ភាពយន្តសម្រាប់កុមារ ក៏​ដូចជាភាពយន្តឯកសារខ្លី​ពីកម្ពុជា សរុបចំនួន ៧៧រឿង មក​ពី២២ប្រទេស នឹង​ត្រូវ​ដាក់បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ខ្លីចតុមុខ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែតុលា ចុងសប្តាហ៍នេះ នៅ​តាមរោងភាពយន្តនានាក្នុង​រាជធានីភ្នំពេញ។

លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពភាពយន្ត​ចតុមុខ (CSFF) ឆ្នាំនេះ មានប្រសាសន៍ថា មហោស្រពភាពយន្តខ្លីចតុមុខមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ដើម្បីជួយដល់ទស្សនិកជនឱ្យទទួលបានបទពិសោធន៍ ពីការស្រមើស្រមៃជាសកល និងគំនិតរបស់អ្នកផលិតភាពយន្តខ្មែរដែលនឹងជះឥទ្ធិពល មកលើប្រទេសរបស់យើង។

លោក អ៊ុង ស៊ីវថុង ប្រធានផ្នែកផលិត និង​ទំនាក់ទំនងនៃមហោស្រពភាពយន្ត​ចតុមុខ (CSFF) មានប្រសាសន៍ថា CSFF ដើរតួនាទីយ៉ាងសំខាន់ក្នុងវិថីផលិតភាពយន្តរបស់លោក។ លោក​បានរំលឹកថា ក្នុងឆ្នាំ២០២២ លោកបានចូលរួមជាប្រធានផ្នែកផលិត ហើយមានឱកាសដកពិសោធរៀបចំមហោស្រពពីក្រោយឆាក។ តួនាទីនេះនាំឱ្យលោកមើលឃើញទិដ្ឋភាពថ្មីមួយ ពីរបៀប រៀបចំមហោស្រព និងសារៈសំខាន់របស់មហោស្រព។ រួចមកក្នុងឆ្នាំ២០២៤ លោកបានដាក់ភាពយន្តខ្លី ដែលសហដឹកនាំ «ស្នេហ៍គ្មានស្តង់ដារ» និងបានជាប់ក្នុងការចាក់បង្ហាញ។ លោកយល់ពីឥទ្ធិពលនៃវេទិកាដែលជឿជាក់លើអ្នកមានស្នាដៃថ្មីថ្មោង។ ឆ្នាំនេះ លោកត្រឡប់មកវិញ ដោយសារចង់រៀនបន្ថែម និងជំរុញខ្លួនឱ្យកាន់តែឆ្នៃប្រតិដ្ឋ និងបន្តលូតលាស់ជំនាញតាមរយៈសហគមន៍មួយនេះ។ CSFF មិនត្រឹមតែជា មហោស្រពទេ តែជាថ្នាលបណ្តុះយុវសមិទ្ធិករ និងជួយឱ្យពួកគេមានការទទួលស្គាល់លើឆាកអន្តរជាតិថែមទៀត។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និង អ្នកនាំពាក្យក្រសួងក្រសួងព័ត៌មានបានសម្តែងការគាំទ្រដល់មហោស្រពភាពយន្តខ្លីចតុមុខ CSFF និងស្នើឱ្យផ្តោតទៅលើយុវជនជំនាន់ថ្មីដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ។ ក្នុងនោះ ឯកឧត្តមបានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់មហោស្រពសម្រាប់ពិចារណ៍បន្ថែមក្នុងការរៀបចំមហោស្រពក្នុងពេលខាងមុខដើម្បីឆ្លើយតមនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងចូលរួមដោះស្រាយបញ្ហាសង្គមដែលពាក់ពាក់ព័ន្ធនឹងយុវជន និងជាពិសេសជួយទប់ស្កាត់នៃការរីករាលដាល់ព័ត៍មានក្លែងក្លាយ។

“សមិទ្ធិករភាពយន្តគួរផ្តោតលើប្រធានបទដែលទាក់នឹងនឹង បំនិនជីវិត អក្ខរកម្មឌីជីថល និងការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជា សហគិ្រនភាព និងភាពជាអ្នកដឹកនាំផងដែរ”

អស់រយៈពេល ១៤ឆ្នាំ មហោស្រពភាពយន្តខ្លីចតុមុខ បានក្លាយជាវេទិកាមួយដ៏សំខាន់សម្រាប់នាំយកភាពយន្តខ្លី អន្តរជាតិល្អៗមកកាន់កម្ពុជាដើម្បីតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក, ជាមួយគ្នា​នេះ មហោស្រពភាពយន្តខ្លីចតុមុខ ក៏ជាកន្លែងបង្ហាញទេពកោសល្យ របស់អ្នកផលិតភាពយន្តរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។ បើតាម​សេចក្តីថ្លែង​ការណ៍របស់​មហោស្រពភាពយន្តខ្លីចតុមុខ កាលពីឆ្នាំ២០២៣ កន្លងទៅ ភាពយន្តខ្មែរចំនួន២ត្រូវបានយកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្ត Asia-Pacific Youth Micro Movie Festival នៅទីក្រុងហុងកុង គឺរឿង «ស្នេហ៍ឆ្លងវេលា» និង «កញ្ញា អតិថិជន» ដែលនេះ ជាការបង្ហាញភាពរឹងមាំរបស់កម្ពុជាក្នុងការចូលរួម យ៉ាងសកម្មជាអន្តរជាតិដើម្បីអភិវឌ្ឍន៍ភាពយន្តរបស់កម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងឆ្នាំ២០២៥ នេះ មហោស្រពភាពយន្តខ្លីចតុមុខ នឹងរៀបចំឡើងរយៈពេល ៤ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែតុលា ហើយទស្សនិកជនដែលចង់លើកទឹកចិត្ត យុវសមិទ្ធិករ និងមានចូលចិត្តភាពយន្តខ្មែរក៏ដូចជាបរទេស អាចចូលរួមទស្សនារាល់រឿងខ្លី ជាប់ជម្រើសទាំងអស់នៅតាមរោងភាពយន្ត ដូចជា Legend Exchange Squar, Fable Cinema, Meta House, and French Institute of Cambodia៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...