សាកលវិទ្យាល័យចិន វ៉ាដាច់អាមេរិក ក្លាយជាស្ថាប័នអប់រំកំពូល ក្នុងវិស័យវិទ្យាសាស្ត្រកុំព្យូទ័រ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សាកលវិទ្យាល័យ Tsinghua របស់ចិន បានក្លាយជាសាកលវិទ្យាល័យកំពូលរបស់ពិភពលោក លើជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ វ៉ាដាច់សាកលវិទ្យាល័យអាមេរិកដែលធា្លប់តែឈានមុនគេ ក្នុងវិស័យនេះជាយូរ។

សាកលវិទ្យាល័យចិន បានកាន់កាប់តំណែងកំពូលនៅក្នុងតារាងសកលពីរ គឺ CSRankings និង U.S. News Best Global Universities ដែលលទ្ធផលនេះ ជាការផ្លាស់ប្តូរដ៏សំខាន់ នៃការអប់រំថ្នាក់ឧត្តមសិក្សាក្នុងវិស័យវិទ្យាសាស្ត្រកុំព្យូទ័ររបស់ពិភពលោក។

នៅក្នុង CSRankings ដែលវាយតម្លៃស្ថាប័នផ្អែកលើ ការបោះពុម្ពផ្សាយរបស់មហាវិទ្យាល័យនៅក្នុងសន្និសីទឈានមុខគេក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត ប្រព័ន្ធកុំព្យូទ័រ ទ្រឹស្តី និងការស្រាវជ្រាវអន្តរកម្មសិក្សា, សាកលវិទ្យាល័យ Tsinghua បានវ៉ាដាច់សាកលវិទ្យាល័យ Carnegie Mellon ដែលជាស្ថាប័នឈានមុខក្នុងវិស័យវិទ្យាសាស្ត្រកុំព្យូទ័ររបស់អាមេរិក។

យោងតាមការធ្វើបច្ចុប្បន្នភាព CSRankings កាលពីខែមុន សាកលវិទ្យាល័យចំនួន ៨ ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ១០ ក្នុងវិស័យវិទ្យាសាស្ត្រកុំព្យូទ័រ មានមូលដ្ឋាននៅអាស៊ី។ ដោយឡែក សាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ រួមមាន ៖ សាកលវិទ្យាល័យ Tsinghua, ចំណាត់ថ្នាក់លេខ ២ផ្ទួនគ្នាបានទៅលើ សាកលវិទ្យាល័យ Shanghai Jiao Tong និង Carnegie Mellon, តាមពីក្រោយដោយ សាកលវិទ្យាល័យ Zhejiang ជាប់ចំណាត់ថ្នាក់លេខ ៤ និងលេខ៥ ផ្ទួនគ្នាចំនួន ៤ រួមមាន សាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាហុងកុង, សាកលវិទ្យាល័យជាតិសិង្ហបុរី, សាកលវិទ្យាល័យប៉េកាំង និងសាកលវិទ្យាល័យ Illinois របស់អាមេរិក។

CSRankings វាយតម្លៃចំណាត់ថ្នាក់សាកលវិទ្យាល័យ ដោយផ្អែកលើ ចំនួនឯកសារស្រាវជ្រាវ ដែលបានបោះពុម្ព និងចំនួនមហាវិទ្យាល័យ ដែលបោះពុម្ពឯកសារនៅក្នុងសន្និសីទ និងទិនានុប្បវត្តិ ដែលមានកិត្យានុភាពបំផុត នៅក្នុងវិស័យនេះ។ ចំណាត់ថ្នាក់នេះ ផ្ដោតលើការស្រាវជ្រាវ ក្នុងផ្នែកសំខាន់ៗចំនួន ៤ នៅក្នុងវិទ្យាសាស្ត្រកុំព្យូទ័រ រួមមាន បញ្ញាសិប្បនិម្មិត (AI), ប្រព័ន្ធ (System), ទ្រឹស្តី និងវិស័យអន្តរកម្មសិក្សា។

ដោយឡែកនៅក្នុងចំណាត់ថ្នាក់ ដែលរៀបចំដោយ U.S. News Best Global Universities លើជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ដែលបានចេញផ្សាយកាលពីខែមិថុនា បានបង្ហាញថា សាកលវិទ្យាល័យចិន បានដណ្ដើមយកចំណាត់ថ្នាក់កំពូលទាំង ៥ ក្នុងចំណោម ១០។ សាកលវិទ្យាល័យ Tsinghua ទទួលចំណាត់ថ្នាក់លេខ១ បន្ទាប់មកគឺ សាកលវិទ្យាល័យ Nanyang Technological University របស់សិង្ហបុរី, សាកលវិទ្យាល័យ Peking, សាកលវិទ្យាល័យ Zhejiang, សាកលវិទ្យាល័យជាតិសិង្ហបុរី និងសាកលវិទ្យាល័យ Shanghai Jiao Tong ។ ខណៈសាកលវិទ្យាល័យ Stanford របស់អាមេរិក ឈរនៅចំណាត់ថ្នាក់ទី ៨។

ការលេចត្រដែតឡើងរបស់ចិន ក្នុងនាមជាប្រទេសឈានមុខគេ ផ្នែកបញ្ញាសិប្បនិម្មិត (AI) កាន់តែមានភាពច្បាស់លាស់។ ប្រទេសនេះ មានគោលបំណងធ្វើឱ្យខ្លួនឯង ក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ចម្បងសម្រាប់វិស័យបច្ចេកវិទ្យា ដោយពង្រីកឧស្សាហកម្ម AI ស្នូលរបស់ខ្លួន ឱ្យមានតម្លៃ ១៤០ពាន់លានដុល្លារនៅឆ្នាំ ២០៣០ និងជំរុញវិស័យ ដែលពាក់ព័ន្ធដល់ ១,៤ ពាន់ពាន់លានដុល្លារ នៅអំឡុងពេលដូចគ្នា, នេះបើយោងតាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលបានចេញផ្សាយនៅក្នុងខែមករា។

ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ប្រទេសចិនបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីគាំទ្រដល់សេដ្ឋកិច្ច AI របស់ខ្លួន និងកំពុងធ្វើសមាហរកម្មជាយុទ្ធសាស្ត្រ នៃបច្ចេកវិទ្យា AI ទៅក្នុងវិស័យផ្សេងៗក្នុងល្បឿនដ៏លឿនបំផុតមួយ។

យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក មានកត្តាសំខាន់ ៣ កំពុងជំរុញការអភិវឌ្ឍបច្ចេកវិទ្យា AI បានឆាប់រហ័ស។ ទី១ រដ្ឋាភិបាលដើរតួនាទីយ៉ាងសកម្ម ក្នុងការអភិវឌ្ឍបច្ចេកវិទ្យានេះ ដោយបានបង្កើតផែនការយុទ្ធសាស្ត្រយ៉ាងរឹងមាំ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ទី២ ចិន បានកសាងប្រព័ន្ធអេកូឡូស៊ី AI ដែលលើកកម្ពស់កិច្ចហការ និងការបង្កើតថ្មី ដោយជំរុញឱ្យមានការទទួលយកបច្ចេកវិទ្យា AI យ៉ាងទូលំទូលាយ និងចំណុចទី ៣ ក្រុមហ៊ុនល្បីៗ និងឈានមុខរបស់ចិន កំពុងវិនិយោគទឹកប្រាក់យ៉ាងច្រើន លើបច្ចេកវិទ្យា AI ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ក្នុងឧស្សាហកម្ម និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត នៅក្នុងវិស័យអាជីវកម្មសំខាន់ៗ។

ការរះឡើងរបស់សាកលវិទ្យាល័យ Tsinghua គឺជាសក្ខីភាពមួយ ដែលបង្ហាញពីប្រសិទ្ធភាពនៃការវិនិយោគជាយុទ្ធសាស្ត្ររបស់ចិនក្នុងវិស័យអប់រំ និងបច្ចេកវិទ្យាជាន់ខ្ពស់។ កិច្ចការសំខាន់ ដែលសាកលវិទ្យាល័យនេះ ផ្ដោតធ្វើ គឺការបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី និងសន្នសីទថ្នាក់កំពូល រួមជាមួយនឹងគំនិតផ្ដួចផ្ដើម ដែលទាក់ទាញធនធានមនុស្សមានទេពកោសល្យបច្ចេកវិទ្យាមកពីជុំវិញពិភពលោក បានជំរុញឱ្យស្ថាប័ននេះ ឈានមុខគេក្នុងផ្នែក AI និងប្រព័ន្ធកុំព្យូទ័រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...