អនុវិទ្យាល័យ និងសាលាបឋមសិក្សា​ចំនួន៣ នៅខេត្តប៉ៃលិន ស្វាយរៀង និងបាត់ដំបង ទទួលជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូលេខ១

សាលារៀនចំនួន៣ ដែលស្ថិត នៅ ខេត្តប៉ៃលិន ស្វាយរៀង និងខេត្តបាត់ដំបង បានជាប់ជ័យលាភី លេខ១ ជាអង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ សម្រាប់ឆ្នាំ ២០២៣។

ក្នុងរបាយការណ៍បូកសរុប ស្តីពីការអនុវត្តការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ជាលទ្ធផលនៃការវាយតម្លៃរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងឆ្នាំ២០២៣ អង្គភាពដែលទទួល ជ័យលាភីជាអង្គភាពគំរូចំណាត់ ថ្នាក់លេខ១ ចំនួន៣ សម្រាប់វិស័យអប់រំ រួមមាន៖ សាលាអនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង និងសាលាបឋមសិក្សាសម្តេចជាស៊ីម ខេត្តបាត់ដំបង។

សូមជម្រាបថា ក្រោយពីជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុង ក្រសួងមុខងារសាធារណៈ និងគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានបន្តនិរន្តរភាពការងារ និងជំរុញការអនុវត្តការវាយតម្លៃ និង​ការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល (ឆ្នាំ២០២២ និង២០២៣) ដែល​មាន​បេក្ខភាពសរុប ក្នុងវិស័យអប់រំកម្រិតអនុវិទ្យាល័យចំនួន៤២ មកពី២២ រាជធានីខេត្ត កម្រិត​សាលា​បឋម​សិក្សាចំនួន៤៦ មកពី២៤ រាជធានី ខេត្ត ខណៈវិស័យសុខាភិបាល មានបេក្ខភាពមណ្ឌល​សុខភាព​ចំនួន៤៣ មកពី២២ រាជធានីខេត្ត។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងគោល​បំណងបំផុស​ចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈផ្តល់ការលើកទឹកចិត្តដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្ត។ ក្នុងនោះ ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់និងជំរុញបន្ថែមកាន់តែខ្លាំង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹងនិងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សនិងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកការអប់រំបណ្ដុះបណ្ដាលរបស់លោកគ្រូ-អ្នកគ្រូ និងការព្យាបាលរបស់គ្រូពេទ្យ គឺជាការជួយធ្វើការងាររបស់ទេវតាក្នុងការតាមជួយថែរក្សាអាយុជីវិតប្រជាជន ជួយឱ្យប្រជាជនសម្រេចជោគជ័យការងារ និងបានលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូទូទាំងប្រទេសសូមបន្តការងារនេះតទៅមុខទៀត ដើម្បីប្រទេសជាតិយើងកាន់រីកចម្រើន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះអង្គភាពដែលទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូ និងសូមលើកទឹកចិត្តចំពោះអង្គភាពដែលមិនទាន់បានទទួលជ័យលាភី ឱ្យបន្តនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង។

សូមគោរពជម្រាបជូនផងដែរថា គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានបន្តនិរន្តរភាពការងារ និងជំរុញការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ (ឆ្នាំ២០២២ និង២០២៣) ដែលមានបេក្ខភាពសរុបក្នុងវិស័យអប់រំកម្រិតអនុវិទ្យាល័យចំនួន៤២ មកពី២២ រាជធានីខេត្ត កម្រិតសាលាបឋមសិក្សាចំនួន៤៦ មកពី២៤ រាជធានី ខេត្ត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU