ឧកញ៉ា ប៉ិច បូឡែន ៖ សាលារៀនសហគមន៍២១ បញ្ចូលចំណេះដឹងហិរញ្ញវត្ថុ និងបំណិនជីវិតសតវត្សទី២១ ដល់សិស្សចាប់តាំងពីថ្នាក់មត្តេយ្យ

ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ភូមិសិក្សាថ្នាក់មតេ្តយ្យភាសាខ្មែរ ភាសាអង់គ្លេស និងបណ្ណសរសើរដល់សិស្សពូកែ ប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលារៀនសហគមន៍២១ កាលពីចុងសប្តាហ៍នេះ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិនគ្រុប មានប្រសាសន៍ថា ជាទិសដៅរបស់សាលារៀន​សហគមន៍​២១ គឺផ្តោតទៅលើបំណិនជីវិតសតវត្សទី២១ ដូច្នេះសិស្សដែលរៀននៅទីនេះ ចាប់តាំងពីថ្នាក់មត្តេយ្យឡើងទៅ ពួកគេនឹងទទួលបាននូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ បំណិនជីវិត ក៏ដូចជាបំណិនបច្ចេកវិទ្យា ដែលនឹងជួយពួកគេក្នុងការអភិវឌ្ឍខ្លួន និងអាជីពទៅថ្ងៃអនាគត។

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍បញ្ជាក់ថា សាលារៀនសហគមន៍២១ គឺជាសាលារៀនមួយ នៃបណ្តាញសាលារៀនវ៉េសឡាញន៍ តែអ្វីដែលសាលារៀននេះផ្តោតសំខាន់ គឺទៅលើបំណិនជីវិតសតវត្សទី២១ ដែលជាមូលដ្ឋាន នៃការរៀបចំកម្មវិធីសិក្សារបស់ប្រទេសជាច្រើននៅលើពិភពលោក ដើម្បីអាចជួយឱ្យយុវជនរីកចម្រើនក្នុងការងារ ឬប្រកបមុខរបរបាន ពោលគឺយុវជនទាំងអស់នឹងមានគំនិតច្នៃប្រឌិត ចេះគិតស៊ីជម្រៅ មានចំណេះដឹងហិរញ្ញវត្ថុ ចេះប្រាស្រ័យទាក់ទង ក៏ដូចជាបច្ចេកវិទ្យាជាដើម។ ហេតុនេះហើយនៅក្នុងកម្មវិធីសិក្សារបស់សាលារៀនសហគមន៍២១ ចាប់តាំងពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ គឺមានដាក់បញ្ចូលជាស្រេចនូវកម្មវិធីបំណិនជីវិត ដោយបង្រៀនឱ្យកុមារចេះគ្រប់គ្រងហិរញ្ញវត្ថុ ចេះពិចារណា មានការប្រាស្រ័យទាក់ទងល្អ ក៏ដូចជាចំណេះដឹងបច្ចេកវិទ្យាផងដែរ។

បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន ជាចក្ខុវិស័យធំបំផុតរបស់សាលារៀនសហគមន៍២១ គឺក្នុងទិសដៅលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍវិស័យសេដ្ឋកិច្ចសហគមន៍តាមរយៈការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្ស។ “ចក្ខុវិស័យរបស់ពួកយើង មិនត្រឹមតែរៀនអប់រំទេ តែពេលសិស្សឡើងទៅដល់លើ ពួកគាត់អាចរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈបាន… មានជំនាញច្រើនដូចជាពាក់ព័ន្ធសំណង់ ឌីជីថល ទេសចរណ៍ បដិសណ្ឋារកិច្ច ជំនួញ ការកែច្នៃចំណីអាហារ ចុងភៅ សូម្បីដំណើរការហាងកាហ្វេ ក៏ចាត់ទុកជាការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែរ”។

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា ឆ្លងកាត់បទពិសោធន៍ជាសហគ្រិន លោកមើលឃើញថា កម្លាំងយុវជនជាច្រើនបានចេញទៅធ្វើការងារនៅក្រៅប្រទេស ដូច្នេះសិស្សដែលបញ្ចប់ការសិក្សានៅសាលារៀនសហគមន៍២១ ពួកគេនឹងមានសមត្ថភាព ដោយអាចបន្តទៅរៀននៅមហាវិទ្យាល័យក៏បាន ចង់ជួយឪពុកម្តាយនៅក្នុងការប្រកបមុខរបរក៏បាន ឬក៏ចង់ទៅជាកម្លាំងជំនាញក្រៅប្រទេស ក៏ទៅក្នុងនាមជាអ្នកជំនាញខ្ពស់ ពោលគឺសិស្សដែលរៀននៅសាលារៀនសហគមន៍២១ នឹងក្លាយជាកម្លាំងសេដ្ឋកិច្ច ដោយមានបំណិនសតវត្សទី២១ និងបំណិនជំនាញ។

បើតាម កញ្ញា ប៉ិល មករា នាយិកាប្រតិបត្តិការ នៃសាលារៀនសហគមន៍២១ ឱ្យដឹងថា សាលារៀនសហគមន៍២១ ត្រូវបានបង្កើតដំបូងនៅក្នុងឆ្នាំ២០២២ ហើយមកដល់បច្ចុប្បន្ន សាលាមានសាខាចំនួន៧ ដែលស្ថិតនៅជាយរាជធានីភ្នំពេញ ក៏ដូចជាតាមស្រុកមួយចំនួននៅក្នុងខេត្តកណ្តាល ក៏ដូចជាខេត្តកំពង់ធំ។

កញ្ញា មករា បញ្ជាក់ថា ក្នុងទិសដៅលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍវិស័យសេដ្ឋកិច្ចសហគមន៍ សាលារៀនសហគមន៍២១ បានដាក់ឱ្យអនុវត្តកម្មវិធីអប់រំចំណេះទូទៅខ្មែរចាប់ផ្តើមពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ តាមស្តង់ដាគុណភាព របស់ក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តកម្មវិធីអប់រំភាសាអង់គ្លេសតាម កម្មវិធីសិក្សាអាមេរិកាំង ពីកម្រិតមត្តេយ្យ ដល់កម្រិតខ្ពស់។ លើសពីនេះទៅទៀត សាលារៀនបានដាក់បញ្ចូលកម្មវិធី សិក្សាបន្ថែម ជាច្រើនទៀត នឹងជួយផ្តល់ឲ្យសិស្សានុសិស្សនូវជំនាញនៃសតវត្សទី ២១ លើកម្មវិធីសិក្សាគោល រួមមាន ៖ កម្មវិធី Money Tree ដែលផ្តល់នូវចំណេះដឹងហិរញ្ញវត្ថុ ដែលផ្តោតលើការគ្រប់គ្រង និងការប្រើប្រាស់លុយកាក់ បានត្រឹមត្រូវ និងការការពារខ្លួនពីសម្ពាធសម្ភារនិយមក្នុងសង្គម។ កម្មវិធី The Leader_In_Me សិក្សាពីទម្លាប់ទាំង ៧ របស់បុគ្គលឆ្នើម ដែលនឹងដឹកនាំ សិស្សានុសិស្ស ឲ្យមានចំណេះដឹង និងជំនាញក្នុងការត្រិះរិះពិចារណា ការប្រាស្រ័យទាក់ទងគ្នា ការដោះស្រាយបញ្ហា គំនិតច្នៃប្រឌិត និងការបង្កើតថ្មី ការសហប្រតិបត្តិការ ការធ្វើការងារជាក្រុម មានសីលធម៌ សុជីវធម៌ល្អ មានផ្នត់គំនិត ឈានមុខគេ និងមានភាពជាអ្នកដឹកនាំ និងកម្មវិធីសិក្សាកុំព្យូទ័រ ដែលផ្តល់នូវជំនាញបច្ចេកវិទ្យា និងជួយឱ្យសិស្សចេះប្រើប្រាស់ចំណេះដឹងកុំព្យូទ័រមូលដ្ឋាន សម្រាប់ការសិក្សា រួមមានការយល់ដឹងពីសមាសភាគកុំព្យូទ័រ ការរៀបចំអត្ថបទ ការធ្វើបទបង្ហាញ ការស្រាវជ្រាវឯកសារ និងការប្រើប្រាស់អ៊ីនធឺណែត អ៊ីម៉ែលជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *