សិស្សនិទ្ទេស A ចំនួន១១១នាក់នៅខេត្តសៀមរាប ទទួលបាន​ម៉ូតូ​ម្នាក់​១គ្រឿងពីសម្តេច ទៀ បាញ់

ភ្នំពេញ – សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ ដែលទទួលបាន​និទ្ទេស A ចំនួន១១១ នាក់នៅខេត្តសៀមរាប បានទទួលរង្វាន់​លើកទឹកចិត្ត​ពីសម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នូវ​ម៉ូតូម្នាក់​មួយគ្រឿង ភ្ជាប់ដោយស្លាកលេខ មួកសុវត្ថិភាព ប្រេងសាំង៥០លីត្រ និងលិខិតសសើរមួយ​ផងដែរ។

ក្នុងពិធី​ប្រគល់រង្វាន់​ម៉ូតូ​ដល់​សិស្ស​និទ្ទេស A កាលពីចុងសប្តាហ៍​កន្លងទៅនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះសិស្សានុសិស្ស ក៏ដូចលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ និង មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានល្អនៅកម្ពុជា មិនថាគ្រឹះស្ថានរដ្ឋ និងឯកជន។

សម្តេចពិជ័យសេនាបន្តថា បន្ទាប់ពី​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​នេះទៅ ក្មួយៗ​ទាំងអស់​ត្រូវ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ សាកលវិទ្យាល័យ ទៅ​តាម​មុខវិជ្ជា និងជំនាញ​ដែលខ្លួន​ប្រាថ្នាចង់​បាន ដូច្នេះ ក្មួយៗ ចៅៗ ត្រូវខិតខំសិក្សាក្រេបយកចំណេះជំនាញ ព្រោះ​តែក្មួយៗ ចៅៗ គឺជា​សរសរ​ស្តម្ភដ៏​រឹងមាំ និង​ជាធនធាន​មនុស្ស​បន្ត​វេន ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​មានការ​រីកចំរើន ដូច​បណ្តា​ប្រទេស​ជឿន​លឿន​លើសកលលោក។

ជាមួយ​គ្នានេះ សម្តេច ទៀ បាញ់ ក៏បានសំណូមពរឱ្យសិស្សានុសិស្សទាំងអស់ ពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដោយសារសិស្សានុសិស្សទាំងអស់ជាមូលដ្ឋានគ្រឹះ នៃប្រទេសជាតិទៅអនាគត។

បើតាម​លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ខែធ្នូ ឆ្នាំ២០២២  នៅខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១៤មណ្ឌល ស្មើ៤១៨បន្ទប់ ដែលមានបេក្ខជនប្រឡងសរុប ១០ ៣៧៣នាក់ ស្រី៥ ៩៣៣នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៥មណ្ឌល ស្មើ ១៣១បន្ទប់ ចំនួន៣២៣៣នាក់ ស្រី ២០៥១នាក់ និង វិទ្យាសាស្ត្រសង្គមមាន៩មណ្ឌល មាន២៨៧បន្ទប់ មានចំនួន៧១៤០នាក់ ស្រី៣៨៨២នាក់ ។

ក្នុងនោះបេក្ខជនមកប្រឡង សរុបចំនួន ១០ ២២៩នាក់ ស្រី៥ ៨៦១នាក់, ថ្នាក់វិទ្យាសាស្ត្រ សរុប ៣២១៣នាក់ស្រី ២០៣៨នាក់ , ថ្នាក់វិទ្យាសាស្ត្រសង្គម សរុប ៧០១៦នាក់ ស្រី ៣៨២៣នាក់ ។ ក្នុងនោះមាន បេក្ខជនចំណេះទូទៅ ៩ ០៣៥នាក់ ស្រី ៣ ៨២៣នាក់ , បេក្ខជនស្វ័យរិនចំណេះទូទៅ សរុប ៩០៥នាក់ ស្រី៤៧៨នាក់ , បេក្ខជនបំពេញវិជ្ជា ១៣២នាក់ ស្រី៦៦នាក់ ,បេក្ខជនស្វ័យរិនបំពេញវិជ្ជា ១៥៧នាក់ ស្រី ៦៨នាក់  ។

ជាលទ្ធផលនៃការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២ ទូទាំងខេត្ត សរុប ៨១១១នាក់ ស្រី ៤ពាន់៨៤២នាក់ ក្នុងនោះមានសិស្សជាប់និទ្ទេសA ចំនួន ១១១នាក់ ស្រី៦១នាក់ , និទេ្ទសB ចំនួន ៦៥៤នាក់ ស្រី ៤៣៦នាក់ , និទ្ទេសC ចំនួន ១ពាន់៧៧៦នាក់ ស្រី ១ពាន់១២៣នាក់ ,និទ្ទេសD  ចំនួន ៨៨១នាក់ ស្រី១៧៧៣នាក់ និង  និទ្ទេសE ចំនួន ២៦៨៩នាក់ ស្រី ១៤៣នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...