សហស្ថាបនិកយូធូប ស្នើឱ្យមានការគ្រប់គ្រងពេលវេលា សម្រាប់កុមារមើលវីដេអូខ្លីៗ

សហស្ថាបនិកបណ្តាញ​សង្គម​យូធូប លោក Steve Chen បានបង្ហាញការព្រួយបារម្ភ ចំពោះខ្លឹមសារវីដេអូខ្លីៗនៅលើយូធូប ដែលអាចប៉ះពាល់ដល់អ្នកមើលជាកុមារ រួមទាំងកូនរបស់គាត់ផងដែរ។

ថ្លែងនៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះ ជាមួយសាលាធុរកិច្ច Stanford លោក Chen បានចែករំលែកថា គាត់ស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យកូនៗរបស់គាត់ប្រើវេទិកាបណ្ដាញសង្គមដូចជា TikTok, Instagram Reels និង YouTube Shorts សម្រាប់ការកម្សាន្ត។

លោក Chen បាននិយាយថា «ខ្ញុំមិនចង់ឱ្យកូនរបស់ខ្ញុំមានទម្លាប់មើលវីដេអូខ្លីតែមួយមុខនោះទេ ហើយពួកគេមិនអាចផ្ដោតអារម្មណ៍មើលអ្វីមួយដែលមានប្រវែងលើសពី ១៥នាទីឡើយ។»

លោក Steve Chen ដែលបានជួយបើកដំណើរការ YouTube ក្នុងឆ្នាំ២០០៥ បានបម្រើការជាប្រធានផ្នែកបច្ចេកវិទ្យា រហូតដល់វេទិកានេះ ត្រូវបានទិញដោយ Google នៅឆ្នាំ២០០៦។ ក្រោយមកគាត់បានបន្តបង្កើតអាជីវកម្មផ្សេងទៀត ហើយបានផ្លាស់ប្ដូរទៅរស់នៅជាមួយគ្រួសាររបស់លោកនៅកោះតៃវ៉ាន់ ក្នុងឆ្នាំ២០១៩។

ទស្សនៈលោក Steve Chen ចំពោះវីដេអូទម្រង់ខ្លី

នៅក្នុងកិច្ចពិភាក្សាជាមួយ Stanford លោក Chen បានលើកឡើងពីការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះឥទ្ធិពលបច្ចេកវិទ្យាឌីជីថលមកលើកុមារ។ គាត់បានពន្យល់ថា វីដេអូខ្លីៗ ដែលជាលក្ខណៈវីដេអូកម្សាន្ត អាចជំរុញឱ្យកុមារមានការចាប់អារម្មណ៍ភ្លាមៗ ហើយធ្វើឱ្យពួកគេ ចង់មើលវីដេអូទាំងនោះជាបន្តបន្ទាប់ ព្រោះខ្លឹមសារនៃមាតិកាទាំងនោះ បង្កើតឡើង ដើម្បីទាក់ទាញចិត្តមនុស្ស ឱ្យនៅទស្សនាបានយូរ។

ទន្ទឹមនឹងនេះ Chen បានដាក់សំណើរដែលជាដំណោះស្រាយមួយ ដោយលោក បានស្នើឱ្យវេទិកាទាំងអស់ អាចណែនាំពីការកំណត់ពេលវេលាសម្រាប់អ្នកប្រើប្រាស់ និងការសម្រួលពេលវេលាកំណត់ សម្រាប់អ្នកប្រើប្រាស់តាមក្រុមអាយុ។

ឥទ្ធិពលនៃវីដេអូខ្លីមកលើខួរក្បាល

អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលចំណាយពេលច្រើនមើលវីដេអូខ្លីៗច្រើនតែពិបាកផ្ដោតអារម្មណ៍។ ទម្លាប់នេះអាចរំខានដល់សមត្ថភាពខួរក្បាលផ្ដោតក្នុងរយៈពេលវែង ដែលនាំឱ្យការគ្រប់គ្រងខ្លួនឯងចុះខ្សោយ។

យោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងបណ្ណាល័យជាតិវេជ្ជសាស្ត្រ បានបង្ហាញថា វីដេអូខ្លីៗ គឺជាវីដេអូ ដែលសម្បូរខ្លឹមសារទាក់ទាញចំណាប់អារម្មណ៍របស់អ្នកមើល។ ការមើលវីដេអូប្រភេទនេះច្រើនពេក អាចធ្វើឱ្យតំបន់ខាងក្រោមរបស់ខួរក្បាលសកម្មភ្ជាប់ទៅនឹងអារម្មណ៍ ហើយកាត់បន្ថយសកម្មភាពនៅក្នុងតំបន់ ដែលគ្រប់គ្រងការផ្ដោតអារម្មណ៍ និងការគ្រប់គ្រងខ្លួនឯង។ គម្រូនេះអាចបង្កើនហានិភ័យ នៃការញៀន និងធ្វើឱ្យពិបាកក្នុងការរក្សាវិន័យ និងចុះខ្សោយសមត្ថភាពផ្ដោតអារម្មណ៍ ឬយកចិត្តទុកដាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...