យុវជនបច្ចុប្បន្នមានទស្សនៈវិជ្ជមានចំពោះអនាគត នៃអាជីពរបស់ខ្លួន

យោងតាម WE Forum បានឱ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនសម័យថ្មី មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ក្នុងនោះ រាប់ចាប់ពីជំងឺរាត្បាត ការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃវិសមភាពសង្គម រហូតដល់ភាពតានតឹងភូមិសាស្ត្រនយោបាយ។ ដោយសារលក្ខខណ្ឌទាំងនេះ ពួកគេត្រូវបានបណ្ដារក្រុមហ៊ុន និងស្ថាប័នដែលពួកគេធ្វើការជំរុញ លើកទឹកចិត្ត និងអភិវឌ្ឍជំនាញរបស់ពួកគេបន្ថែមតាមរយៈសកម្មភាពផ្សេងៗជាច្រើន។

បើតាមការស្ទង់មតិកាលពីពេលថ្មីៗនេះ របស់ Global Workforce Hopes and Fears Survey ទៅលើបុគ្គលិកប្រមាណ ៥៤,០០០នាក់ មកពី ៤៦ប្រទេស បានបង្ហាញថា យុវជនសម័យថ្មីមានសុទិដ្ឋិនិយមខ្លាំងចំពោះអនាគតការងាររបស់ខ្លួន ជាពិសេសទាក់ទងនឹងការអភិវឌ្ឍជំនាញ និងឱកាសរៀនសូត្រថ្មីៗ។

យុវជនជំនាន់ Z ( មនុស្សអាយុចន្លោះពី ១៨ ទៅ ២៦ឆ្នាំ) ដែលបានចូលរួមស្ទង់មតិ មានទំនោជឿជាក់ថា និយោជករបស់ពួកគេនឹងជួយពួកគេឱ្យមានជំនាញ ដែលពួកគេត្រូវការសម្រាប់ពេលអនាគត។ ជាក់ស្ដែង បុគ្គលិក ដែលជាយុវជនជំនាន់ Z ចំនួន ៣នាក់ ក្នុងចំណោម ៥នាក់ជឿថា និយោជករបស់ពួកគេនឹងអនុញ្ញាតឱ្យពួកគេអភិវឌ្ឍសមត្ថភាពគិត ការសហការ និងជំនាញវិភាគ (៦៥ភាគរយ, ៦៣ភាគរយ និង ៦១ភាគរយរៀងគ្នា) ប្រហែល ១០ភាគរយខ្ពស់ជាងភាគរយសមមូលរបស់មនុស្សជំនាន់ Baby Boomer (មនុស្សចន្លោះពី ៥៩ ទៅ ៧៧ឆ្នាំ ដែលចូលរួមស្ទង់មតិ)។

តារាងខាងក្រោមនេះមានភាពស្មុគស្មាញបន្តិចទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ដែលវេទិកាសេដ្ឋកិច្ចពិភពលោកបានស្រាវជ្រាវ និងរំពឹងថាត្រូវបានអនុម័តដោយ ៧៥ភាគរយនៃក្រុមហ៊ុន។ អង្គភាពចំនួន ៥០ភាគរយ ដែលបានចូលរួមស្ទង់មតិរំពឹងថា នឹងបង្កើនកំណើនការងារ ខណៈដែល ២៥ភាគរយរំពឹងថា បច្ចេកវិទ្យានេះនឹងធ្វើឱ្យបាត់បង់ការងារ។

ការស្ទង់មតិរបស់ WE Forum បានរកឃើញថា ១៧ភាគរយនៃបុគ្គលិកជំនាន់ Z មានការព្រួយបារម្ភថា បញ្ញាសិប្បសិប្បនិម្មិត (AI) នឹងជំនួសអាជីពរបស់ពួកគេក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ខណៈ Baby Boomer មានត្រឹមតែ ៨ភាគរយប៉ុណ្ណោះ ដែលគិតបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ ការយល់ឃើញមួយនេះ គឺមានភាគរយតិចជាងមនុស្សដែលមានទស្សនៈវិជ្ជមាន ដោយមួយភាគបួននៃមនុស្សជំនាន់ Z រំពឹងថា បញ្ញាសិប្បនិម្មិត (AI) អាចជួយ​ឱ្យពួកគេអភិវឌ្ឍជំនាញថ្មី ឬបង្កើតឱកាសការងារថ្មីៗ។ អ្វីដែលកាន់តែពិសេសនោះគេ យុវជនបានដឹងច្បាស់ថា ការផ្លាស់ប្ដូរបានមកដល់ ហើយក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្ដូរនេះ។

តាមរយៈរូបភាពនេះ ពិភពលោកពិតជាសំណាង ដែលយុវជនសម័យថ្មីមានទស្សនៈវិជ្ជមានចំពោះអនាគតរបស់ខ្លួន។ ដូច្នេះ អ្វីដែលម្ចាស់អាជីវកម្ម រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវធ្វើគឺជំរុញក្ដីសង្ឃឹម និងការយល់ឃើញវិជ្ជមាននេះឱ្យក្លាយជាការពិតសម្រាប់ពួកគេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...