រដ្ឋលេខាធិការក្រសួងអប់រំ លើកទឹកចិត្តយុវជនខិតខំប្រឹងប្រែងបន្តស្រាវជ្រាវរបកគំហើញថ្មីៗផ្សារភ្ជាប់បច្ចេកវិទ្យាស្ទែម

ថ្លែងក្នុងពិធីបើកវគ្គយល់ដឹងស្ដីពី “នីតិវិធី និងទម្រង់នៃការរៀបចំគម្រោង ស្នាដៃរបស់យុវជន” នៃកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រធានបទ “STEM និងការផលិតអាហារ” កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តយុវជនជាសិស្សានុសិស្សចំនួន២២៥ រូប មកពី២៥ រាជធានី-ខេត្ត ខិតខំប្រឹងប្រែងបន្តស្រាវជ្រាវរបកគំហើញថ្មីៗផ្សារភ្ជាប់បច្ចេកវិទ្យាស្ទែម។

ឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត មានប្រសាសន៍ថា យុវជនគួរខិតខំប្រឹងប្រែងបន្តទៅមុខ ព្រោះរបកគំហើញថ្មីៗតែងតែនៅចំពោះមុខ។ ទន្ទឹមគ្នានេះ យើងត្រូវតែធ្វើសមាហរណកម្មខ្លួនឯងស្របទៅតាមបច្ចេកវិទ្យាទាំងអស់នោះ។

ឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

រដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់បន្ថែមថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រចាំឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ឱ្យបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងលើការសិក្សា និងស្រាវជ្រាវមុខជំនាញដែលទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ លើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើមថ្មី និងច្នៃប្រឌិតនូវអ្វីដែលជាលទ្ធផលបានមកពីការសិក្សាស្រាវជ្រាវមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ព្រមទាំងផ្តល់ឱកាសឱ្យយុវជនបានចែករំលែកបទពិសោធន៍ និងបង្ហាញស្នាដៃរបស់ខ្លួនដែលបានសិក្សាស្រាវជ្រាវទៅដល់យុវជនដទៃ។

“ខ្ញុំសូមជំរុញនិងលើកទឹកចិត្តដល់ប្រតិភូចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់តាមដាន និងចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីនានារបស់អនុវិស័យការអភិវឌ្ឍយុវជន ដើម្បីជាយានក្នុងការអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សប្រកបដោយថាមពល”។

ឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ គឺជាកម្មវិធីដែលធ្វើឡើងសម្រាប់យុវជនសតវត្សទី២១ ដែលមានចំណេះដឹងគ្រប់គ្រាន់ ឧស្សាហ៍ព្យាយាម យល់ពីអ្នកដទៃ ចេះធ្វើការងារជាក្រុម ចេះរួបរួមគ្នា មានសុជីវធម៌ល្អ មានសុខភាពល្អ។ ទន្ទឹមគ្នានេះ ប្រទេសកម្ពុជា ត្រូវការយុវជនដែលមានបំណិនជាមួយនឹងស្នូលពិតប្រាកដសម្រាប់ថ្ងៃអនាគត។ ដូច្នេះ យុវជនត្រូវផ្ដល់ក្ដីសង្ឃឹមដល់ខ្លួនឯង ទោះនៅឆ្ងាយយ៉ាងណាក៏ដោយ យុវជននៅតែមានឱកាសប្រសិនជាយុវជនជាអ្នកមានចំណេះដឹងពិតប្រាកដ។

“សូមប្អូនៗរីករាយជាមួយខ្លួនឯង សប្បាយចិត្តជាមួយសមិទ្ធផលរបស់ខ្លួនឯងដែលធ្វើឱ្យឪពុកម្ដាយរបស់យើងមានមោទនភាពចំពោះយើង ធ្វើឱ្យលោកគ្រូអ្នកគ្រូមានមោទនភាពចំពោះយើង”។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន

លោក សួង ដារា ជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ខេត្តកំពង់ធំ មានប្រសាសន៍ថា នៅពេលបានដឹកនាំសិស្សចូលរួមកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ឆ្នាំ២០២៣នេះ លោកមានអារម្មណ៍ថា សប្បាយរីករាយ និងរំភើបចិត្តនៅពេលដែលក្រសួងអប់រំបានរៀបចំកម្មវិធីឱ្យសិស្សពីខេត្តផ្សេងៗ ព្រមទាំងលោកគ្រូ អ្នកគ្រូបានមកចូលរួមក្នុងវគ្គតម្រង់ទិសដើម្បីចូលរួមប្រកួតនៅខែក្រោយ។

គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ខេត្តកំពង់ធំ បន្ថែមថា កម្មវិធីស្ទែម (STEM) ពិតជាល្អខ្លាំងណាស់ ដោយសារនៅតាមសាលារៀនមានជ្រើសរើសប្រធានបទ ហើយឱ្យកូនសិស្សចាប់ផ្ដើមធ្វើការស្រាវជ្រាវ ដែលអាចជួយឱ្យកូនសិស្សផ្ដោតទៅលើផ្នែកវិទ្យាសាស្រ្ត រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យាជាដើម។ លើសពីនេះ បន្ទាប់ពីសិស្សបានធ្វើពិសោធន៍ពួកគាត់នឹងទទួលបានចំណេះដឹងថ្មី បង្កើនការស្រាវជ្រាវ និងចេះពីរបៀបសហការគ្នា និងចេះពីរបៀបក្នុងការរៀបចំសៀវភៅ ការធ្វើបទបង្ហាញ និងមានភាពឯករាជ្យដោយខ្លួនឯង។

លោក សួង ដារា ជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ខេត្តកំពង់ធំ ។

“សិស្សានុសិស្សដែលឆ្លងកាត់ការប្រកួតប្រជែងនេះហើយ គឺពួកគាត់នឹងមានចំណេះដឹងច្រើនទាក់ទងជាមួយស្ទែម។ នៅពេលពួកគាត់ចប់ថ្នាក់ទី១២ ហើយបន្តទៅថ្នាក់មហាវិទ្យាល័យ ចំណេះដឹង និងទេពកោសល្យរបស់គាត់មានគ្រប់គ្រាន់ និងកាន់តែទូលំទូលាយបន្ថែមទៀត”។

លោក សួង ដារា ជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ខេត្តកំពង់ធំ

លោក សួង ដារា រំពឹងថា ប្រសិនបើស្នាដៃកូនសិស្សបានស្រាវជ្រាវថ្មីមួយនៅក្នុងការផលិតអាហារមិនប្រើប្រាស់សារធាតុគីមី​ អាចរក្សាទុកបានយូរ និងមានតម្លៃថោក នោះនឹងនាំឱ្យប្រទេសកម្ពុជាយើងមានផលិតផលអាហារដែលជាស្នាដៃរបស់កូនខ្មែរ ។ ទន្ទឹមគ្នានេះ ​ប្រសិនបើសិស្សានុសិស្សបានស្រាវជ្រាវបន្ថែមទាក់ទងនឹងប្រធានបទ “STEM និងការផលិតអាហារ” ក្នុងពេលថ្ងៃអនាគតនៅពេលដែលពួកគាត់រៀនចប់នឹងមានចំណេះដឹងក្នុងការផលិតចំណីអាហារដែលមានគុណភាព និងមិនប៉ះពាល់ដល់សុខភាព។

យុវសិស្ស សៀវ ស៊ីថុង ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនឈូក ខេត្តកំពត បាននិយាយថា ស្ទែម គឺជាការសិក្សាទៅលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ស៊ីថុង បន្តថា ស្ទែមបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជាក៏ដូចជាសិស្សានុសិស្សផងដែរ ក្នុងនោះរួមមាន ទី១. ជួយអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ២. ជួយឱ្យប្រជាជនមានឱកាសការងារច្រើន។

សិស្សានុសិស្សចូលរួមក្នុងពិធីបើកវគ្គយល់ដឹងស្ដីពី “នីតិវិធី និងទម្រង់នៃការរៀបចំគម្រោង ស្នាដៃរបស់យុវជន” នៃកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រធានបទ “STEM និងការផលិតអាហារ” ។

សិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនឈូក ខេត្តកំពត រូបនេះ បន្ថែមថា បន្ទាប់ពីចូលរួមក្នុងកម្មវិធីបើកវគ្គយល់ដឹង ស្ដីពី “នីតិវិធី និងទម្រង់នៃការរៀបចំគម្រោង ស្នាដៃរបស់យុវជន” នៃកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រធានបទ “STEM និងការផលិតអាហារ” គេទទួលបានចំណេះដឹងថ្មីៗពីវាគ្មិន ដែលធ្វើឱ្យកាន់តែជ្រាបច្បាស់អំពីចំណេះដឹងទាំងនោះ។ លើសពីនេះ អាចបង្កើនចំណងមិត្តភក្ដិជាមួយសិស្សនុសិស្សផ្សេងទៀតទាំង ២៥ខេត្តក្រុង។

យុវតី លឹម ពុទ្ធិកញ្ញា ជាសិស្សថ្នាកទី១១ នៃវិទ្យាល័យហ៊ុន សែន ទេពនិមិត្ត ខេត្តប៉ៃលិន បាននិយាយថា ក្នុងនាមជាយុវជនសតវត្សទី២១ ការសិក្សាផ្នែកស្ទែម មានសារៈសំខាន់ខ្លាំងសម្រាប់យុវជនកម្ពុជាកាន់តែដឹងអំពីបច្ចេកវិទ្យាកាន់តែច្បាស់ជាងមុន ព្រោះអាចជួយឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខបន្តទៀត។ ពុទ្ធិកញ្ញា បន្តថា បច្ចុប្បន្នយើងកំពុងស្ថិតក្នុងបដិវត្តឧស្សាហកម្ម៤.០ ហេតុនេះ ​ការរស់នៅត្រូវតែដើរឱ្យទាន់តំណាក់កាលនៃភាពរីកចម្រើននៃសង្គម និងពិភពលោក។

គួរជម្រាបជូនថា ការប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដែលមានបេក្ខជន ២៥ក្រុមចូលរួមប្រកូត ។ ក្នុងនោះ គណៈកម្មការដាក់ពិន្ទុ នឹងវិនិច្ឆ័យលើស្នាដៃរបស់យុវជន ដូចជា ១. វីឌីអូខ្លី ២. សៀវភៅផែនការអាជីវកម្ម និង៣. ស្លាយបទបង្ហាញ ដើម្បីសម្រេចជ្រើសយក ក្រុមជ័យលាភីលេខ១ លេខ២ និងលេខ៣ រួមទាំងផ្ដល់រង្វន់ដល់ជ័យលាភី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ