កម្មវិធី​ AI សម្រាប់ការអប់រំក្នុងប្រទេសចិនមួយ អាចធ្វើឱ្យមនុស្សឆ្លាតជាងមុន ១០ដង

មានសាលារៀនតែមួយគត់នៅក្នុងភូមិ Baziyan ស្រុក Badong នៃខេត្ត Hubei ប្រទេសចិន។ ដូចតំបន់ផ្សេងទៀត ដែលនៅឆ្ងាយពីទីក្រុងធំៗនៅក្នុងប្រទេសដែរ គឺសាលាបឋមសិក្សា Baishaping កំពុងពិបាកស្វែងរកគ្រូបង្រៀន ដែលមានសមត្ថភាពខ្ពស់មកបង្រៀន។ ប៉ុន្តែ សិស្ស និងបុគ្គលិកនៅសាលានេះ កំពុងទទួលបានជំនួយពីប្រភពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺសិស្សនៅទីនេះ បានទទួលមេរៀនពីគ្រូបង្រៀន AI ដែលជាបទពិសោធថ្មីមួយសម្រាប់អ្នកសិក្សាក្នុងតំបន់។ 

ស្វ័យសិក្សាជាមួយគ្រូបង្រៀន AI

ខណៈពេលដែលប្រទេសចិនកំពុងព្យាយាមលុបបំបាត់គម្លាតនៃការអប់រំរវាងអ្នកនៅទីក្រុង និងជនបទ ភាពខុសគ្នានៅតែមាន ជាពិសេសគឺអតុល្យភាពរវាងធនធានអប់រំប្រកបដោយគុណភាព រវាងសាលានៅទីក្រុង និងជនបទ, ចំណុចនេះអាចធ្វើឱ្យសិស្សនៅតំបន់មួយចំនួន ប្រឈមនឹងកង្វះនៃការអប់រំប្រកបដោយគុណភាពខ្ពស់។

នៅសាលាបឋមសិក្សា Baishaping សិស្សានុសិស្សជាច្រើនកំពុងពិបាកក្នុងការអភិវឌ្ឍចំណេះដឹង លើមុខវិជ្ជាសំខាន់ៗ ដូចជា គណិតវិទ្យា និងសមត្ថភាពក្នុងការអានជាដើម។ ដូច្នេះ បុគ្គលិកអប់រំនៃសាលានេះ បានជ្រើសរើសវិធីសាស្ត្របង្រៀនដោយប្រើវេទិកាបញ្ញាសិប្បនិម្មិត (AI) ដើម្បីពង្រឹងសមត្ថភាពសិស្ស។ 

ដើម្បីស្វែងយល់គម្លាតនៃចំណេះដឹងរបស់សិស្សម្នាក់ៗ សិស្សទាំងអស់តម្រូវឱ្យឆ្លងកាត់ការធ្វើតេស្ត ជាមួយនឹងប្រព័ន្ធសិក្សា ដែលមានលក្ខណៈបត់បែន ដោយមានវេទិកា AI ជាមូលដ្ឋាន ដែលបច្ចេកវិទ្យានេះទទួលបានពីក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ Squirrel AI Learning។ បច្ចេកវិទ្យានេះ អនុញ្ញាតឱ្យសិស្សស្វ័យសិក្សា និងបង្កើតមេរៀនផ្ទាល់ខ្លួន ដែលមេរៀននេះ គឺសម្របនឹងសមត្ថភាពរបស់សិស្សម្នាក់ៗ។ 

បច្ចេកវិទ្យាដែលមានភាពបត់បែន 

មិនដូចឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ផ្សេងៗ ដែលផ្អែកលើគម្រូភាសាធំៗ ដូចជា ChatGPT ដែលអាចពន្យល់ប្រធានបទ ឬសូម្បីតែសរសេរសំណេរនោះទេ, ប្រព័ន្ធរបស់ Squirrel AI គឺជាអ្វី ដែលត្រូវបានគេហៅថា គម្រូសម្របខ្លួនធំ (Large adaptive Model-LAM)។ វារួមបញ្ចូលនូវបញ្ញាសប្បនិម្មិត (AI) ដែលមានលក្ខណៈបត់បែន (Adaptive AI) អាចរៀន និងសម្របខ្លួនទៅនឹងទិន្នន័យថ្មី ជាមួយនឹងគម្រូពហុមុខងារ សម្រាប់ដំណើរការអប់រំ ដែលអាចបញ្ចូលនូវធាតុជាច្រើន រួមទាំង អត្ថបទ រូបភាព និងវីដេអូ។ 

សម្រាប់ Squirrel AI ធាតុចូលនៃវេទិការនេះ រួមបញ្ចូលនូវទិន្នន័យពីសិស្សជាង ២៤លាននាក់ និងអាកប្បកិរិយាសិក្សាប្រមាណ ១០លាន ព្រមទាំងចំណេះដឹងមកពីគ្រូបង្រៀនដែលល្អបំផុតជុំវិញពិភពលោក។ នេះបើយោងតាមស្ថាបនិកវេទិកានេះ លោក Derek Haoyang Li ក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយ វេទិកាសេដ្ឋកិច្ចពិភពលោក។ 

ក្រុមហ៊ុននេះ ធ្វើការជាមួយគ្រូបង្រៀនជាច្រើន ដើម្បីរៀបចំវគ្គសិក្សា ដែលផ្ដល់នូវចំណេះដឹងជាច្រើន និងរំលេចនូវចំណុចតូចៗ ដើម្បីធ្វើយ៉ាងណា លុបបំបាត់គម្លាតចំណេះដឹងរបស់សិស្ស និងធានាថា សិស្សអាចមានលទ្ធភាពយល់នូវរាល់មេរៀន​ ដែលពួកគេបានរៀន។ អ្នកបង្កើតវេទិកា AI សម្រាប់ការអប់រំរូបនេះ យល់ថា វត្តមានរបស់ AI នឹងធ្វើ​ឱ្យការអប់រំផ្លាស់ប្ដូរខ្លាំង ហើយ AI នឹងជួយខួរក្បាលមនុស្សឱ្យឆ្លាតជាងមុន ១០ ដង។ 

ការអប់រំប្រកបដោយសមធម៌ 

បន្ទាប់ពីប្រើប្រាស់ប្រព័ន្ធបានត្រឹមតែមួយខែប៉ុណ្ណោះ សាលាបឋមសិក្សា Baishaping កំពុងមើលឃើញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងថ្នាក់រៀន ការចូលរួម និងទំនុកចិត្តរបស់សិស្ស។ 

លោក Li និយាយអំពីសិស្ស ដែលប្រើវេទិកានេះថា «យើងរកឃើញពីល្បឿនសិក្សារបស់គេផ្ទាល់ ហើយផ្ដល់ឱ្យពួកគេនូវសម្ភារ និងវិធីសាស្ត្របង្វឹកបានត្រឹមត្រូវ ដែលធ្វើឱ្យសិស្សទាំងអស់មានអារម្មណ៍ថា ពួកគេងាយស្រួលសិក្សា ហើយរៀនដោយសប្បាយចិត្ត។»

មិនមែនគ្រាន់តែសិស្សនៃសាលា Baishaping នោះទេ ដែលប្រើប្រព័ន្ធ Squirrel AI សម្រាប់សិក្សា។ ក្រុមហ៊ុននេះ បានដំណើរការមួយទសវត្សរ៍ទៅហើយ ហើយបច្ចុប្បន្ន មានមជ្ឈមណ្ឌល​សិក្សាជាង ២ ពាន់​ ក្នុងទីក្រុងជាទីច្រើន ក្នុងប្រទេសចិន។ កម្មវិធីនេះ មានសិស្សចុះឈ្មោះសិក្សាជាង ២៤លាននាក់ និងបានផ្ដល់គណនីសិក្សាដោយឥតគិតថ្លៃ ចំនួន ១០លាន ដល់គ្រួសារក្រីក្រក្នុងប្រទេសចិន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»