សេអ៊ូល ផ្ដួលទីក្រុងឡុងដ៍ ក្លាយជាទីក្រុងល្អបំផុតសម្រាប់និស្សិតអន្តរជាតិបន្តការសិក្សា នៅឆ្នាំ២០២៦

ទីក្រុងសេអ៊ូល បានក្លាយជាជាទីក្រុងល្អបំផុតរបស់ពិភពលោក សម្រាប់និស្សិតអន្តរជាតិក្នុងឆ្នាំ២០២៦ ដោយឈរនៅលើកំពូលតារាង QS Best Student Cities ជាមួយនឹងពិន្ទុល្អឥតខ្ចោះ ១០០ពិន្ទុ។

រដ្ឋធានីរបស់កូរ៉េខាងត្បូងបានឡើងចំណាត់ថ្នាក់ពីឆ្នាំមុន វ៉ាដាច់ទីក្រុងតូក្យូ ដែលស្ថិតក្នុងលំដាប់ទី២ ដោយបាត់តំណែងកំពូល ព្រោះតែបាត់ពិន្ទុត្រឹមតែ ០.០១ ពិន្ទុប៉ុណ្ណោះ។

ទីក្រុងឡុងដ៍ ដែលធ្លាប់ឈរចំណាត់ថ្នាក់កំពូលកាលពីឆ្នាំមុន បានធ្លាក់មកចំណាត់ថ្នាក់លេខ៣ ជាមួយនឹងពិន្ទុ ៩៧,១។

ចំណាត់ថ្នាក់ប្រចាំឆ្នាំ ដោយក្រុមហ៊ុនប្រឹក្សាអប់រំ QS បានវាយតម្លៃទីក្រុង ដោយផ្អែកលើគុណភាពសាកលវិទ្យាល័យ ចំនួននិស្សិតអន្តរជាតិ បំណងប្រាថ្នារបស់និស្សិត ឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា តម្លៃសមរម្យ និងមតិស្ថាបនាពីសំណាក់និស្សិត។

សម្រាប់ទីក្រុងកំពូលទាំង ១០ នៅឆ្នាំនេះ មានទីក្រុងចំនួន ៦នៅអឺរ៉ុប ២នៅអាស៊ី និង២នៅអូសេអានី។ ទីក្រុងមុយនិច, ម៊ែលបន និងស៊ីដនី ស្ថិតនៅចំណាត់ថ្នាក់ទី៤ ទី៥ និងទី៦ រៀងគ្នា។

ទីក្រុងប៊ែកឡាំងបានធ្លាក់ចំណាត់ថ្នាក់ ពីលេខ២ ទៅលេខ៧ ខណៈទីក្រុងប៉ារីស និងហ្សូរិច ស្ថិតនៅចំណាត់ថ្នាក់ទី៨ និងទី៩។ ទីក្រុងវីយែន ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ បន្ទាប់ពីឡើងចំណាត់ថ្នាក់ចំនួន ៤ថ្នាក់។

ដើម្បីធ្វើឱ្យតារាងចំណាត់ថ្នាក់នេះមានគុណភាពស្ដង់ដា ទីក្រុងមួយត្រូវតែមានអ្នករស់នៅយ៉ាងតិច ២៥ម៉ឺនានាក់ និងសាកលវិទ្យាល័យ ២ ឬច្រើន ដែលនឹងទទួល​បានលក្ខណៈពិសេស នៅក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យ QS World ចុងក្រោយបំផុត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...