ធ្វើយូហ្គា និងសមាធិរៀងរាល់ព្រឹក ជួយ​ដល់សុខភាពផ្លូវកាយ និង​ផ្លូវចិត្ត ព្រមទាំងពង្រឹងផលិតភាពការងារ និង​ការសិក្សា

ការសិក្សាបានរកឃើញថា ហាត់យូហ្គា និងសមាធិរៀងរាល់ព្រឹក ជួយលើកកម្ពស់ទាំងសុខភាពផ្លូវកាយនិងចិត្ត និងពង្រឹងសុខុមាលភាព ផលិតភាពមុនពេលចាប់ផ្តើមការងារ ឬការសិក្សានៅថ្ងៃថ្មី។ បើតាមគេហទំព័រ onlymyhealth បានឱ្យនូវសារៈសំខាន់មួយចំនួន ចំពោះបុគ្គលដែលជ្រើសរើសអនុវត្តន៍ហាត់យូហ្គានិងសមាធិ នៅពេលព្រឹក ព្រមទាំងបង្ហាញហេតុផលជាច្រើនដែលមនុស្សគួរតែប្រតិបត្តិឱ្យបានជាប្រចាំ។

១.កាត់បន្ថយស្រ្តេស ៖  យោងតាមការសិក្សារបស់ American Psychological Association បង្ហាញថា ៨៤ភាគរយ នៃយុវ័យសុទ្ធតែធ្លាប់ទទួករងផលប៉ះពាល់នូវបញ្ហាភាពតានតឹងដែលមានសភាពរ៉ាំរ៉ៃ ចំណែក​ឯការហាត់យូហ្គា និងសមាធិ ជាវិធីដ៏ពេញនិយមសម្រាប់ពួកគេ ក្នុងការកាត់បន្ថយស្រ្តេស និងភាពតានតឹង។ តាមរយៈការអនុវត្តន៍វិធីសាស្រ្តបែបនេះរឿយៗនៅពេលព្រឹកព្រលឹម លោកអ្នកអាចនឹងទទួលបានបទពិសោធន៍វិជ្ជមានក្នុងពេលមួយថ្ងៃតែម្តង ហើយវាក៏ជាគន្លឹះអាចកាត់បន្ថយបញ្ហាស្រ្តេស និងជៀសចេញពីបញ្ហាស្មុគស្មាញបានមួយឡែក។

២. ពង្រឹងនិងអភិវឌ្ឍន៍ជំនាញបត់បែន ៖ ការអនុវត្តសកម្មភាពហាត់យូហ្គាឱ្យបានទៀងទាត់រៀងរាល់ថ្ងៃ គឺជាការពង្រឹង និងអភិវឌ្ឍកម្លាំងសាច់ដុំនៃរាងកាយ ហើយវាប្រៀបដូចជាកំពុងបន្សាំរាងកាយរបស់អ្នកឱ្យវិវឌ្ឍបាននូវភាពស្វាហាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ និងពន្លឿនភាពរហ័សរហួនផងដែរ។

៣. ជំរុញសមត្ថភាពផ្តោតនិងផលិតភាព ៖ សមាធិជាសកម្មភាពមួយដែលសម្រួច និងជំរុញការផ្តោតអារម្មណ៍។ ការចាប់ផ្តើមថ្ងៃថ្មី ជាមួយនឹងភាពស្រស់បស់ ច្បាស់លាស់អំពីអ្វីដែលកំពុងធ្វើឬបន្តធ្វើ ព្រមទាំងមានស្មារតីផ្តោតបានល្អ ដែលជាចំណែកមួយងយ៉ាងសំខាន់ដែលអាចជំរុញផលិតភាព និងការធ្វើសេចក្ដីសម្រេចចិត្ត។

៤. រក្សាផាសុកភាព ៖ ការប្រព្រឹត្តយ៉ាងខ្ជាប់ខ្ជួននូវការហាត់យូហ្គា និងសមាធិ នាំ​ឱ្យលោកអ្នកមានទស្សនវិស័យក្នុងជីវិតពោរពេញដោយភាពវិជ្ជមាន ថែមទាំងជំរុញបាននូវសុខុមាលភាពផ្លូវចិត្ត និងបង្កើនបាននូវភាពរឹងមាំក្នុងការប្រឈមមុខនឹងបញ្ហាដែលកើតមានក្នុងការរស់នៅប្រចាំថ្ងៃ។

៥. សុខភាពរាងកាយរឹងប៉ឹង ៖ ហាត់យូហ្គាបានទៀងទាត់រៀងរាល់ថ្ងៃ អាចជៀសចាកពីជំងឺសរសៃឈាមបេះដូង ជួយឱ្យអរម៉ូនក្នុងរាងកាយមានតុល្យភាព និងជំរុញបាននូវប្រព័ន្ធ​ភាពស៊ាំ និងផ្នែកដទៃនៃរាងកាយផងដែរ ។ ការអនុវត្តសមាធិ និងធ្វើយូហ្គា យូរៗទៅ ឬក៏ធ្វើឱ្យក្លាយជាទម្លាប់មួយនៃដំណើរជីវិតរបស់អ្នក គឺជាការផ្លាស់ប្តូរភាពវិជ្ជមានដោយសាមញ្ញៗ និងស្ងាត់ៗ ទៅកាន់របៀបរស់នៅប្រចាំថ្ងៃ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...