អ្នកជំនាញអប់រំសាកលវិទ្យាល័យ Stanford បង្ហាញពីបច្ចេកវិទ្យាសំខាន់ ដែលនឹងត្រូវបានប្រើក្នុងថ្នាក់រៀនចាប់ពីឆ្នាំ២០២៤

ព្រឹទ្ធបុរសនៃ Stanford Graduate School of Education និងអ្នកជំនាញអប់រំជាច្រើនទៀត បានសិក្សាអំពីនិន្នាការបច្ចេកវិទ្យាថ្មីមួយចំនួន ដែលអាចដាក់ឱ្យប្រើប្រាស់ក្នុងថ្នាក់រៀន។

ភាពជឿនលឿននៃបច្ចេកវិទ្យាថ្មីៗ កំពុងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ក្នុងវិស័យអប់រំ រាប់ចាប់តាំងពីសារស្វ័យប្រវត្តិដោយបញ្ញាសិប្បនិម្មិត (AI) ដូចជា ChatGPT រហូតដល់ការកើនឡើងនៃលទ្ធភាពប្រើប្រាស់ឧបករណ៍និម្មិត VR (virtual-reality) ដែលពង្រីកលទ្ធភាពនៃការសិក្សាឱ្យកាន់តែទូលំទូលាយ។ សម្រាប់អ្នកអប់រំ ចំណុចសំខាន់នៃបច្ចេកវិទ្យានេះ គឺក្ដីសង្ឃឹម ដែលអ្នកសិក្សាគ្រប់រូបអាចទទួលបានឱកាសស្មើគ្នាក្នុងការអភិវឌ្ឍចំណេះដឹង និងជំនាញ ដែលពួកគេត្រូវការសម្រាប់ការរស់នៅ។ ប៉ុន្តែវត្តមាននៃបច្ចេកវិទ្យានេះ ក៏មានគុណវិបត្តិមួយចំនួនដែរ។

លោក Dan Schwartz ព្រឹទ្ធបុរសនៃ (GSE) និងជាសាស្ត្រាចារ្យផ្នែកបច្ចេកវិទ្យាអប់រំ បានលើកឡើងថា «បច្ចេកវិទ្យានឹងនាំឱ្យមានការផ្លាស់ប្ដូរដ៏អស្ចារ្យសម្រាប់ការអប់រំ, វាបង្កើតឱ្យមានមូលដ្ឋានថ្មីសម្រាប់ការបង្រៀន។» លោកបន្តថា «ប៉ុន្តែមិនមែនវិធីបង្រៀនថ្មីៗទាំងអស់សុទ្ធតែល្អសម្រាប់ការអនុវត្តនោះទេ, ដូច្នេះ នេះជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ស្វែងយល់ពីបច្ចេកវិទ្យា និងបង្កើតវិធីសាស្ត្រថ្មីៗ ក្នុងការបង្រៀន។»

ទន្ទឹមនឹងនេះ លោក Schwartz និងអ្នកជំនាញអប់រំនៃសាកលវិទ្យាល័យ Stanford បានសិក្សាអំពីនិន្នាការបច្ចេកវិទ្យាចំនួន ៤ ដែលអាចដាក់ឱ្យប្រើប្រាស់ក្នុងថ្នាក់រៀននៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ។ 

ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) 

នៅឆ្នាំ ២០២៣ រឿងដ៏ធំមួយក្នុងវិស័យបច្ចេកវិទ្យា និងការអប់រំបានផ្ទុះឡើង គឺវត្តមាននៃបញ្ញាសិប្បនិម្មិត (AI) ដូចជា ChatGPT និងសារស្វ័យប្រវត្តិដោយបញ្ញាសិប្បនិម្មិត (AI) ជាច្រើនទៀត ត្រូវបានដាក់ឱ្យប្រើប្រាស់។ អ្នកជំនាញអប់រំមួយចំនួន បានបង្ហាញការព្រួយបារម្ភភ្លាមៗថា សិស្សនឹងប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីបន្លំកិច្ចការសាលា និងកិច្ចការស្រាវជ្រាវរបស់ពួកគេ។ អ្នកអប់រំជាច្រើនក៏បានស្វែងរកវិធីទាញយកឱកាសពីបច្ចេកវិទ្យានេះដែរ ដូចជា ប្រើ ChatGPT ដើម្បីបង្កើតអំណានសម្រាប់សិស្ស និងបង្វឹកសិស្សអំពីរបៀ​បសរសេរសំណេរជាដើម។ 

លោក Victor Lee សាស្ត្រាចារ្យនៅ GSE និងជាអ្នកដឹកនាំមហាវិទ្យាល័យសម្រាប់គំនិតផ្ដួចផ្ដើម A + Education បានលើកឡើងថា បញ្ញាសិប្បនិម្មិត (AI) ក៏អាចជួយសម្រួលការងារស្វ័យប្រវត្តិមួយចំនួន ដូចជា ការកំណត់ចំណាត់ថ្នាក់ និងបង្កើតផែនការមេរៀន ហើយអនុញ្ញាតឱ្យគ្រូមានឱកាសធ្វើការងារផ្សេងៗ ដែលពាក់ព័ន្ធនឹងវិជ្ជាជីវៈ និងជំនាញទន់ បានកាន់តែច្រើន។ «ខ្ញុំរីករាយនៅពេលឃើញចលនាឆ្ពោះទៅរកការបង្កើតបញ្ញាសិប្បនិម្មិត (AI) ដែលជួយឱ្យវិជ្ជាជីវៈគ្រូបង្រៀនកាន់តែប្រសើរឡើង ប៉ុន្តែមិនមែន ដើម្បីជំនួសគ្រូបង្រៀន។ លើសពីនេះ បច្ចេកវិទ្យានឹងផ្ដល់ពេលវេលាសម្រាប់ពួកគេបំពេញការងារបានរឹតតែល្អ ហើយខ្ញុំនឹងសង្ឃឹមថា នឹងមានបច្ចេកវិទ្យាបែបនេះ ថ្មីៗបន្ថែមទៀត។» លោក Victor Lee សាស្ត្រាចារ្យនៅ GSE និងជាអ្នកដឹកនាំមហាវិទ្យាល័យសម្រាប់គំនិតផ្ដួចផ្ដើម A + Education។

លោកក៏បានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការបង្រៀនសិស្សអំពីវិធីប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យពួកគេចេះរបៀបសួរសំណួរ និងវិភាគការអភិវឌ្ឍ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ លោក Lee ដែលជានាយក CRAFT (Classroom-Ready Resources about AI for Teaching) បានផ្ដល់នូវវគ្គសិក្សាឥតគិតថ្លៃ ដើម្បីជួយបង្រៀនអក្ខរកម្មបញ្ញាសិប្បនិម្មិត ដល់សិស្សថ្នាក់វិទ្យាល័យ។ លោកបានបន្ថែមថា បញ្ញាសិប្បនិម្មិត (AI) នឹងមិនទៅណាទេ ដូច្នេះយើងត្រូវបង្រៀនសិស្សឱ្យយល់ និងគិតប្រកបដោយការត្រេះរិះខ្ពស់ នៅពេលប្រើបច្ចេកវិទ្យានេះ

លើកកម្ពស់បរិយាកាសសិក្សាដោយប្រើបច្ចេកវិទ្យា AR, VR និង MR

ការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា AR (Augmented reality), VR (Virtual reality) និង MR (mixed reality) ក៏ត្រូវបានគេរំពឹងថា នឹងកើនឡើងការប្រើប្រាស់ក្នុងថ្នាក់រៀនផងដែរ។ ជាពិសេស ឧបករណ៍កម្រិតខ្ពស់ថ្មីៗ ដែលបានដាក់ឱ្យប្រើប្រាស់ក្នុងទីផ្សា នាឆ្នាំ២០២៤នេះ។

បច្ចុប្បន្ន លទ្ធភាពនៃការអប់រំ គឺលើសពីការស្ដាប់ ដោយពាក់កាសនឹងត្រចៀក ហើយសិក្សាពីចម្ងាយ។ ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ សិស្សអាចបង្កើតសេណារីយ៉ូ ៣៦០ ដឺក្រេ ដើម្បីសិក្សា និងភ្ជាប់ទំនាក់ទំនងនឹងពិភពនិម្មិត ដោយគ្រាន់តែប្រើទូរស័ព្ទដៃ ឬកាមេរ៉ាដែលមានតម្លៃថោក និងឧបករណ៍អេឡិចត្រូនិចសាមញ្ញ។ ដូច្នេះ សិស្សអាចសិក្សាអំពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងបញ្ហាផ្សេងៗទៀត ដែលអាចកើតមាននាពេលអនាគត។ 

ការលេងហ្គេមសិក្សា

និន្នាការមួយទៀត ដែលអ្នក​ជំនាញរំពឹងថា នឹងកើនឡើង គឺការលេងហ្គេមជាសកម្មភាពសិក្សា ដែលជារឿយៗ សកម្មភាពនេះ អាចជំរុញឱ្យសិស្សកាន់តែមានចំណាប់អារម្មណ៍លើការសិក្សា។ លោក Schwartz បាននិយាយថា ការលេងហ្គេមសិក្សា (Gamification) គឺជាការលើកទឹកចិត្តដ៏ពិសេសសម្រាប់សិស្ស ទិដ្ឋភាពសំខាន់មួយនៃកម្មវិធីនេះ គឺការផ្ដល់រង្វាន់ដល់សិស្ស ដែលមានឥទ្ធិពលខ្លាំងលើការសិក្សារបស់សិស្ស។

អ្នកជំនាញរូបនេះ សង្ឃឹមថា នឹងឃើញគម្រូនៃសកម្មភាពបង្រៀន និងរៀន ប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត ដើម្បីឱ្យសិស្សមានកម្លាំងចិត្តសិក្សា និងចូលរួមកាន់តែសកម្មក្នុងការរៀនសូត្រ។

ការប្រមូលទិន្នន័យ និងការវិភាគ

ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងសាលារៀនកំពុងបង្កើតទិន្នន័យយ៉ាងច្រើន អំពីសកម្មភាពរបស់សិស្សក្នុងថ្នាក់រៀន និងនៅលើអ៊ីនធឺណិត។ លោក Schwartz លើកឡើងថា បច្ចុប្បន្ន អ្នកអប់រំអាចប្រមូលទិន្នន័យ ដោយប្រើពេលមួយភ្លែតប៉ុណ្ណោះ រាល់សកម្មភាពរបស់សិស្ស ដែលបានបង្កើតលើអនឡាញ។ លោកបន្តថា ទិន្នន័យទាំងនោះ អាចបង្ហាញពីបញ្ហាប្រឈមរបស់សិស្ស និងអាចបង្កើតវិធីសាស្ត្របង្រៀនសម្រាប់សិស្សខុសៗគ្នា រាប់ចាប់តាំងពីការដោះស្រាយលំហាត់គណិតវិទ្យា រហូតវិធីសាស្ត្រសរសេរកិច្ចការស្រាវជ្រាវ។ 

ម្យ៉ាងទៀតបច្ចេកវិទ្យា ដែលផ្ដល់ឱកាសឱ្យសិស្សស្វ័យសិក្សា អាចបង្កើតខ្លឹមសារដែលស្របតាមចំណាប់អារម្មណ៍ កម្រិតចំណេះដឹងរបស់សិស្ស និងធ្វើឱ្យមេរៀនកាន់តែមានលក្ខណៈសម្បូរបែបសម្រាប់អ្នកសិក្សាច្រើនភាសា និងសិស្សដែលមានពិការភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...