ភ្នំពេញ – តាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះកុមារា ហ៊ឺ ទៀងគីមហុង ដែលមានអាយុ១៣ឆ្នាំ បានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី៥ ធ្នូ ដោយទទួលបាននិទ្ទេស C។
សម្តេចតេជោបានរៀបរាប់ពីប្រវត្តិរបស់ កុមារា ហ៊ឺ ទៀងគីមហុង ថា កុមារម្នាក់នេះ កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០០៩ នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ សព្វថ្ងៃមានអាយុ ១៣ឆ្នាំ មានឪពុកឈ្មោះ ហ៊ឺ ចាន់ជួង អាយុ ៥៦ឆ្នាំ មុខរបរជា បុគ្គលិកធនាគារចូលនិវត្តន៍ និងម្តាយឈ្មោះ នៅ សុភួង អាយុ ៥៤ឆ្នាំ មុខរបរជា គ្រូបង្រៀននៅនាយកដ្ឋានបណ្តុះបណ្តាលវិក្រឹតការភ្នំពេញ។
គីមហុង មានបងប្អូនប្រុស ០២នាក់ គឺឈ្មោះ អ៊ូ ស៊ាវហ្វុង អាយុ ២៨ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ភ្នំពេញ និង គីមហុង អាយុ ១៣ឆ្នាំ។ បច្ចុប្បន្ន គីមហុង រស់នៅផ្ទះ២៤អា ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីក្រុមគ្រួសារគឺនៅពេលដែល គីមហុង បានចាប់បដិសន្ធិឡើង គឺបានធ្វើឱ្យគ្រួសារសប្បាយរីករាយនិងមានភាពចម្រុងចម្រើន។ នៅពេល គីមហុង ដឹងក្តីគឺចេះរៀបអក្សរក្រមទាំងខ្មែរ និងអង់គ្លេស ចេះអានអក្សរ ពាក្យរាជសព្ទ បាលី សំស្រឹ្តត នៅអាយុ ២ឆ្នាំ និងចេះអានសារជូនពរសម្តេច និងសារចូលរួមរំលែកទុក្ខអតីតព្រះមហាក្សត្រសម្តេចព្រះ នរោត្តម សីហនុ នៅអាយុ ៣ឆ្នាំ ដោយគ្មានអ្នកណាបង្ហាត់បង្រៀនឡើយ ។

នៅអាយុ ៧ឆ្នាំ គីមហុង បានចូលរៀនថ្នាក់ទី ៦ នៅសាលាបឋមសិក្សា ហ៊ុន សែន អនុវត្ត ខេត្តតាកែវ។ នៅទីនោះ គីមហុង ចេះអាន ចេះសរសេរ និយាយភាសាអង់គ្លេសបានល្អ និងចេះធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី៤ដល់ថ្នាក់ទី៧ ព្រមទាំងចេះស្រាវជ្រាវ និងពិសោធន៍ដោយមើលតាម Internet និងYoutube ។
នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៧ ជំនួយការរបស់សម្តេចតេជោ គឺលោក ដួង តារា បានជួប គីមហុង នៅភ្នំពេញ ដោយបានធ្វើតេស្តសមត្ថភាពដូចជាការអានសារជូនពរសម្តេចតេជោ អានភាសាអង់គ្លេស និងធ្វើតេស្តលំហាត់គណិតវិទ្យាថ្នាក់ទី៤-ទី៧ និងប្រើប្រាស់កុំព្យូទ័រស្រាវជ្រាវឯកសារតាមបណ្តាញអ៊ីនធឺណែត Google។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ជំនួយការសម្តេចតេជោបានចុះទៅជួប គីមហុង ផ្ទាល់មួយលើកទៀតនៅឯនិវេសនដ្ឋានគ្រូបង្រៀន សាលាគរុកោសល្យវិក្រឹតិការ ខេត្តតាកែវ ដោយបានធ្វើតេស្តសមត្ថភាព គីម ហុង លើគណិតវិទ្យាថ្នាក់ទី១០-ថ្នាក់ទី១២ ដែលនៅពេលនោះ គីមហុង មានអាយុត្រឹមតែ ៧ឆ្នាំប៉ុណ្ណោះអាចធ្វើលំហាត់បាន។
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សម្តេចក៏បានជួប គីមហុង និងក្រុមគ្រួសារ ដោយបានឱ្យធ្វើតេស្ត គណិតវិទ្យា និងវិធីស្រាវជ្រាវវាស់ទីតាំងភូមិសាស្រ្តផែនទីនៅលើ Google map និង ឱ្យនិយាយ អង់គ្លេសជាមួយចៅស្រីរបស់សម្តេច។ ដោយមើលឃើញពីសមត្ថភាពខ្ពស់របស់ គីមហុង នៅខែសីហា ឆ្នាំ២០១៧ សម្តេចតេជោ និងក្រុមគ្រួសារបានធ្វើអំណោយផ្ទះមួយខ្នងនៅស្ទឹងមានជ័យដើម្បី គីមហុង មានឱកាសបន្តការសិក្សានៅភ្នំពេញ រួមទាំងប្រាក់ឧបត្ថម្ភប្រចាំឆ្នាំមួយចំនួនផងដែរ។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ គីមហុង បានទទួលអាហារូបករណ៍ចូលរៀនថ្នាក់ទី៨ នៅសាលា ប៊ែលធី អន្តរជាតិ សាខាទី៩ (ស្ទឹងមានជ័យ) រាជធានីភ្នំពេញនៅអាយុ ០៨ឆ្នាំ និងបានបន្តសិក្សាថ្នាក់ចំណេះទូទៅរហូតដល់ថ្នាក់ទី១២ ព្រមទាំងបានប្រឡងបាក់ឌុបកាលពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។
គីមហុង ក៏បានទទួលអាហារូបករណ៍សិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ ចាប់ពីកម្រិតទី១ (Level 1) ដល់កម្រិតទី១២ (Level 12) ដែលមានការយកចិត្តទុកដាក់ពី លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងលោកនាយកសាខា ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិ ទី៩ (ស្ទឹងមានជ័យ)។
ចំពោះការសិក្សាថ្នាក់ចំណេះទូទៅ នៅក្នុងថ្នាក់រៀន គីម ហុង ត្រូវបានដាក់ឱ្យសិក្សាជាមួយសិស្សដែលរៀនចប់ថ្នាក់ទី៧ ដែលមានចំណាត់ថ្នាក់ ពីលេខ១ ដល់លេខ៣ ហើយត្រូវឡើងថ្នាក់ទី៨ ដែលមានសិស្សសរុបចំនួន ២០នាក់។ ក្នុងការសិក្សា គីមហុង ទទួលបានចំណាត់ថ្នាក់ប្រចាំខែ ល្អប្រសើរលើគ្រប់មុខវិជ្ជា ជាពិសេស គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។
ដោយឡែក ផ្នែកភាសាអង់គ្លេស ចៅ គីមហុង ក៏បានធ្វើតេស្តជាប់ និងចូលរៀនថ្នាក់ភាសាអង់គ្លេសទូទៅចាប់ពីកម្រិតទី១ (Level 1) ដល់កម្រិតទី១២ (Level 12) ដោយសិក្សារយៈពេល ៦ឆ្នាំ។ បច្ចុប្បន្ន គីមហុង កំពុងសិក្សាកម្រិតទី១១ (Level 11) ដោយទទួលបានចំណាត់ថ្នាក់លេខ១ នៅគ្រប់វគ្គ ក្នុងចំណោមសិស្ស ៣០នាក់ និងបន្តទៅបញ្ចប់កម្រិតទី១២ (Level 12) នៃកម្មវិធីភាសាអង់គ្លេសទូទៅរបស់សាលា ប៊ែលធី អន្តរជាតិ ផងដែរ។

តាមការជួបធ្វើតេស្តដោយផ្ទាល់ជាមួយ គីមហុង រហូតបានប្រឡងជាប់បាក់ឌុបនៅអាយុ១៣ឆ្នាំ ៣ខែ ៦ថ្ងៃ សម្តេចតេជោបានបញ្ជាក់ថា សម្តេចអាចនិយាយបានថា គីម ហុង គឺជាមនុស្សទេព។ សម្តេចថា លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះច្រើននាក់ទេ។
« គីម ហុង មានសមត្ថភាពច្រើនជាងខ្ញុំលើការប្រើកុំព្យួទ័រ និងភាសាអង់គ្លេស នេះជាការពិតមួយដែលខ្ញុំត្រូវតែទទួលយក។ លើសមត្ថភាពពិសេសនេះ យើងអាចធ្វើការប៉ាន់ស្មានវាយតម្លៃថាបើ គីមហុង ចូលសាកលវិទ្យាល័យនៅអាយុ ១៣ ឆ្នាំ គឺបញ្ចប់បរិញ្ញាបត្រនៅអាយុ ១៧ឆ្នាំ។ បើ គីម ហុង បន្តទៅអនុបណ្ឌិតគឺអាចបញ្ចប់នៅអាយុ ១៩ឆ្នាំ ហើយបើបន្តទៅថ្នាក់បណ្ឌិតគឺអាចបញ្ចប់នៅអាយុ ២៣ឆ្នាំ។ ប៉ុន្តែប្រសិនបើ គីម ហុង ជ្រើសរើមុខវិជ្ជាដែលខ្លួនពេញចិត្តរៀន ឬរៀនផ្លោះយកក្រេឌិត (Credit) គីម ហុង អាចបញ្ចប់ថ្នាក់បណ្ឌិតនៅអាយុតិចជាងនេះ»។
ជាមួយគ្នានេះ សម្តេចក៏បានរំលឹកដែរថា សម្តេចនឹងទទួលរ៉ាប់រងទាំងអស់លើការឈានឡើងរបស់ គីម ហុង ហើយសម្តេចក៏សូមជូនពរឱ្យ គីមហុង ទទួលបានជោគជ័យក្នុងការសិក្សានិងនៅក្នុងជីវិត។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោក៏បានសូមចូលអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល និងចៅៗទាំងអស់ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស ហើយសម្តេចក៏សូមអរគុណលោកគ្រូអ្នកគ្រូដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឱ្យទទួលបាននូវលទ្ធផលល្អ និងសូមអរគុណដល់គណៈកម្មការរៀបចំការប្រឡង សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសដែលបានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងប្រកបដោយជោគជ័យ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2023
កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ផ្តល់ការសិក្សាជំនាញ១១ ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានប្រកាសផ្តល់ការសិក្សាជំនាញចំនួន១១ ដោយឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាកម្មករនិយោជិកក្រៅប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

ឱកាសអាហារូបករណ៍ Lester B. Pearson ទៅសិក្សានៅ University of Toronto សម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2026
ឱកាសសម្រាប់សិស្សានុសិស្សកម្ពុជាដែលបញ្ចប់ថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសកាណាដាបានមកដល់ហើយ។ ពេលនេះអាហារូបករណ៍ Lester B. Pearson International Scholarship 2027
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































