ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បំណិនសតវត្សទី២១ និងបំណិនឌីជីថលសំខាន់សម្រាប់យុវជនកម្ពុជា ហើយកម្មវិធីប្រកួតប្រជែងដេញដោលយុវជនថ្នាក់ជាតិ បានចូលរួមពង្រឹងសមត្ថភាពយុវជនឱ្យរៀនសូត្រពីបំណិនសតវត្សទី២១ ។ ឯកឧត្តមមានប្រសាសន៍ កាលពីថ្ងៃព្រហសត្បិ៍ម្សិលមិញក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២១ វគ្គផ្តាច់ព្រ័ត្រ ស្របខួបលើកទី២១ នៃទិវាអន្តរជាតិសម្រាប់យុវជន ក្រោមប្រធានបទ ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ យុវជនប្រកបដោយនវានុវត្តន៍ ដើម្បីមនុស្សជាតិ និងសុខភាពជាសាកល ។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បញ្ជាក់ថា ដើម្បីឆ្លើយតបបំណិនសតវត្សទី២១ សិស្សានុសិស្សត្រូវស្វ័យសិក្សាជាប្រចាំ មានបំណិនសិក្សាពេញមួយជីវិត មានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងមានបំណិនល្អក្នុងការរស់នៅ ។ លើសពីនេះ បុគ្គលដែលសុខភាពល្អអាស្រ័យលើមានបំណិនរស់នៅល្អ ចរិយាសម្បទា សីលធម៌ ជាទុនមួយនាំឱ្យមនុស្សក្លាយជាអ្នកដឹកនាំល្អ ។
ឯកឧត្តមបណ្ឌិត វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា បុគ្គលមានជំនាញខ្ពស់ទាមទារឱ្យមានចំណេះដឹងឌីជីថល អក្ខរកម្មឌីជីថល ហើយចង់បានសង្គមឌីជីថលត្រូវមានពលរដ្ឋឌីជីថល ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សង្គមឌីជីថលជាគោលដៅយូរអង្វែងរបស់កម្ពុជាដែលត្រូវការពេលយូរដើម្បីទៅដល់។ ទន្ទឹមនឹងនេះ យុវជនឌីជីថលត្រូវរៀនសម្របខ្លួនជាមួយបច្ចេកវិទ្យា មានផ្នត់គំនិតប្រកបដោយសីលធម៌ មានវិន័យ ខិតខំរៀនសូត្រ ខិតខំធ្វើការ ឱ្យតម្លៃទៅលើការងារ និងមានទំនាក់ទំនងល្អក្នុងសង្គម ។
ចំណែកឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ការអភិវឌ្ឍឌីជីថលជារឿងសំខាន់របស់ប្រទេសជាតិ ។ ទន្ទឹមនឹងនេះ យុវជនមានបំណិនជីថលជាជោគជ័យមួយក្នុងជីវិត ខ្លាំងទាំងចំណេះដឹង ខ្លាំងទាំងសេដ្ឋកិច្ច និងចេះផ្សារភ្ជាប់ឌីជីថលជាមួយរបៀបរស់នៅ ។ ឯកឧត្តមបន្តថា បំណិនឌីជីថលបូកផ្សំនឹងរបៀបរស់ល្អនៅជាសុភមង្គលក្នុងដំណើរជីវិតរបស់យុវជនម្នាក់ៗ ។
បំណិនសតវត្សទី២១ មានបីសំខាន់ៗ រួមមាន ទី១-បំណិននៃការសិក្សារៀនសូត្រ ផ្ដោតលើការត្រិះរិះពិចារណា ការគិតដោយមានភាពច្នៃប្រឌិត ការសហការ និងការទំនាក់ទំនង ។ ទី២-បំណិននៃការទទួលព័ត៌មានថ្មីៗ ដូចជាសិស្សត្រូវមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងផ្នែកបច្ចេកវិទ្យា ។ ទី៣-បំណិនជីវិត ផ្តោតលើការចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃ ការចេះផ្តួចផ្តើមគំនិត ភាពជាអ្នកដឹកនាំ និងផលិតភាពការងារ ។ បំណិនទាំងនេះសំខាន់សម្រាប់សិស្សានុសិស្សក្នុងសម័យសេដ្ឋកិច្ចពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មាន ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជំរុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០ ។ ទន្ទឹមមគ្នានេះទាមទារឱ្យយុវជនមានបំណិនសតវត្សទី២១ និងបំណិនឌីជីថល មានការអប់រំទូលំទូលាយ ដើម្បីអាចឆ្លើយតបការដាក់ចេញជាខ្សែបន្ទត់គោលនយោបាយ ។ ស្របគ្នានេះក្រសួងអប់រំបង្កើតឱ្យមានសាលាជំនាន់ថ្មី សាលាអ៊ីធូស្ទែម គម្រោងគ្រប់គ្រង SBM ប្រកបដោយប្រសិទ្ធភាព សាលាធនធាន និងសាលាផ្សេងៗទៀតជួយគាំទ្រសិស្ស និងគ្រូបង្រៀនមានសមត្ថភាពដោះស្រាយបញ្ហាសតវត្សទី២១ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់សិស្សវិទ្យាល័យ! កម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បើកទទួលពាក្យ ដើម្បីបណ្តុះជំនាញអាជីវកម្ម និងភាពជាអ្នកដឹកនាំតាមអនឡាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2026
ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2023
ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2024
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2023
សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេសកាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2024
ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2025
សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































