ឥទ្ធិពលបញ្ញាសិប្បនិម្មិត មកលើតួនាទីគ្រូបង្រៀនកម្ពុជា, អ្នកជំនាញអប់រំយល់ថា គ្រូបង្រៀនកម្ពុជា គួរអភិវឌ្ឍសមត្ថភាពប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុងរបត់សង្គមឌីជីថល ដែលឥទ្ធិពល នៃបញ្ញាសិប្បនិម្មិត (AI) បានគ្រប់ដណ្ដប់ស្ទើរគ្រប់វិស័យ តម្រូវឱ្យសង្គមមួយ ត្រូវតែសម្បូរទៅដោយធនធានមនុស្សឌីជីថល ដែលយល់អំពីរបៀបប្រើប្រាស់បច្ចេកវិទ្យា AI ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងវត្តមាននៅគ្រប់វិស័យ AI ក៏កំពុងតែធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងក្នុងវិស័យអប់រំ ទាំងក្នុងក្របខណ្ឌសកល តំបន់ និងប្រទេសកម្ពុជាផ្ទាល់។ ដូច្នេះ បច្ចេកវិទ្យានេះ នឹងមានឥទ្ធិពលបែបណាមកលើគ្រូបង្រៀនកម្ពុជា?

ទស្សនៈអ្នកជំនាញអប់រំ ចំពោះការមកដល់ នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

លោកបណ្ឌិត កាំង សុភាព អ្នកជំនាញវិទ្យាសាស្រ្តអប់រំ នៃសាកលវិទ្យាល័យ Fribourg ប្រទេសស្វីស លើកឡើងថា ទំនួលខុសត្រូវគ្រូបង្រៀននឹងប្រែប្រួល ហើយប្រែប្រួលខ្លាំងនៅឆ្នាំ ២០៣០។ លោកបន្តថា ឥទ្ធិពលនៃបច្ចេកវិទ្យានេះ នឹងធ្វើឱ្យតួនាទីគ្រូបង្រៀនកម្ពុជា ប្រែប្រួលក្នុងទិដ្ឋភាពសំខាន់ ៤ រួមមាន ៖ ១. ការសង្ខេបមេរៀន និងការចងក្រងសំណួរក្នុងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស និងនិស្សិត, ២. ការបង្កើតទម្រង់បែបបទសម្រាប់ធ្វើបទបង្ហាញ ដោយមានភាពប្រទាក់ក្រឡាគ្នា និងងាយស្រួលយល់ដល់សិស្ស និងនិស្សិត, ៣. ការសរសេរទស្សនាវដ្តីស្រាវជ្រាវកាន់តែមានភាពងាយស្រួល ដោយការប្រើប្រាស់ AI ក្នុងការសម្រួល និងបង្កើត ទម្រង់បែបបទ ដែលមានភាពស្មុគស្មាញ និងស៊ាំញ៉ាំតាមបែបវិទ្យាសាស្រ្ត និងទី៤ ការបង្កើតកម្មវិធីសិក្សា និងមេរៀនលម្អិតទៅតាមតម្រូវការគ្រូបង្រៀនដោយមានភាពច្នៃប្រឌិត។

លោកបណ្ឌិត កាំង សុភាព អ្នកជំនាញវិទ្យាសាស្រ្តអប់រំ នៃសាកលវិទ្យាល័យ Fribourg ។

ប្រសិនបើគ្រូបង្រៀនបរាជ័យក្នុងការអភិវឌ្ឍសមត្ថភាពបង្រៀន និងរៀនខ្លួនឯងបន្ថែម នោះគ្រូបង្រៀនមិនត្រឹមតែបរាជ័យខ្លួនឯងនោះទេ គឺថែមទាំងនាំឱ្យសិស្សបរាជ័យផងដែរ។

លោកបណ្ឌិត សុខ សូត្រ អ្នកជំនាញអប់រំ និងជាព្រឹទ្ធិបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថា បច្ចេកវិទ្យាឆ្លាតវៃ នឹងមានឥទ្ធិពលលើគ្រូបង្រៀនខុសៗគ្នាទៅតាមកម្រិតនៃការបង្រៀន។ លោកបន្តថា សម្រាប់គ្រូកម្រិត ឧត្តម និងមធ្យមសិក្សា ចាំបាច់ត្រូវដឹងពីរបៀបប្រើបច្ចេកវិទ្យានេះ ដើម្បីងាយស្រួលគ្រប់គ្រងសិស្ស ដែលជាយុវជន ព្រោះពួកគេមានភាពឆ្លាតវៃ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា។ ខណៈគ្រូកម្រិតមត្តេយ្យ និងបឋមសិក្សា នៅសល់ពេលខ្លះ ដើម្បីសម្របខ្លួនទៅនឹង AI, លើសពីនេះ កាលណាដែលចាប់ផ្ដើមប្រើបញ្ញាសិប្បនិម្មិត ថ្នាក់រៀន សម្ភារសិក្សា និងវិធីសាស្ត្របង្រៀន នឹងត្រូវប្រែប្រួល។ 

លោកបណ្ឌិត សុខ សូត្រ អ្នកជំនាញអប់រំ និងជាព្រឹទ្ធិបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក រឿន យង់អាន ជាគ្រូបង្រៀនឯកទេស វិទ្យាសាស្ត្រកុំព្យូទ័រ និងរូប៉ូតទិក នៃសាកលវិទ្យាល័យ ខេមតិច យល់ឃើញថា បញ្ញាសិប្បនិម្មិត នឹងមិនបង្កផលអវិជ្ជមានសម្រាប់គ្រូបង្រៀននោះទេ ប៉ុន្តែភាពអវិជ្ជមានភាគច្រើនមានចំពោះសិស្សទៅវិញ។ ការលើកឡើងដូច្នេះ ដោយសារលោកយល់ថា នៅពេលដែលលោកដាក់កិច្ចការ ឬមេរៀនឱ្យសិស្សស្រាវជ្រាវ សិស្សមួយចំនួនមិនសូវបានគិត ឬស្រាវជ្រាវនោះទេ ​ដែលនាំឱ្យពួកគេបាត់សមត្ថភាពពិចារណា និងដោះស្រាយបញ្ហា។

គ្រូបង្រៀនគួរអភិវឌ្ឍសមត្ថភាពប្រើប្រាស់ AI ដែរឬទេ?

លោកបណ្ឌិត កាំង សុភាព យល់ថា គ្រូបង្រៀនគួរអភិវឌ្ឍសមត្ថភាព ដើម្បីតាមទាន់និន្នាការសង្គម ហើយសមត្ថភាពទាំងនោះមានចំនួន ៥ សំខាន់ ១. ភាសាអង់គ្លេស, ២. ការបង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យា និងការស្រាវជ្រាវ, ៣. អភិវឌ្ឍខ្លួនឱ្យក្លាយទៅជាអ្នកសិក្សាពេញមួយជីវិត, ៤. ចូលរួមសិក្ខាសាលាដែលទាក់ទងទៅនឹងវិជ្ជាជីវៈក្នុងការពង្រីកពុទ្ធិ និងជំនាញដែលមានស្រាប់ និងទី៥. ស្វែងយល់បន្ថែមអំពីជំនាញទន់ 7C soft skills (Critical thinking and problem-solving, Communications, information and media literacy, Collaboration, teamwork, and leadership, Creativity and innovation, Computing and ICT literacy, Career and learning self-reliance និង Cross-cultural understanding)។

ចំណែកលោកបណ្ឌិត សុខ សូត្រ លើកឡើងថា គ្រូបង្រៀនមិនត្រូវរង់ចាំជំនួយពីខាងក្រៅ ឬការលើកទឹកចិត្តពីអ្នកដទៃ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងនោះទេ។ លោកសង្កត់ធ្ងន់ថា គ្រូត្រូវស្វែងយល់អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដោយខ្លួនឯង តាមរយៈវិធីសាស្ត្រសាមញ្ញ ៣ រួមមាន ១. សិក្សាតាមយូធូប ឬវគ្គសិក្សាផ្សេង ដែលគាត់អាចស្រាវជ្រាវបាន, ២. សិក្សាពីមនុស្សជុំវិញខ្លួន (អ្នកចេះបច្ចេកវិទ្យា) និង ៣. ស្វះស្វែងរកឧបករណ៍ AI ដើម្បីហ្វឹកហាត់ប្រើ។

គ្រូបង្រៀនម្នាក់ៗត្រូវស្វះស្វែងដោយខ្លួនឯង ហើយបើកចិត្តរៀន មិនបាច់ចាំដល់សាលា ជួយ ឬក្រសួងជួយនោះទេ បើយើងខំខ្លួនឯង ហើយមានប្រព័ន្ធជួយពីក្រោយ នោះយើងនឹងទៅមុខលឿន។

ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដែលគ្រូបង្រៀនកម្ពុជាអាចប្រើបាន

លោកបណ្ឌិត សុខ សូត្រ មានប្រសាសន៍ថា គ្រូបង្រៀនអាចចាប់ផ្ដើមពីអ្វីដែលមិនអស់លុយសិន, បច្ចុប្បន្ននៅកម្ពុជាមានកម្មវិធី ឬឧបករណ៍ AI មួយចំនួន ដែលប្រើមិនគិតថ្លៃ រួមមាន Google Gemini, Microsoft Copilot, Google Cloud AI, Microsoft Azure AI និង ChatGPT ជាដើម។ លោកបន្តថា នៅពេលដែលគ្រូបង្រៀនអាចប្រើប្រាស់កម្មវិធីទាំងនេះបាន នោះគាត់នឹងមានមូលដ្ឋានគ្រឹះ ដើម្បីប្រើប្រាស់កម្មវិធីដទៃទៀតបាន។

លោក រឿន យង់អាន ជាគ្រូបង្រៀនឯកទេស វិទ្យាសាស្ត្រកុំព្យូទ័រ និងរូប៉ូតទិក នៃសាកលវិទ្យាល័យ ខេមតិច ។

ដោយឡែក លោក រឿន យង់អាន យល់ថា ការមានកម្មវិធី ឬឧបករណ៍ AI ប្រើជារឿងល្អ ប៉ុន្តែអ្វីដែលរឹតតែសំខាន់ គឺត្រូវប្រើបច្ចេកវិទ្យានេះប្រកបដោយប្រសិទ្ធភាព។ លោកសង្កត់ធ្ងន់ថា គ្រូបង្រៀនគួររកវិធីសាស្រ្ត ដើម្បីប្រើ AI ឱ្យមានប្រសិទ្ធភាព ព្រោះការប្រើប្រាស់ខុសគោលដៅ អាចនាំជាផលអាក្រក់ដល់ការសិក្សារបស់សិស្ស។

តុល្យភាព វិធីសាស្ត្របង្រៀនបែបប្រពៃណី និងការប្រើប្រាស់ AI

លោកបណ្ឌិត សុខ សូត្រ យល់ថា គ្រូបង្រៀនត្រូវរក្សាតុល្យភាពរវាងវិធីសាស្ត្របង្រៀនបែបប្រពៃណី និងការប្រើប្រាស់ AI ព្រោះខ្លឹមសារមេរៀនផ្សេងគ្នា និងគោលបំណងផ្សេងគ្នារបស់មេរៀន ត្រូវការឱ្យមានវិធីសាស្ត្របង្រៀនហ្នឹងផ្សេងគ្នាដែរ។ លោកបន្តថា គុណតម្លៃជាមនុស្ស ការអាណិតអាសូរ ការជួយគ្នា ការស្រឡាញ់ខ្លួនឯង ការប្រាស្រ័យទាក់ទង ការជួយយកអាសារគ្នា និងស្មារតីស្រឡាញ់ គឺចាំបាច់ត្រូវបង្រៀនដោយមនុស្ស។

មកដល់ថ្ងៃនេះ ទោះយើងមានកង់ មានម៉ូតូ មានយន្តហោះក៏ដោយ ការដើរដោយជើងគឺនៅតែត្រូវដើរដោយជើង ខ្ញុំមិនទាន់ឃើញមនុស្សណាម្នាក់ ដែលប្រើបច្ចេកវិទ្យាក្នុងការរស់នៅ ១០០ភាគរយនោះទេ។ ការប្រើប្រាស់ AI និងការបង្រៀនក៏ដូចគ្នា

គ្មានវិធីសាស្រ្តបង្រៀនណាមួយល្អឥតខ្ចោះនោះទេ ដូច្នេះគ្រូបង្រៀនគួរតែចេះគ្រប់វិធីសាស្រ្តបង្រៀន និងចិត្តសាស្រ្តបង្រៀន ដើម្បីបូកបញ្ចូលគ្នាឱ្យលេញចេញការបង្រៀនថ្មីមួយទៀត និងមានភាពបត់បែន។ អ្វីដែលត្រូវគិតទៅថ្ងៃមុខ គឺការប្រើប្រាស់ទ្រឹស្តី Bloom’s Taxonomy កម្រិតខ្ពស់ផ្សារភ្ជាប់ជាមួយ AI ក្នុងការវាស់ស្ទង់លទ្ធផលសិក្សារំពឹងទុករបស់សិស្ស-និស្សិត។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត កាំង សុភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...