ភ្នំពេញ៖ មូលនិធិអឹមវីអិល លីមីតធីត (MVL Foundation) បានប្រកាសជាផ្លូវការផ្តល់ជំនួយជាទឹកប្រាក់សរុប ៥លានដុល្លារអាមេរិក ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ និងបង្កើតសាលាសប្បុរសធម៌នៅកម្ពុជា ។ ការប្រកាសនេះ ធ្វើឡើងក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងអប់រំ យុវជន និងកីទ្បា ជាមួយនឹងមូលនិធិអឹមវីអិលជាផ្នែកមួយនៅក្នុងបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន TADA ដែលជាកម្មវិធីផ្តល់សេវាដឹកជញ្ជូនទំនិញ និងអ្នកដំណើរមិនគិតកម្រៃជើងសារពីអ្នកបើកបរនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១កន្លងទៅ ។
ការកសាងសាលារៀនថ្មី មូលនិធិអឹមវីអិលផ្តោតទៅលើការកែលម្អសាលារៀនដែលមានស្រាប់ឱ្យកាន់តែប្រសើរជាងមុនតាមរយៈការកែលម្អថ្នាក់រៀន ការបន្ថែមបន្ទប់ពិសោធន៍ បង្គន់អនាម័យ ប្រព័ន្ធទឹកស្អាត ការបំពាក់ប្រព័ន្ធអ៊ិនធើណេត និងសម្ភារៈសិក្សាចាំបាច់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា ។ គម្រោងនេះ នឹងចាប់ផ្តើមដំណើរការនៅក្នុងទីក្រុងភ្នំពេញដំបូងគេនៅពាក់កណ្តាលឆ្នាំ២០២១ នេះតទៅ ។ មូលនិធិអឹមវីអិលរួមជាមួយក្រុមការងារ TADA នៅប្រទេសកម្ពុជា នឹងទទួលបន្ទុកការងារជ្រើសរើសទីតាំងសាលារៀន សាងសង់ និងផ្តល់ការងារដល់បុគ្គលិកផ្នែកអប់រំដូចជាគ្រូបង្រៀនជាដើម ។
ឯកឧត្តមបណិ្ឌតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ជាទូទៅសិស្សដែលរៀនតាមអនឡាញតែងតែមានកង្វះខាតជំនាញក្នុងការសិក្សាដោយឯករាជ្យ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ពង្រឹង និងបំពាក់បំប៉នសិស្សឱ្យមានឯករាជ្យភាពក្នុងការសិក្សា ។ រហូតមកទល់ពេលនេះ មានតែសិស្សានុសិស្ស ប្រមាណ៥០ ទៅ ៦០ភាគរយប៉ុណ្ណោះ ដែលអាចប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលបាន ។
បណិ្ឌតសភាចារ្យ ហង់ ជួន ណារ៉ុន មានប្រសាសន៍បន្ដទៀតថា ៖
“យើងជឿជាក់ថា យើងអាចប្រែក្លាយវិបត្តិនេះ ទៅជាឱកាសថ្មីមួយ តាមរយៈការបង្កើតនូវកម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថល ប៉ុន្តែយើងក៏ត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្របន្ថែមជាមុនសិន ដើម្បីឱ្យសិស្សគ្រប់រូបអាចទទួលបានការសិក្សានេះ”
លោក Kay Woo នាយកប្រតិបត្តិក្រុមហ៊ុន MVL បានមានប្រសាសន៍ថា ការដាក់ទុនវិនិយោគនៅកម្ពុជា មិនមែនដើម្បីរកស៊ីមួយមុខប៉ុណ្ណោះទេ តាមរយៈផលប៉ះពាល់នៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានបំណងចូលរួមអភិវឌ្ឍន៍កម្ពុជា ជាពិសេសក្នុងវិស័យអប់រំ តាមរយៈការបង្កើតកម្មវិធីសិក្សាបែបឌីជីថលឱ្យបានត្រឹមត្រូវ និងការកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែល្អ ។
នាយកប្រតិបត្តិក្រុមហ៊ុន MVL មានប្រសាសន៍បញ្ជាក់ថា ៖
“យើងអាចជួយកាត់បន្ថយការលំបាកដែលប្រព័ន្ធអប់រំកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ហើយក៏អាចបង្កើតមូលដ្ឋានគ្រឹះនៃការអប់រំកុមារកម្ពុជាឱ្យកាន់តែរឹងមាំនាពេលអនាគត»
គួរបញ្ជាក់ថា គោលបំណងសំខាន់នៃអនុស្សរណៈយោគយល់នេះ ធ្វើឡើងដើម្បីជួយគាំទ្រដល់ការអប់រំថ្នាក់មូលដ្ឋាន តាមរយៈការកសាងសាលាបឋមសិក្សា លើកស្ទួយប្រព័ន្ធអប់រំ តាមបែបឌីជីថលសម្រាប់ឱ្យកុមារមានភាពងាយស្រួលក្នុងការសិក្សាពីចម្ងាយបានរហ័សជាងមុន មានប្រសិទ្ធិភាព អំទ្បុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2026
តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2025
សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2024
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនយន៣កន្លែងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ...

សាកលវិទ្យាល័យជាតិបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤ជំនាញ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2026
ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍...

សាកលវិទ្យាល័យ Moscow Polytechnic University ប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2026
Moscow Polytechnic University ប្រកាសបើកទទួលពាក្យអាហារូបករណ៍ពីនិស្សិតកម្ពុជា

SEARCA ផ្តល់អាហារូបករណ៍ពេញថ្លៃថ្នាក់អនុបណ្ឌិត-បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/09/2026
SEARCA (Southeast Asian Regional Center for Graduate Study and Research in Agriculture) បានប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃសម្រាប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨ នេះ
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































