ភ្នំពេញ – ឪពុកម្ដាយ ឬអាណាព្យាបាលអាចអនុវត្តវិធីសាស្ត្រមួយចំនួនជួយកូន ឬកុមារក្នុងពេលរៀនពីចម្ងាយឱ្យមានគុណភាព ដូចជារៀបចំបរិយាកាសសិក្សារបស់កូនឱ្យបានសមស្រប ពិនិត្យសុវត្ថិភាពនៃមាតិកាសិក្សា សហការជាមួយសាលា ឬសហគមន៍ និងផ្តល់ការអប់រំដល់កូនតាមលទ្ធភាពអាចធ្វើទៅបាន ។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗមួយចំនួនដែលអ្នកនាង នាង សុវ៉ាតនា គេស្គាល់ជាទូទៅថា DJ ណាណា បានចែករំលែកទៅកាន់ឪពុកម្ដាយគួរយកចិត្តទុកដាក់ជួយកូន ឬកុមារឱ្យបន្តរៀនបានទោះស្ថិតក្នុងស្ថានភាពមិនច្បាស់នៃជំងឺកូវីដ-១៩ តាមរយៈវីដេអូអប់រំមួយ ។

១. បរិយាកាសសមស្រប ៖ បរិយាកាសរៀនសូត្ររបស់កូន ឬកុមារត្រូវជ្រើសរើសកន្លែងដែលមានពន្លឺគ្រប់គ្រាន់ មានខ្យល់ចេញចូល មានសម្ភារៈរៀន និងមានអាហាសម្រន់ ឬភេសជ្ជៈសម្រាប់កូន ឬកុមារ ។ ស្វែងរកទីកន្លែងរៀនសម្របសម្រាប់កូន អាចជួយឱ្យពួកគេមានចិត្តចង់រៀន និងមិនមានអារម្មណ៍ធុញថប់ ។ ទន្ទឹមនឹងនេះ ឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវចំណាយពេលរៀនជាមួយកូន និងបង្រៀនកូនបន្ថែម ។
២. សុវត្ថិភាពនៃមាតិកាសិក្សា ៖ សុវត្ថិភាពនៅក្នុងការប្រើប្រាស់ទូរស័ព្ទដៃរបស់កូន ឬកុមារ ពិតជាសំខាន់ដែលឪពុកម្ដាយ ឬអាណាព្យាបាលត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតសម្រាប់កុមារ ។ ម៉្យាវិញទៀត ឪពុកម្ដាយ ឬអាណាព្យាបាល អាចតាមដានផេកផ្លូវការរបស់ក្រសួង អប់រំ យុវជន និងកីឡា ដើម្បីមើលវីដេអូមេរៀន និងយកវិធីសាស្រ្តបង្រៀនពីលោកគ្រូ អ្នកគ្រូ មកបង្រៀនកូន ឬកុមារនៅផ្ទះបានផងដែរ ។ លើសពីនេះ ឪពុកម្ដាយ ឬអាណាព្យាបាលមិនត្រូវទុកកូនចោលឱ្យបើកម្មវិធីផ្សេងៗដែលមាននៅក្នុងទូរស័ព្ទដែលអាចប៉ះពាល់ទៅលើខួរក្បាល និងចរិកលក្ខណៈរបស់កូន ឬកុមារ ។
៣. ជំនួយពីសាលា ឬសហគមន៍ ៖ ការគាំទ្រពីសាលា សហគមន៍ និងលោកគ្រូ អ្នកគ្រូរបស់កូន ឬកុមារ អាចជួយណែនាំពន្យល់ឪពុកម្ដាយ ឬអាណាព្យាបាល ពីឯកសារមេរៀន ក្រដាសសន្លឹកកិច្ចការសម្រាប់ឱ្យកូន ឬកុមាររៀននៅផ្ទះ ។ ទន្ទឹមនឹងនេះ រាល់ចម្ងល់ផ្សេងៗទាក់ទងនឹងការសិក្សារបស់កូន ឬកុមារ ឪពុកម្ដាយ ឬអាណាព្យាបាលអាចទំនាក់ទំនងសួរលោកគ្រូ អ្នកគ្រូ បានភ្លាមៗ ។ ដូចនេះការគាំទ្រពីសាលារៀន ឬសហគមន៍ពិតជាមានសារសំខាន់ដែលជួយឱ្យការរៀនពីចម្ងាយនៅផ្ទះរបស់កូន ឬកុមារកាន់តែមានប្រសិទ្ធភាព ។
៤. អប់រំ និងតាមដានស្ថានការកូវីដ-១៩ ៖ ឪពុកម្ដាយត្រូវពន្យល់កូនបែបវិជ្ជមានអំពីហេតុផលដែលកូន ឬកុមារ ហេតុអ្វីមិនអាចទៅរៀននៅសាលាបាន? ហេតុអ្វីមិនអាចចេញទៅក្រៅបាន? ហេតុអ្វីមិនអាចលេងជាមួយក្មេងៗជិតផ្ទះបាន? ហើយហេតុផលទាំងនេះ គឺដោយសារជំងឺកូវីដ-១៩ ។ លើសពីនេះ ឪពុកម្ដាយ ឬអាណាព្យាបាលត្រូវពន្យល់កូន ឬកុមារ អំពីវិធានការសុខាភិបាល បីកុំបីការពារ ដើម្បីឱ្យក្មេងៗងាយយល់ និងចេះថែរក្សាអនាម័យពួកគេផ្ទាល់ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2025
កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/01/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2025
គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2026
សម្រាប់យុវជនដែលកំពុងស្វែងរកឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សាជំនាញរហូត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...

ឡាវ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥ កន្លែង ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2026
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១៥ កន្លែង ដល់និស្សិតកម្ពុជា ទៅសិក្សាលើ ៧មុខជំនាញខុសៗគ្នាក្នុងឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































