ស្វែងយល់ពីបញ្ហាប្រឈមរបស់កុមារ ៖ អ្វីដែលអាណាព្យាបាលគួរដឹង និងត្រៀមខ្លួនជួយពួកគេ

ក្នុងវ័យកុមារភាព កុមារភាគច្រើនមើលទៅហាក់ដូចជាសប្បាយរីករាយ និងមិនសូវខ្វល់ខ្វាយពីអ្វីទាំងអស់។ ប៉ុន្តែនៅក្នុងពិភពតូចរបស់ពួកគេ កុមារក៏អាចជួបប្រទះនូវបញ្ហាជាច្រើនដែលលាក់ទុកក្នុងចិត្តផងដែរ។ ក្នុងនាមជាឪពុកម្តាយ ការតាមដានសុខទុក្ខ និងការសន្ទនាជាមួយកូនៗជាប្រចាំ គឺជាចំណុចសំខាន់បំផុតដែលមិនគួររំលង។

តើមានបញ្ហាអ្វីខ្លះដែលកុមារអាចជួបប្រទះ?

១. បញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត ៖ កុមារ​អាច​មានអាការមិនស្រួលខ្លួន ជំងឺផ្សេងៗ កង្វះអាហារូបត្ថម្ភ និងគ្រោះថ្នាក់ ឬរបួសផ្សេងៗដែលកើតឡើងអំឡុងពេលលេង។ ជាមួយ​គ្នានេះ ពួកគេ​ក៏​អាច​មានបញ្ហាផ្លូវចិត្ត ដោយសារ​ការខ្វះក្តីស្រឡាញ់ ឬមានអារម្មណ៍ឯកោ សម្ពាធពីក្រុមគ្រួសារ និងមិត្តភក្តិ រួមទាំងការមិនទាន់ចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឱ្យបានល្អ។

២. បញ្ហាការសិក្សា និងការគំរាមកំហែង (Bullying) ៖ កុមារ​អាច​មានបញ្ហាការសិក្សា មិនយល់ច្បាស់អំពីមេរៀន ឬការសិក្សា ពិបាក សម្ពាធពីការប្រកួតប្រជែងក្នុងសាលា។ ក្នុងនោះ Bullying ឬការរំលោភបំពានគឺជាបញ្ហាធំមួយសម្រាប់កុមារ នៅក្នុងពេលបច្ចុប្បន្ននេះ។ វាអាចបង្កឱ្យកុមារមាន អារម្មណ៍ឯកា ខ្លាច ដែល​វា​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ។

៣. ការរំលោភបំពានតាមអ៊ីនធឺណិត (Cyberbullying) ៖ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា ការរំលោភបំពានតាមអ៊ីនធឺណិត ក៏​ត្រូវ​បានកត់សម្គាល់ផងដែរ ដូចជាតាមរយៈសារយោបល់អវិជ្ជមាន ឬការបង្ហោះរូបភាពមិនសមរម្យលើបណ្តាញសង្គម ការ​គំរាមកំហែង​តាម​រយៈសារផ្សេងៗ អាច​ធ្វើ​ឱ្យ​កុមារ​មានអារម្មណ៍​ខ្លាច។ បញ្ហានេះអាចកើតឡើងគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដែលធ្វើឱ្យកុមារពិបាកក្នុងការគ្រប់គ្រង និងដោះស្រាយ។

៤. សម្ពាធពីមិត្តរួមថ្នាក់ (Peer Pressure) ៖ មួយក្នុងចំណោមបញ្ហាជាទូទៅ ដែលកុមារជួបប្រទះ នោះគឺសម្ពាធពីមិត្តរួមថ្នាក់។ មិត្តរួមថ្នាក់អាចមានឥទ្ធិពលលើ សកម្មភាព និងសេចក្តីសម្រេចចិត្ត​របស់គេ។ កុមារខ្លះអាចធ្វើរឿងមិនល្អ ឬរឿងដែលខ្លួនមិនចង់ធ្វើ គ្រាន់តែដើម្បីឱ្យមិត្តភក្តិទទួលស្គាល់ និងចង់ចូលចំណោមមិត្តភក្តិ។

តើឪពុកម្តាយគួរជួយកូនយ៉ាងដូចម្តេច?

អ្នកមិនអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងក្នុងជីវិតរបស់កូនបានទេ ប៉ុន្តែអ្នកអាចផ្តល់ការគាំទ្រ និងការណែនាំដ៏ល្អបំផុតបាន។ ដូច្នេះ ដើម្បីជួយកូនឱ្យឆ្លងផុតបញ្ហាទាំងនេះ លោកអ្នកអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖

កសាងទំនុកចិត្តលើខ្លួនឯង ៖ បញ្ហាមួយដ៏ធំក្នុងចំណោមបញ្ហាជាទូទៅបំផុតដែលកុមារជួបប្រទះនៅក្នុងពេលបច្ចុប្បន្ន គឺការខ្វះទំនុកចិត្តលើខ្លួនឯង។ ក្នុងនាមជាឪពុកម្តាយ អ្នកអាចជួយកូនរបស់អ្នកបង្កើតទំនុកចិត្តលើ ខ្លួនឯងដោយការគាំទ្រ និងលើកទឹកចិត្តពួកគេឱ្យបន្តការយកចិត្ត ទុកដាក់ និងបង្ហាញទេពកោសល្យរបស់ពួកគេ។

ធ្វើជាទីប្រឹក្សាដ៏កក់ក្តៅ ៖ អ្នកក៏អាចជួយបង្រៀនពួកគេ ពីរបៀបដោះស្រាយបញ្ហាជាមួយសង្គមខាងក្រៅ។ ត្រូវដឹងពីបញ្ហាអ្វីដែលកូនរបស់អ្នកជួបប្រទះ និងបង្រៀនពួកគេឱ្យ​ចេះដោះស្រាយ ហើយអ្នកជាទីប្រឹក្សាដើម្បីជួយពួកគេ។ អ្នកមិនអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅក្នុងជីវិត របស់ពួកគេបានទេ ប៉ុន្តែអ្នកអាចផ្តល់ការគាំទ្រ និងការណែនាំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...