ការ​ស្រាវជ្រាវ​រកឃើញ​ថា​ ​”​សារធាតុ​សរសៃ ​(​Fiber​)​”​ ​ល្អ​ចំពោះ​ខួរក្បាល​

​យើង​ភាគ​ច្រើន​ដឹង​ហើយ​ថា​ ​សារធាតុ​សរសៃ ​(​Fiber​) ​គឺជា​ប្រភេទ​កាបូអ៊ីដ្រាត​ដែល​អាច​ជួយ​ដល់​ការ​ទល់​លាមក​ ការ​គ្រប់គ្រង​ទម្ងន់​ ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ ​ជំងឺ​បេះដូង​ ​និង​ជំងឺ​មហារីក​មួយចំនួន​។ ​វា​មាន​ផ្ទុក​នៅក្នុង​ផ្លែ​ឈើ​ ​បន្លែ​ ​គ្រាប់​ធញ្ញជាតិ​ ​គ្រាប់​សណ្តែក​ និង​គ្រាប់​រុក្ខជាតិ​ផ្សេង​ៗ​។ ​ប៉ុន្តែ​ ​ការ​ស្រាវជ្រាវ​ថ្មី​ៗ​បាន​បង្ហាញ​ថា​ ​ជីវជាតិ​មួយ​នេះ​ក៏​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​ «​ខួរក្បាល​» ​ផងដែរ​។​

​១. ​ទំនាក់ទំនង​រវាង​ពោះវៀន​ ​និង​ខួរក្បាល​

​ឥទ្ធិពល​វិជ្ជមាន​ ​នៃ​សារធាតុ​សរសៃ​ទៅ​លើ​ខួរក្បាល​ ​គឺ​បណ្តាល​មកពី​ «​ទំនាក់ទំនង​រវាង​ពោះវៀន​ ​និង​ខួរក្បាល​» ​(​Gut​-​Brain​ ​Connection​)​។ ​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ខួរក្បាល​មាន​ការ​ប្រាស្រ័យទាក់ទង​ ​និង​ជះឥទ្ធិពល​ទៅ​វិញ​ទៅមក​តាមរយៈ​សារធាតុ​បញ្ជូន​សរសៃ​ប្រសាទ ​(​Neurotransmitters​)​។ ​នៅក្នុង​ពោះវៀន​របស់​យើង​មាន​បាក់តេរី​ល្អ​ៗ​ជាច្រើន​ ​ដែល​ពួក​វា​លូតលាស់​ទៅ​តាម​អាហារ​ដែល​យើង​ញ៉ាំ​។ ​ការ​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​សរសៃ​ខ្ពស់​ ​ជួយ​ឱ្យ​បាក់តេរី​ក្នុង​ពោះវៀន​មាន​សុខភាព​ល្អ​ និង​ជួយ​ផ្លាស់ប្តូរ​មុខងារ​ខួរក្បាល​ឱ្យ​កាន់តែ​ប្រសើរ​ ព្រមទាំង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​វង្វេង ​(​Dementia​) ​ទៀតផង​។

​២. ​តើ​សារធាតុ​សរសៃ​ជួយ​ការពារ​ខួរក្បាល​របស់​អ្នក​យ៉ាងដូចម្តេច​?​

​កាត់បន្ថយ​ការ​រលាក​ក្នុង​ខួរក្បាល​ ​៖ ​នៅ​ពេល​ដែល​បាក់តេរី​ក្នុង​ពោះវៀន​បំបែក​សារធាតុ​សរសៃ ​ពួកវា​បង្កើត​បានជា​ «​អាស៊ីត​ខ្លាញ់​ខ្សែ​ខ្លី​»​។ ​អាស៊ីត​មួយ​ប្រភេទ​ឈ្មោះ​ថា​ ​ប៊ុយ​ទីរ៉ាត ​(​Butyrate​) ​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក ​ដែល​ជួយ​ដល់​ការ​ចងចាំ​ ​និង​ការ​គិត​ ​ព្រោះ​ជំងឺ​ខួរក្បាល​ភាគ​ច្រើន​ ​(​ដូចជា​ ​ជំងឺ​វង្វេង​អាល់ហ្សៃ​មឺរ ​ឬ​ជំងឺ​ញ័រ​ផាក​ឃីន​សិន​) ​គឺ​បណ្តាល​មកពី​ការ​រលាក​ក្នុង​ខួរក្បាល​នេះ​ឯង​។​

​បញ្ចុះ​សម្ពាធ​ឈាម​ ​៖ ​អាស៊ីត​ខ្លាញ់​ខ្សែ​ខ្លី​ទាំង​នេះ​ក៏​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​ផងដែរ​។​ មនុស្ស​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ ងាយ​នឹង​ប្រឈមមុខ​នឹង​ការ​ធ្លាក់ចុះ​ការ​ចងចាំ​ ​និង​ជំងឺ​វង្វេង​។​

​បង្កើន​ភាព​ស៊ាំ​នឹង​អាំងស៊ុយលីន ​៖​ របប​អាហារ​ដែល​មាន​សារធាតុ​សរសៃ​ខ្ពស់​ ​ជួយ​ពន្យារ​ការ​ស្រូបយក​ជាតិ​ស្ករ​ពី​ពោះវៀន​ ​ដែល​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​។ ​ការ​សិក្សា​បាន​បង្ហាញ​ថា​ ​អ្នកជំងឺ​ទឹកនោម​ផ្អែម​មាន​ហានិភ័យ​កើត​ជំងឺ​វង្វេង​ខ្ពស់​ជាង​អ្នក​ធម្មតា​រហូតដល់​ ​៥៩​%​។​

​ការពារ​សរសៃ​ឈាម​ខួរក្បាល​ ​៖ ​សារធាតុ​សរសៃ​ជួយ​គាំទ្រ​ដល់​សុខភាព​សរសៃ​ឈាម​ ​ជួយ​កាត់បន្ថយ​ការ​ខូចខាត​សរសៃ​ឈាម​ដែល​អាច​នាំឱ្យ​មាន​បញ្ហា​ខួរក្បាល​ ​ឬ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ​(​Stroke​)​។​

​វិធីសាស្ត្រ​ងាយ​ៗ​ ​៣​ ​យ៉ាង​ ​ដើម្បី​បង្កើន​សារធាតុ​សរសៃ​ក្នុង​របប​អាហារ​

​បន្ថែម​គ្រឿងផ្សំ​ក្នុង​ញាំ ​ឬ​សាឡាដ ​៖​ ​រាល់​ពេល​ញ៉ាំ​សាឡាដ ​ឬ​បន្លែ​ចំហុយ ​គួរ​រោយ​បន្ថែម​នូវ​គ្រាប់​សណ្តែក​ដី​ ​ឬ​សណ្តែក​សៀង​។​

​ជ្រើសរើស​អាហារ​សម្រន់​ដែល​មាន​សារធាតុ​សរសៃ ​៖​ ញ៉ាំ​ផ្លែ​ឈើ​ស្រស់​បន្ថែម​ពី​កន្លះ​ទៅ​មួយ​ចាន​ចង្កឹះ ​ជំនួស​ឱ្យ​នំ​ផ្អែម​ៗ​។ ​ជម្រើស​ល្អ​ៗ​មាន​ដូចជា​ ​បន្លែ​ស្រស់ ​គ្រាប់​ធញ្ញជាតិ​ ​និង​ផ្លែ​ឈើ​ក្រៀម​។​

​ប្រើប្រាស់​សារធាតុ​ជំនួយ​ ​(​Fiber​ ​Boosters​)​៖​ ​បន្ថែម​គ្រាប់​ធញ្ញជាតិ​ ​ទៅក្នុង​ទឹក​ក្រឡុក ​(​Smoothies​) ​យ៉ា​អួ ​ឬ​បបរ​ស្រូវ​សាលី​។​

​ចំណាំ​៖ ​គួរ​បង្កើន​ការ​ញ៉ាំ​សារធាតុ​សរសៃ​បន្តិច​ម្តង​ៗ​ ​(​ប្រហែល​ ​៥​ក្រាម ​រាល់​ ​៣​ ​ទៅ​ ​៥​ថ្ងៃ​ម្តង​) ​ដើម្បី​ជៀសវាង​ការ​ហើម​ពោះ ​ឬ​ឈឺ​ពោះ​ ​ព្រមទាំង​ត្រូវ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...