កម្ពុជា-ចិន ចាប់ដៃគ្នាបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី ខណៈតម្រូវការកម្លាំងពលកម្មកំពុងមានសន្ទុះ

កម្ពុជា និងចិន បានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាយានយន្តថាមពលថ្មី (New Energy Vehicles – NEV) ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មជំនាញដែលកំពុងកើនឡើង ស្របពេលការប្រើប្រាស់យានយន្តប្រភេទនេះកំពុងរីកចម្រើននៅកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានពិភាក្សារវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាពេលថ្មីៗនេះ នៅរាជធានីភ្នំពេញ។

ការសហការនេះ កើតឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការប្រើប្រាស់យានយន្តថាមពលថ្មី ខណៈចំនួនរថយន្តប្រភេទនេះកំពុងកើនឡើងជាបន្តបន្ទាប់ ដែលនាំឱ្យមានតម្រូវការកាន់តែខ្ពស់លើជំនាញថែទាំ និងជួសជុលបច្ចេកទេស។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាកត្តាជំរុញដ៏សំខាន់ក្នុងការបង្កើនផលិតភាពកម្លាំងពលកម្ម លើកកម្ពស់កម្រិតឧស្សាហកម្ម និងបង្កើតឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា ជាពិសេសក្នុងវិស័យយានយន្តថាមពលថ្មី។

តាមការបញ្ជាក់ កិច្ចសហប្រតិបត្តិការនេះផ្តោតលើការបង្កើត ឬធ្វើទំនើបកម្មមជ្ឈមណ្ឌលបណ្តុះបណ្តាលឯកទេស មន្ទីរពិសោធន៍ និងសិក្ខាសាលាសម្រាប់ជំនាញ NEV និងជំនាញផលិតកម្មកម្រិតខ្ពស់។ ជាមួយគ្នានេះ ក៏នឹងមានការពង្រឹងសមត្ថភាពគ្រូបណ្តុះបណ្តាល និងអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលទ្វេភាគី ដែលរួមបញ្ចូលទាំងការសិក្សាក្នុងថ្នាក់ និងការអនុវត្តជាក់ស្តែងនៅកន្លែងការងារ តាមរយៈក្រុមហ៊ុន BYD និងសហគ្រាសដៃគូផ្សេងៗ។

ឯកឧត្តម វ៉ាង វិនពីន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍការអប់រំបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដោយលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ចិន និងកម្ពុជា ដើម្បីបណ្តុះធនធានមនុស្សប្រកបដោយគុណភាព សម្រាប់គាំទ្រដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង