សាកលវិទ្យាល័យ​ចិន​លុប​កម្មវិធី​សិក្សា​ ​ជាង​ ​១២,០០០​ ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​យុគសម័យ​ ​AI​

​សាកលវិទ្យាល័យ​នានា​នៅ​ប្រទេស​ចិន​កំពុង​ធ្វើ​កំណែទម្រង់​ដ៏​ធំ​មួយ​លើ​កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​ដោយ​លុបចោល​ ​ឬ​ផ្អាក​កម្មវិធី​សិក្សា​ដែល​ត្រូវបាន​ចាត់ទុក​ថា​ ​«​ហួស​សម័យ​» ​ចំនួន​ ​១២,២០០​ ​កម្មវិធី​ ​និង​ជំនួស​ដោយ​កម្មវិធី​ថ្មី​ចំនួន​ ​១០,២០០​ ​ដែល​ផ្តោត​លើ​បច្ចេកវិទ្យា​ទំនើប​ និង​បញ្ញា​សិប្បនិម្មិត​ ​(​AI​)​។​

​សារព័ត៌មាន​ ​South​ ​China​ ​Morning​ ​Post​ ​ឱ្យដឹង​ថា​ ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​អប់រំ​ចិន​ ​ដែល​ត្រូវបាន​ដកស្រង់​ដោយសារព័ត៌មាន​ស៊ីន​ហួ ​កម្មវិធី​សិក្សា​ជាង​ ​៣០​ភាគរយ​ នៃ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ទូទាំង​ប្រទេស​ ​បាន​ឆ្លងកាត់​ការ​កែសម្រួល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​ទីផ្សារ​ការងារ​ និង​បច្ចេកវិទ្យា​។​

​ការ​កាត់បន្ថយ​នេះ​បាន​ផ្តោត​ជា​ចម្បង​លើ​កម្មវិធី​សិក្សា​សិល្បៈ​ មនុស្សសាស្ត្រ ​ភាសា​បរទេស​ ​និង​ការ​គ្រប់គ្រង​ ​ដែល​ត្រូវ​មើលឃើញ​ថា​ ​មាន​និស្សិត​លើស​តម្រូវការ​ ​ឬ​មិន​សូវ​សមស្រប​នឹង​ទិសដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​ថ្មី​របស់​ប្រទេស​។ ​ផ្ទុយទៅវិញ​ ​សាកលវិទ្យាល័យ​ជាច្រើន​បាន​បើក​កម្មវិធី​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​ ​AI​ ​បច្ចេកវិទ្យា​ឌីជីថល​ និង​ឧស្សាហកម្ម​អនាគត ​ដើម្បី​គាំទ្រ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ផ្អែក​លើ​ន​វានុវត្តន៍​។​

​ជា​ឧទាហរណ៍​ ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​សៀង​ហៃ ​បាន​ផ្អាក​ការ​ទទួល​និស្សិត​ថ្មី​សម្រាប់​ជំនាញ​រចនា​ផលិតផល​ ​ដោយសារ​ឱកាស​ការងារ​របស់​និស្សិត​បញ្ចប់​ការ​សិក្សា​ក្នុង​វិស័យ​នេះ​មាន​ការ​ធ្លាក់ចុះ​។​

​អតីត​និស្សិត​ម្នាក់​បាន​លើកឡើង​ថា​ ​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ ​AI​ ​បាន​ធ្វើឱ្យ​ភារកិច្ច​ស្នូល​ជាច្រើន​ក្នុង​ការ​រចនា​ផលិតផល​ ​ដូចជា​ការ​បង្កើត​គំរូ ​និង​ការ​បង្ហាញ​រូបភាព​ ​អាច​ត្រូវបាន​អនុវត្ត​ដោយ​ប្រព័ន្ធ​ ​AI​ ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

​ស្រដៀង​គ្នា​នេះ​ដែរ​ ​សាកលវិទ្យាល័យ​ទំនាក់ទំនង​ចិន ​(​CUC​) ​បាន​ធ្វើ​ការ​បង្រួម​កម្មវិធី​សិក្សា​មួយចំនួន​ក្នុង​វិស័យ​ភាពយន្ត​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​កើនឡើង​នៃ​វេទិកា​ផ្សាយ​ផ្ទាល់​ ​និង​វីដេអូ​ខ្លី​ៗ​ ​ដែល​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​នូវ​តម្រូវការ​ជំនាញ​នៅក្នុង​ឧស្សាហកម្ម​នេះ​។​

​ទោះជា​យ៉ាងណា​ ​អ្នកជំនាញ​មួយចំនួន​បាន​ព្រមាន​ថា​ ​ការ​លុបចោល​កម្មវិធី​ចាស់​ ​និង​បង្កើត​កម្មវិធី​ថ្មី​តែ​មួយ​មុខ​ ​ប្រហែលជា​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ក្នុង​រយៈពេល​វែង​នោះ​ទេ​។​លោក​ ​Chu​ ​Zhaohui​ ​អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អប់រំ​ជាតិ​ចិន ​បាន​អំពាវនាវ​ឱ្យ​សាកលវិទ្យាល័យ​បង្កើត​ប្រព័ន្ធ​សិក្សា​ដែល​មាន​ភាព​បត់បែន​ខ្ពស់​ជាង​មុន​ ​ដោយ​អនុញ្ញាតឱ្យ​និស្សិត​ជ្រើសរើស​មុខវិជ្ជា​តាម​ចំណាប់អារម្មណ៍​ សមត្ថភាព​ ​និង​គោលដៅ​អាជីព​របស់​ខ្លួន​។​

​លោក​បាន​បញ្ជាក់​ថា​ ​វិធីសាស្ត្រ​បែប​នេះ​នឹង​ជួយ​ឱ្យ​និស្សិត​អភិវឌ្ឍ​ជំនាញ​ចម្រុះ​ និង​មាន​សមត្ថភាព​សម្រប​ខ្លួន​បាន​ល្អ​ប្រសើរ​នៅក្នុង​ទីផ្សារ​ការងារ​ដែល​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ដោយសារ​បច្ចេកវិទ្យា​ ​AI​។​

​ការ​កែទម្រង់​នេះ​កើតឡើង​ក្នុង​ពេល​ដែល​ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​បញ្ហា​អត្រា​គ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​យុវជន​នៅ​កម្រិត​ខ្ពស់​ និង​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ក្នុង​ការ​ក្លាយជា​មហាអំណាច​បច្ចេកវិទ្យា​ពិភពលោក​។​

​អ្នកសង្កេតការណ៍​ជាច្រើន​មើលឃើញ​ថា​ ​សញ្ញាបត្រ​សាកលវិទ្យាល័យ​លែង​ជា​គោលដៅ​ចុងក្រោយ​ទៀត​ហើយ​ ប៉ុន្តែ​កំពុង​ក្លាយជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ថ្មី​ៗ​ជាបន្តបន្ទាប់​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...