រដ្ឋមន្រ្តីក្រសួងអប់រំ ៖ វិបត្តិកូវីដ-១៩ គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ និងជាបេះដូង នៃការអប់រំ

ភ្នំពេញ – ថ្លែងក្នុងពិធីអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ខួបលើកទី២៥ ក្រោមប្រធានបទ “គ្រូបង្រៀនយើងអនាគតយើង ប្រទេសជាតិយើង” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិបត្តិកូវីដ-១៩ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំរបស់យើង គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា តួនាទី និងប្រសិទ្ធភាពក្នុង​ការបំពេញការងាររបស់គ្រូបង្រៀន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាឱ្យសិស្សានុសិស្ស និងនិស្សិតទទួលបាននូវការអប់រំ នៅគ្រប់កាលៈទេសៈ ប្រកបដោយសមធម៌បរិយាបន្ន និងគុណភាព។ ទន្ទឹមគ្នានេះ គ្រូបង្រៀនក៏មានតួនាទីសំខាន់ផងដែរ ក្នុងការស្តារវិស័យអប់រំឡើងវិញ ចេញពីវិបត្តិកូវីដ-១៩ និងដើម្បីកំណត់អនាគតរបស់អ្នកសិក្សាគ្រប់រូប។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

“យើងទាំងអស់គ្នាត្រូវលើកកម្ពស់គ្រូបង្រៀន លើកកម្ពស់ការបង្រៀន និងវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីឈានទៅសម្រេចអនាគតដ៏ប្រសើររបស់កុមារ និងយុវជនកម្ពុជា”

រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់បន្ថែមថា ការប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិថ្ងៃនេះ គឺស្របពេលដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងប្តេជ្ញាចិត្ត ដើម្បីធ្វើបរិវត្តកម្មការអប់រំ និងដោះស្រាយនូវឧបសគ្គចម្បងៗ។ ឯកឧត្តមបន្តថា ដើម្បីជួយគាំទ្រដល់គ្រូបង្រៀនលើគ្រប់ទិដ្ឋភាព ក្នុងដំណើរការនៃការផ្លាស់ប្តូរដែលប្រកបដោយភាពស្មុគ្រស្មាញ ក្នុងបរិការណ៍នាពេលបច្ចុប្បន្ននេះ ជាពិសេសក្នុងអំឡុងពេលនៃការស្ដារវិស័យអប់រំចេញពីវិបត្តិកូវីដ-១៩ តាមទស្សនាទាន “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សាដា អូម៉ា អាឡាំ នាយកការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំនៅកម្ពុជា យើងត្រូវផ្តល់ជូនសិស្សនូវចំណេះដឹង ជាមូលដ្ឋាន បំណិនឌីជីថល និងបំណិនសតវត្សទី២១។ ឯកឧត្តម បន្តថា ការធ្វើបរិវត្តកម្ម ត្រូវចាប់ផ្តើមពីគ្រូបង្រៀននៅកម្រិតថ្នាក់រៀន ដែលតម្រូវឱ្យគ្រូបង្រៀនទទួលបាននូវការបណ្តុះបណ្តាល និងគុណវុឌ្ឍិសមស្រប មានឱកាសក្នុងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ការទទួលស្គាល់ឋានៈវិជ្ជាជីវៈ គន្លងអាជីពគ្រូបង្រៀន និងលើកកម្ពស់លក្ខខណ្ឌបំពេញការងារ។

ឯកឧត្តម សាដា អូម៉ា អាឡាំ នាយកការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា

“យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលប្រទេសកម្ពុជាបានផ្តល់អាទិភាព ចំពោះការអភិវឌ្ឍគ្រូបង្រៀន ជារបៀបវារៈមួយនៃកម្មវិធីកំណែទម្រង់របស់ខ្លួន។  អង្គការ យូណេស្កូពិតជាមានមោទនភាពណាស់ ដែលបាននិងកំពុងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគ្រូបង្រៀន ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់គ្រូបង្រៀននៅកម្ពុជា ដែលជាកំណែទម្រង់ដ៏ធំក្នុងចំណោមកំណែទម្រង់នានា”

តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះគ្រូបង្រៀនអ្នកទាំងអស់គ្នា ដែលបានខិតខំបំពេញការងារយ៉ាងលំបាក ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបន្តផ្តល់នូវការអប់រំដល់កុមាររបស់យើង។ ហើយពេលនេះ គ្រូបង្រៀនទាំងអស់ កំពុងធ្វើការទាំងយប់ ទាំងថ្ងៃដើម្បីបំពេញបាននូវគម្លាតសមត្ថភាពរបស់សិស្សដែលបានបាត់បង់នាពេលកន្លងមក ព្រោះគ្រូបង្រៀនជាចំណែកមួយដ៏សំខាន់ក្នុងការកសាងជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស