ភ្នំពេញ – មានប្រសាសន៍នៅក្នុងឱកាសចូលរួមទិវាគ្រូបង្រៀន ៥តុលា ឯកឧត្តម យស់ អ៊ាង ប្រធានសមាគមបុគ្គលិកសិក្សាខ្មែរ បានលើកឡើងថា អាជីពជាគ្រូបង្រៀន គឺជាអាជីពសម្រាប់កសាងអនាគតល្អដល់អ្នកទាំងអស់គ្នា និងដល់ប្រទេសជាតិយើង។
បើតាមឯកឧត្តម យស់ អ៊ាង ការរៀបចំទិវាគ្រូបង្រៀន មិនត្រឹមតែជាការលើកទឹកចិត្តដល់ថ្ងៃពិសេសសម្រាប់គ្រូបង្រៀននោះទេ តែក៏ជាភាពចាំបាច់របស់គ្រូបង្រៀនដើម្បីអប់រំបណ្តុះបណ្តាលធនធានមនុស្ស ដែលជាគំនាស់នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឈានទៅលើកកម្ពស់សេចក្តីត្រូវការក្នុងជីវភាពរបស់ប្រជាជន។

សម្រាប់ប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» ដែលក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសសម្រាប់ខួបទី២៥ នៃទិវាគ្រូបង្រៀន៥តុលានេះ ឯកឧត្តមបញ្ជាក់ថា ពិតជាបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែក ឯកឧត្តមលើកទឹកចិត្តគ្រូបង្រៀន សិស្សនិស្សិត ធ្វើអន្តរកម្មឥទ្ធិពលទៅវិញទៅមក ដោយមានន័យថា គ្រូបង្រៀនត្រូវមានសមត្ថភាពតាមមុខជំនាញ ដើម្បីផ្តល់ចំណេះដឹងឱ្យសិស្ស និស្សិត។ ឯសិស្សនិស្សិតវិញក៏ត្រូវខិតខំព្យាយាមរៀនសូត្រដើម្បីទទួលយកចំណេះដឹងនេះ ទៅបម្រើប្រទេសជាតិឱ្យក្លាយជាអរយ្យប្រទេស ដែលពេលនោះប្រជាជនក៏មានអនាគតល្អ រួមទាំងគ្រូបង្រៀនផងដែរ។
ទិវាគ្រូបង្រៀន ៥តុលា ត្រូវបង្កើតឡើងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ១៩៩៧ ក្នុងគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីបង្ហាញឱ្យឃើញពីទឹកចិត្ត មនោសញ្ចេតនា និងជំនឿជាក់របស់ប្រជាជនកម្ពុជា ដែលបានចាត់ទុកគ្រូបង្រៀន ជាមាតាបិតាទី២ នៃកូនចៅរបស់ខ្លួន។

ជាការកត់សម្គាល់របស់ ឯកឧត្តម យស់ អ៊ាង ប្រធានសមាគមន៍បុគ្គលិកសិក្សាខ្មែរ ការគោរពអាណិតស្រឡាញ់ និងដឹងគុណគ្រូបង្រៀនរបស់សិស្សនិស្សិតបានក្លាយជាប្រពៃណី នៃជនជាតិខ្មែរតាំងពីបុរមបុរាណមក ហើយជារឿយៗសិស្សនិស្សិតដែលបានក្លាយជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ធុរជន តែងតែបានរួមគ្នាធ្វើពិធីដឹងគុណគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សា នៃរាជធានីខេត្ត ក្រោមរូបភាពជាជំនួបពិក្សាអាហារ ការចុះសួរសុខទុក្ខជូនជំនូនផ្ទាល់តាមលំនៅដ្ឋាន មន្ទីរពេទ្យ ព្រមទាំងការផ្ញើសារជូនពរយ៉ាងផុលផុស។
យ៉ាងណាក៏ដោយ បើតាមប្រសាសន៍របស់ប្រធានសមាគមន៍បុគ្គលិកសិក្សាខ្មែរ សម្រាប់គ្រូបង្រៀនកម្ពុជា ពាក្យរំលឹករបស់សិស្សដូចជា «ខ្ញុំជាសិស្សរបស់លោកគ្រូអ្នកគ្រូ នៅថ្នាក់នេះ សាលានោះ» គឺជាមោទនភាព របស់វិជ្ជាជីវៈអាជីពនេះគ្រប់គ្រាន់ហើយ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សានៅប្រទេសវៀតណាម ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/09/2025
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2025
ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/10/2026
ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2026
មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ប្រកាសលទ្ធផលប្រឡងអាហារូបករណ៍ប្រចាំឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2026
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានប្រកាសលទ្ធផលនៃការប្រឡងនិស្សិតអាហារូបករណ៍ឆ្នាំ ២០២៦ ជាផ្លូវការ និងបានអបអរសាទរជាមួយជ័យលាភីដែលមានទេពកោសល្យ។

តួកគី ផ្តល់អាហារូបករណ៍លើការបណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2026
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋតួកគីយ៉េ បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សិក្សារយៈពេល ៨ ខែពេញ លើការបណ្ដុះបណ្ដាលភាសា និងវប្បធម៌តួកគីយ៉េ សិក្សានៅសាធារណរដ្ឋតួកគីយ៉េ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2025
ឱកាសសម្រាប់សិស្ស និស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































