តំណាងយូណេស្កូ ៖ បរិវត្តកម្មឌីជីថល ទាមទារ​ឱ្យ​គ្រូបង្រៀនមានចំណេះដឹង និង​ជំនាញ​ក្នុង​ការ​ច្នៃប្រឌិត

ភ្នំពេញ – ថ្លែង​នៅ​ក្នុង​ទិវា​គ្រូបង្រៀន​៥តុលា លោក សាដា អ៊ូម៉ា អាឡាម តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា បានលើក​ឡើងថា ការគាំទ្រដល់បរិវត្តកម្មឌីជីថល និងរបៀបវារៈនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ទាមទារឱ្យគ្រូបង្រៀនមានចំណេះដឹង និងជំនាញក្នុងការច្នៃប្រឌិត និងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងថ្នាក់រៀនដែលមានសក្តានុពលក្នុងការបង្កើតឥទ្ធិពលរលកនៅទូទាំងសង្គម។

ប្រធានបទជាតិ នៃទិវាគ្រូបង្រៀនក្នុងឆ្នាំនេះគឺ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” និងប្រធានបទសកលគឺ “បរិវត្តកម្មប្រព័ន្ធអប់រំចាប់ផ្តើមពីគ្រូបង្រៀន”។ បើតាម​លោក សាដា អ៊ូម៉ា ប្រធានបទទាំងពីរបាន​ឆ្លុះបញ្ចាំងពីសារទូទៅដ៏សំខាន់មួយ ពោលគឺតួនាទីស្នូលនៃគ្រូបង្រៀន និងបុគ្គលិកអប់រំ ដែលបានទទួលសិទ្ធិអំណាច ការលើកទឹកចិត្ត និងប្រកបដោយសមត្ថភាព សមស្របទៅតាមទីកន្លែងនិងជំនាញសម្រាប់ការផ្តល់ការអប់រំប្រកបដោយគុណភាព។

បើ​តាមតំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ការ​វិនិយោគលើ​ការ​អភិវឌ្ឍន៍​គ្រូបង្រៀន គឺជា​ការ​វិនិយោគដ៏ល្អបំផុតដែលជាតិសាសន៍នីមួយៗអាចធ្វើបាន។ លោកថា នៅពេលដែលគ្រូបង្រៀនមានគុណវុឍ្ឍិ មានការបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានប្រាក់ខែសមរម្យ និងទទួលបានការគាំទ្រ ពួកគេត្រូវបានបំពាក់ដោយធនធាន និងឧបករណ៍កាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់យុវជនជំនាន់ក្រោយដើម្បីសិក្សា និងស្វែងយល់ និងរៀបចំអនាគតរបស់កម្ពុជា។

លោក សាដា អ៊ូម៉ា អាឡាម តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា

“នេះជាចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូ និងដៃគូអភិវឌ្ឍន៍ នៅពេលដែលយើងរៀបចំ និងអនុវត្តកម្មវិធីអភិវឌ្ឍន៍គ្រូបង្រៀនដ៏ធំបំផុតមួយនៅកម្ពុជាជាលើកដំបូង គឺគម្រោងពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដែលគាំទ្រដោយភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) “

តាមការ​បញ្ជាក់របស់​លោក សាដា អ៊ូម៉ា អាឡាម កម្មវិធី STEPCam បានបង្កើតប្រព័ន្ធអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំថ្នាក់ជាតិថ្មី (CPD) ដើម្បីផ្តល់ឱកាសដល់គ្រូបង្រៀនក្នុងការបង្កើនជំនាញបង្រៀនរបស់ពួកគេ រួមទាំងជំនាញឌីជីថលផងដែរ។ ហើយ​ក្នុងនោះ ដើម្បីដោះស្រាយបញ្ហានៃលទ្ធផលសិក្សាទាបរបស់សិស្ស លើមុខវិជ្ជាគណិតវិទ្យា និងភាសាខ្មែរ STEPCam បានគាំទ្រដល់ការអនុវត្តនូវកញ្ចប់សិក្សាថ្នាក់ដំបូងថ្មីសម្រាប់ថ្នាក់ទី១ និងទី២ ដោយមានគ្រូបង្រៀនប្រមាណ      ៧ 000 នាក់ទទួលបានបណ្តុះបណ្តាលឱ្យប្រើវិធីសាស្រ្តបង្រៀនថ្មីៗ និងសកម្មភាពក្នុងថ្នាក់រៀន ដើម្បីបង្កើនគុណភាពនៃការបង្រៀន និងការរៀន។

STEPCam ក៏​បានអភិវឌ្ឍកម្មវិធីបរិញ្ញាបត្រផ្នែកអប់រំ ដើម្បីលើកកំពស់គុណវុឌ្ឍិរបស់គ្រូឧទ្ទេស និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន ១១ (PTTCs) រួមទាំងបន្ទប់ពិសោធន៍ កុំព្យូទ័រ និង វិទ្យាសាស្ត្រ ហើយ​សិស្សនៅកម្រិតថ្នាក់ដំបូងជាង ២៣០ 000 នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍ពីការទទួលបានការអប់រំប្រកបដោយគុណភាពតាមរយៈ STEPCam ។

លោក សាដា អ៊ូម៉ា បានបញ្ជាក់ថា ភាពជោគជ័យរបស់ STEPCam គឺផ្អែកលើភាពជាដៃគូ និងភាពជឿជាក់ និងកត្តាជាច្រើនទៀត ដែលយើងបានបង្កើតរួមគ្នាដោយធ្វើការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗ នាយកដ្ឋានពាក់ព័ន្ធ និងគ្រូបង្រៀនដែលជឿជាក់ថា គ្រូបង្រៀនកាន់តែល្អ តែងតែជួយសិស្សឱ្យកាន់តែល្អប្រសើរឡើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...